loader

CCHR៖ការបណ្តេញចេញដោយបង្ខំគ្មានសញ្ញាធូរស្បើយអំឡុងនៃការរាតត្បាតជំងឺកូវីដ-១៩

ភ្នំពេញ៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR)រកឃើញថា ការបណ្តេញប្រជាពលដោយបង្ខំចេញពីលំនៅឋានហាក់គ្មានសញ្ញាធូរស្បើយឡើយ ទោះបីនៅកម្ពុជាកំពុងរងការរាតត្បាតនៃជំងឺកូវីដ១៩ យ៉ាងណាក្តី។ នេះបើតាមសាលាកប័ត្រព័ត៌មានដែលចេញផ្សាយលើទំព័រហ្វេសប៊ុក មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា​កាលពីថ្ងៃទី១១ ខែតុលា ម្សិលមិញ ដែលមានចំណងជើងថា៖ ការបណ្តេញចេញដោយបង្ខំនៅកម្ពុជាអំឡុងពេលកូវីដ-១៩។

សាលាកប័ត្រព័ត៌មានរបស់ CCHR បានលើកឡើងនូវករណីបណ្តេញចេញដោយបង្ខំលើប្រជាពលរដ្ឋដោយក្នុងនោះមានការប្រើប្រាស់ហិង្សាពីសំណាក់កងកម្លាំងផងដែរ នៅតាមរាជធានី/ខេត្ត មួយចំនួនក្នុងប្រទេសកម្ពុជា អំឡុងឆ្នាំ ២០២១ នេះ។ ក្នុងនោះរាជធានីភ្នំពេញមានចំនួន ៦ ករណី។ ខេត្តកណ្តាល ចំនួន ៣ ករណី។ ខេត្តមណ្ឌលគីរីមានចំនួន ២ ​ករណី។ ខេត្តស្វាយរៀងមាន ១ ករណី និងខេត្តក្រចេះមាន ១ ករណី។

របាយការណ៍រកឃើញទៀតថា ការបណ្តេញចេញដោយបង្ខំនាពេលចុងក្រោយថ្មីៗនេះ មានការប្រើប្រាស់កម្លាំងយាយី និងការគំរាមកំហែងដោយអាជ្ញាធររដ្ឋលើអ្នករងការបណ្តេញចេញ។ ជាងនេះ ក៏មានផងដែរ ការបំផ្លិចបំផ្លាញផ្ទះសម្បែង ដីដាំដំណាំដោយគ្មានការជូនដំណឹងជាមុន រួមទាំងការយាយីតាមផ្លូវតុលាការលើអ្នកដែលសកម្មហ៊ានចេញតវ៉ា និងអ្នកចេញមុខទាមទារសំណងសមរម្យជាដើម។

សាលាកប័ត្រព័ត៌មានកម្រាស់ ១២ ទំព័របានផ្តល់អនុសាសន៍​ដោយជំរុញឱ្យបញ្ឈប់រាល់សកម្មភាពយាយី និងការបណ្តេញពលរដ្ឋចេញពីលំនៅឋានដោយបង្ខំ ខណៈពលរដ្ឋកំពុងរងការលំបាកពីការរាតត្បាតនៃជំងឺកូវីដ-១៩។ ជាងនេះ CCHR ជំរុញឱ្យបញ្ឈប់រាល់សកម្មភាពប្រើប្រាស់កម្លាំងបង្ខំ ការគំរាមកំហែង ការសម្លុត និងការយាយីតាមផ្លូវតុលាការលើប្រជាពលរដ្ឋរងគ្រោះ ដោយត្រូវរកដំណោះស្រាយដោយសន្តិវិធី និងស្វែងរកសំណងសមរម្យជូនប្រជាពលរដ្ឋ៕  

   

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ក្រសួងកសិកម្មដាក់ការរំពឹងលើការវិនិយោគកែច្នៃដំណាំចន្ទីពីក្រុមហ៊ុនជប៉ុន

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដាក់ការរ[...]

ក្រុមសហជីពចាត់ទុកការចាប់ខ្លួនបុគ្គលិកណាហ្គាវើលដ៍ជាគ្រោះថ្នាក់ដល់សិទ្ធិសេរីភាពកម្មករ

ភ្នំពេញ៖ ក្រុមប្រឹក្សាសហភាពសហជីពអន្តរជាតិប្រច[...]

កូដករណាហ្គាវើលដ៍សាទរសារសម្តេច ស ខេង តែការចរចាកើតឡើងលុះត្រាតំណាងត្រូវដោះលែង

កូដករក្រុមហ៊ុនណាហ្គាវើលដ៍សាទរចំពោះសាររបស់សម្ត[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x