en     km
en     km

រដ្ឋាភិបាលផ្អាកបុណ្យអុំទូកម្ដងទៀតក្រោមហេតុផលកូវីដ១៩

Share

ពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប សម្រាប់ឆ្នាំនេះ ត្រូវបានផ្អាកម្ដងទៀតដោយហេតុផលនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ មិនទាន់អាចរកពេលបញ្ចប់បាន។ នេះបើតាមការលើកឡើងរបស់សម្ដេច ស ខេង នៅថ្ងៃទី១១ ខែ តុលា ឆ្នាំ២០២១ នៅពេលចូលរួមកម្មវិធី ចូលកាន់តំណែងអភិបាលខេត្តបាត់ដំបង បានបន្ដឱ្យដឹងបន្ថែមថា ដោយហេតុផលនេះតម្រូវ​​ឱ្យ​ពលរដ្ឋគ្រប់​រូបត្រូវចេះរស់នៅជា​មួយស្ថានភាពរក្សាគម្លាត អនាម័យ តាមគន្លងប្រក្រតីភាពថ្មី និងគោរពតាមវិធានសុខាភិបាល និង​​រដ្ឋាភិបាលដើម្បីទប់ស្កាត់ការចម្លង។ ទោះជាយ៉ាងណា កាលពីពេលកន្លងទៅ រដ្ឋាភិបាលបានប្រកាសថា ប្រសិនបើគ្មានការឆ្លងរាលដាលខ្លាំង នោះទេ ក្រោយពីពិធីបុណ្យភ្ជុំបិណ្ឌនឹងរៀបចំបើកដំណើរការប្រទេសឡើងវិញ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃ ក្រោយពីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់ ផ្អែកតាមក្រសួងសុខាភិបាលមានអ្នកឆ្លងកូវីដ១៩ ជាង២០០នាក់ក្នុង ១ថ្ងៃ។ គណៈកម្មការជាតិរៀបចំបុណ្យជាតិ និងអន្ដរជាតិមិនទាន់ចេញលិខិតបញ្ជាក់ផ្លូវការនៅឡើងទេគិត ត្រឹមថ្ងៃនេះ។

តែសូមជម្រាបថា ពិធីបុណ្យអុំទូកកាលពីឆ្នាំទៅមិញក៏មិនបានរៀបចំផងដែរ ក្រោមក្តីបារម្ភពីឆ្លងរាលដាល​កូវីដ-១៩៕

 

Share

ព័ត៌មានទាក់ទង

Image