en     km
en     km

កម្ពុជាបើកយុទ្ធនាការវ៉ាក់សាំងដូសទី៣ខណៈស្ដ្រីចាក់បានជាង៣០ម៉ឺននាក់ហើយ

Share

នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នេះ កម្ពុជាបានបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ដែលជាដូស ជម្រុញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាននៃការចម្លងជំងឺកូវីដ១៩ នៅក្នុងខណ្ឌចំនួន៦នៅរាជធានីភ្នំពេញ និងតាមខេត្តនានា។
យោងតាមសម្ដេច ទៀ បាញ់ បានឱ្យដឹងថា “បើកយុទ្ធនាការជាតិចាក់វ៉ាក់សាំងដូសជំរុញក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងតាមខេត្តនានា” ជាការធានាឲ្យបាននូវ “ភាពស៊ាំ​សហគមន៍រឹងមាំពិតប្រាកដមួយ” សំដៅទប់ទល់នឹងការវាយលុកនៃមេរោគដែលតា “Delta” ក្នុងសហគមន៍ និងការត្រៀមលក្ខណៈឈានឆ្ពោះទៅកាន់ផែនការ បើកដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ។

ផ្អែកតាមក្រសួងសុខាភិបាលទាក់ទងការចាក់វ៉ាក់សាំងនេះដដែល បានឱ្យដឹងថា មានស្ដ្រីដែលទទួលបាន ដូសទី៣  គិតត្រឹមថ្ងៃទី១០ តុលា មានចំនួនជាង៣៤ ម៉ឺននាក់ ក្នុងចំណោមអ្នកចាក់សរុបក្នុងដូសទី៣ ជាង៩២ម៉ឺន នាក់៕

Share

Image
Image
Image