en     km
en     km

រដ្ឋាភិបាលរឹតបន្ដឹងវិធានសុវត្ថិភាពទេសចរណ៍អំឡុងភ្ជុំបិណ្ឌ

Share

រដ្ឋាភិបាល សម្ដេច ហ៊ុន សែន បានចេញវិធានការរឹតបន្ដឹងសុវត្ថិភាពទេសចរណ៍សម្រាប់រយៈពេល៣ថ្ងៃ នៃថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ​ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១។ នេះបើយោងតាមសារា ចរណែនាំចុះថ្ងៃទី៣ ខែតុលា បានបន្ដឱ្យដឹងថា ការរឹតបន្ដឹងសុវត្ថិភាពទេសចរណ៍ និងនិតិវិធីប្រតិបត្តិ ស្ដង់ដារអប្បរមា សម្រាប់អាជីវកម្មទេសចរណ៍ដែលបានដាក់ចេញដោយក្រសួង តាមមូលដ្ឋានអាជីវកម្ម ទេសចរណ៍ ជាអាទិ៍ រមណីយដ្ឋាន ភោជនីយដ្ឋាន និងអាហាររដ្ឋានទេសចរណ៍។

ផ្អែកតាមក្រសួងទេសចរណ៍ សម្រាប់សេវាកម្មម្ហូបអាហារ ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍នៅតាមគោលដៅទេសចណ៍ត្រូវគោរពគោលការណ៍៦ចំណុច ដូចជា គោលការណ៍ណែនាំសម្រាប់ភ្ញៀវ ណែនាំសម្រាប់បុគ្គលិក ការសម្លាប់មេរោគ និងអនាម័យ គោលការណ៍គ្រប់គ្រងភោជនីយដ្ឋាន គោលការណ៍សម្រាប់សេវាកម្មដឹកជញ្ជូន និងគោលការណ៍ណែនាំការកំណត់រចនាសម្ព័ន្ធ និងការរៀចំភោជនីយដ្ឋាន។

សូមជម្រាបថា សារាចរ​ ស្តីពី​ ការពង្រឹងវិធានការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩​ សម្រាប់អំឡុងពេល​ និងក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ​ គឺដើម្បីទ​ប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង