loader

អ្នកកាសែតម្នាក់នៅខេត្តកោះកុងជាប់ពន្ធនាគារ ១ ឆ្នាំករណីរាយការណ៍រឿងដីធ្លីព័ន្ធពាក់មន្រ្តីខេត្ត

ភ្នំពេញ៖ សាលាដំបូងខេត្តកោះកុងបានផ្ដន្ទាទោសលោក យួន ឈីវ ចាងហ្វាងគេហទំព័រកោះកុងទាន់ហេតុការណ៍ឱ្យជាប់ពន្ធធនាគាររយៈពេលមួយឆ្នាំ។ ការសម្រេចទោសនេះ ក្រោយពេលត្រូវបានឃាត់ខ្លួនអ្នកកាសែតរូបនេះតែជាង ៧២ ម៉ោងតែប៉ុណ្ណោះ ដោយតុលាការចោទប្រកាន់ពីបទញុះញង់ តាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

នេះបើតាមព័ត៌មានរបស់អង្គការ លីកាដូ បង្ហោះលើគេហទំព័រ និងទំព័រហ្វេសប៊ុកកាលពីថ្ងៃទី៣០​ខែកញ្ញាមិ្សលមិល។

បើតាមលីកាដូ ការផ្ដន្ទាទោសនេះ ធ្វើឡើងបន្ទាប់ពីមានការណែនាំរបស់សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ឱ្យស៊ើបអង្កេតលើលោក យួន ឈីវ ជុំវិញការបង្ហោះព័ត៌មានខុសការពិតពាក់ព័ន្ធអភិបាលរងខេត្តក្នុងវិវាទដីធ្លីមួយកន្លែងនៅខេត្តកោះកុង។

ជាកត់សម្គាល់ លោក យួន ឈីវ ត្រូវបាននគរបាលស្រុកបទុមសាគរកោះហៅទៅសាកសួរកាលពីថ្ងៃអង្គារសប្ដាហ៍នេះ។ តែលោកបានធ្វើលិខិតសុំទោសអភិបាលរងខេត្តកោះកុង និងបានយល់ព្រមលុបចោលអត្ថបទព័ត៌មានដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុក មុនពេលលោកត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការ។ ជាងនេះទៀតលោក យួន ឈីវ ធ្លាប់រងការគំរាមសម្លាប់ ប្រើប្រាស់អំពើហិង្សា និងការធ្វើទុក្ខបុកម្នេញតាមផ្លូវតុលាការ ចំពោះការងាររបស់លោកផងដែរ។

អង្គការលីកាដូ យល់ឃើញថា សំណុំរឿងនេះត្រូវបានជំនុំជម្រះដោយពុំមានការបើកការស៊ើបអង្កេតតាមផ្លូវច្បាប់ត្រឹមត្រូវនោះទេ ដោយតុលាការសំអាងថា លោក យួន ឈីវ ត្រូវបានចាប់ខ្លួនក្នុងពេលប្រព្រឹត្តបទល្មើសជាក់ស្ដែង។ អង្គការលីកាដូ ចាត់ទុកការប្រើប្រាស់ក្រមព្រហ្មទណ្ឌលើអ្នកសារព័ត៌មានបែបនេះ ​ថាជាការធ្វើទុក្ខបុកម្នេញលើសារព័ត៌មានឯករាជ្យនៅកម្ពុជា។ លីកាដូ យល់ថាការផ្សព្វផ្សាយព័ត៌មានមិនពិតអាចត្រូវបានដោះស្រាយដោយការបង់សំណងការខូចខាតបានបើយោងតាមច្បាប់ស្ដីពីរបបសារព័ត៌មាន ឆ្នាំ១៩៩៥។

ទាក់ទងសេរីភាពសារព័ត៌មាននៅកម្ពុជាវិញ អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន​បាន​ចាត់​ចំណាត់ថ្នាក់​កម្ពុជា​ក្នុង​លេខរៀង​ទី១៤៤ ក្នុង​ចំណោម​ ១៨០​ប្រទេស នៃសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០២។ ​ចំណាត់ថ្នាក់​នេះ​ គឺ​ជាចំណាត់ថ្នាក់​ធ្លាក់ចុះ​បន្តបន្ទាប់​ចាប់​តាំង​ពី​ឆ្នាំ ២០១៧ មក។

ដោយឡែក អង្គការសង្គមស៊ីវិល ៤៥ ស្ថាប័នបានចេញសេចក្តីថ្លែងការណ៍រួមមួយដោយរកឃើញថា ក្នុងឆ្នាំ​២០២០​ មានអ្នកកាសែត​មិនតិចជាង ៧២នាក់​នោះទេ ​ត្រូវ​បាន​យាយី​តាមផ្លូវ​តុលាការ។​ ​ក្នុងនោះ​មាន៤២ នាក់​ត្រូវបាន​ឃុំខ្លួនសាកសួរ ឬចាប់ដាក់ពន្ធ​នាគារ៕

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣

តាមរបាយការណ៍របស់ទីភ្នាក់ងារអន្តរជាតិស្រាវជ្រា[...]

ស្រ្តីគួរស្វែងយល់ពីមូលហេតុនិងវិធីការពារទារកកើតមិនគ្រប់ខែ

ការសម្រាលកូនមិនគ្រប់ខែ ជាបញ្ហាចោទមួយ ក្នុងចំណ[...]

ផលប៉ះពាល់នៃផ្សែងនិងក្លិនបារីចំពោះស្រ្តីមានផ្ទៃពោះនិងគភ៌ក្នុងផ្ទៃ

  ការជក់បារីបង្កផលអវិជ្ជមានច្រើនណាស់ចំពោ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x