ភ្នំពេញ៖ ការប្រើប្រាស់ហិង្សាលើកុមារតាមរយៈការវាយដំ ការស្រែកគំហក ជេរស្តី ជាដើម ជាវិធីប្រៀនប្រដៅមួយដែលឪពុកម្តាយ ឬអាណាព្យាបាល និងគ្រូបង្រៀន យល់ថាមានប្រសិទ្ធភាពក្នុងការកែប្រែកុមារពីកំហុស។ តែផ្ទុយទៅវិញ ការប្រដៅកូនប្រើហិង្សាមិនត្រឹមតែបង្កផលប៉ះពាល់ដល់កុមារនោះទេ តែធ្វើឱ្យទម្លាប់ប្រើហិង្សានេះតភ្ជាប់ពីមួយជំនាន់ទៅមួយជំនាន់ផងដែរ។
នេះជាការលើកឡើងរបស់អ្នកស្រី ឈឹម រតនា អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកយុទ្ធនាការនៃអង្គការទស្សនៈពិភពលោកដែលបានផ្តល់បទសម្ភាសន៍ដល់វិទ្យុស្រ្តី។
អ្នកស្រីបន្តថា មានតែវិធីសាស្រ្តអប់រំកូនឬការដាក់ពិន័យកូនតាមបែបវិជ្ជមាននោះទេ ទើបអាចឱ្យកុមារចម្រើនវ័យឡើងប្រកបដោយសក្តានុពល និងមានអត្តចរិតវិជ្ជមាន ហើយអាចកាត់បន្ថយទម្លាប់ការប្រើហិង្សាតជំនាន់បាន។
តើវិធីសាស្រ្តអប់រំកូនតាមបែបវិជ្ជមានមានអ្វីខ្លះ? ដើម្បីជ្រាបកាន់តែច្បាស់សូមនាង កញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទសម្ភាសន៍រវាងលោក កែវ សុខា និងអ្នកស្រី ឈឹម រតនា អ្នកជំនាញផ្នែកកុមារនៃអង្គការទស្សនៈពិភពលោកដូចតទៅ!
ខាងក្រោមនេះជារូបភាពនៃយុទ្ធនាការគំរូអហិង្សារបស់អង្គការទស្សនៈពិភពលោក៖