en     km
en     km

ក្រសួងអប់រំថាខេត្តចំនួនបួនអាចចូលរៀនបានពីថ្នាក់ទី១ដល់ទី១២

Share

យោងតាមការផ្សាយនៅលើគេហ:ទំព័រក្រសួងអប់រំយុវជន និងកីឡាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ បានអោយដឹងថាគ្រឹះស្ថានអប់រំរបស់រដ្ឋមួយចំនួននៅទូទាំង ២១ រាជធានីខេត្តបានបើកទ្វារ ជាបណ្ដើរៗហើយកាលពីថ្ងៃអង្គារម្សិលម៉ិញ ដោយចាប់ផ្ដើមបើកពីកម្រិតសិក្សាថ្នាក់ទី៩ ដល់ថ្នាក់ទី១២។

ដោយឡែកខេត្តចំនួនបួនទៀតរួមមាន ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ក្រសួងបញ្ជាក់ថា គឺចាប់ផ្ដើមបើកពីកម្រិតសិក្សាថ្នាក់ទី១ រហូតដល់ថ្នាក់ទី១២ តែម្ដង ដោយហេតុថាខេត្តទាំងនេះមានហានិភ័យនៃការឆ្លងរាលដាលកូវីដ១៩ទាប។

មិនតែប៉ុណ្ណោះ ក្រសួងបន្ថែមថា ក្រៅពីបើកដំណើរការគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនហើយ ក្រសួងក៏នឹងពិនិត្យលទ្ធភាពបើកដំណើរការ ពីកម្រិតមត្តេយ្យសិក្សា ដល់ឧត្តមសិក្សាផងដែរ បន្ទាប់ពីក្រសួងចុះពិនិត្យនិងវាយតម្លៃដោយផ្ទាល់ដល់ទីតាំងសាលាអំពីការអនុវត្តវិធានការសុវត្ថិភាពហើយ។

សូមបញ្ជាក់ថា ការចាប់ផ្តើមបើកសាលារៀនឡើងវិញនេះ បានធ្វើឡើងបន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា មានសភាពធូរស្រាលដោយអ្នកឆ្លងបានព្យាបាលជាសះស្បើយជិតអស់។

គិតត្រឹមថ្ងៃពុធទី ៨ ខែកញ្ញានេះ​កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ថ្មី​ចំនួន 596   នាក់ ក្នុងនោះអ្នកជាសះស្បើយមានចំនួន 397 នាក់ និងស្លាប់ថ្មីចំនួន  06នាក់។

Share

ព័ត៌មានទាក់ទង

Image