en     km
en     km

គជប ជ្រើសរើសអ្នកសង្កេតការណ៍ចុះឈ្មោះបោះឆ្នោតចាប់ពីថ្ងៃអាទិត្យសប្ដាហ៍នេះ

Share

យោងតាមលិខិតជូនដំណឹងរបស់គជបចុះថ្ងៃទី៧ ខែ កញ្ញា ឆ្នាំ២០២១ បានអោយដឹងថា គណ:កម្មាធិការជាតិរៀបចំកាបោះឆ្នោត នឹងទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ព្រមទាំងភ្នាក់ងារគណ:បក្សនយោបាយ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ចាប់ពីថ្ងៃអាទិត្យទី១២ ខែកញ្ញាតទៅ។

លិខិតជូនដំណឹងនេះបានអោយដឹងទៀតថា  សមាគមឬអង្គការមិនមែនរដ្ឋាភិបាលដែលមានបំណងចូលរួមសង្កេតការណ៍ ត្រូវមកយកគំរូពាក្យសុំនៅទីស្តីការ គ.ជ.ប រាល់ម៉ោងធ្វើការ។

ចំពោះ ការទទួលពាក្យ សុំ ចុះ ឈ្មោះ អ្នកសង្កេតការណ៍ជាតិ​ នឹងចាប់ផ្តើមពីថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២។

ចំណែកការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍អន្តរជាតិ គ.ជ.ប ថានឹង ចាប់ផ្តើមពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ដូចគ្នា រហូតដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២។ ដោយឡែក សម្រាប់ភ្នាក់ងារគណបក្សនយោបាយ គ.ជ.ប នឹងទទួលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២។

សូមបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១នេះ ធ្វើឡើង ដោយយោងតាមច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ  និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងប្រតិទិន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១៕

Share

Image
Image
Image