loader

លោកស្រីរដ្ឋមន្ត្រីហិរញ្ញវត្ថុស៊ុយអែតត្រូវបានគេផ្ដល់យោបល់ឱ្យក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូង

លោកស្រី ម៉ែកដាឡិនណា អាន់ឌើរសុន គឺជាមនុស្សដែលសមនឹងក្លាយជានាយករដ្ឋមន្ត្រីនៃប្រទេសស៊ុយអែត ពេលដែលសហការីរបស់លោកស្រី គឺលោកនាយករដ្ឋមន្ត្រី ស្តេហ្វាន ឡូហ្វវិន ដែលជាអ្នកប្រជាធិបតេយ្យសង្គមនិយម ចុះចេញពីតំណែងក្នុងខែវិច្ឆិកាខាងមុខ។ នេះជាសេចក្ដីរាយការណ៍ពីទីក្រុងស្តុកខុល នៅថ្ងៃពុធ ទី១៥ ខែកញ្ញា ដោយទីភ្នាក់ងារសារព័ត៌មានរើយធើ។ រើយធើព្យាករថា ប្រសិនបើលោកស្រី អាន់ឌើសុន ត្រូវបានជ្រើសរើសឱ្យក្លាយជាដឹកនាំគណបក្សរបស់គាត់នៅខែវិច្ឆិកា លោកស្រីទំនងជានឹងក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ប្រទេសស៊ុយអែត ពោលគឺរយៈ៤០ឆ្នាំ ក្រោយពីប្រទេសន័រវ៉េនៅជិតខាង ដែលមានមេដឹកនាំស្ត្រីដំបូង និងរយៈពេល៦០ឆ្នាំ ក្រោយពីប្រទេសសិរីលង្កា ដែលមេដឹកនាំជាស្ត្រីដំបូងបំផុត៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ក្រសួងកិច្ចការនារីបង្ហាញលេខទូរស័ព្ទផ្តល់កិច្ចអន្តរាគមន៍ជួយស្ត្រីនិងក្មេងស្រីករណីរងការបៀតបៀន

ភ្នំពេញ៖ អំណឹះតទៅសាធារណជនដែលប្រទះឃើញករណីស្រ្ត[...]

សមាគមន៍ធាងត្នោតរកឃើញថាស្ដ្រីនៅសហគមន៍ក្រីក្ររងការបំពានសិទ្ធិសេរីភាពបញ្ចេញមតិ

ភ្នំពេញ៖ របាយការណ៍របស់អង្គការសមាគមន៍ធាងត្នោតប[...]

កីឡាការិនីហែលទឹកកម្ពុជាដណ្ដើមបានមេដាយមាសលើកដំបូងលើឆាកអន្តរជាតិ

ភ្នំពេញ៖ កីឡាការិនីជម្រើសជាតិកម្ពុជា កាំង មុយ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x