en     km
en     km

លោកស្រីរដ្ឋមន្ត្រីហិរញ្ញវត្ថុស៊ុយអែតត្រូវបានគេផ្ដល់យោបល់ឱ្យក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូង

Share

លោកស្រី ម៉ែកដាឡិនណា អាន់ឌើរសុន គឺជាមនុស្សដែលសមនឹងក្លាយជានាយករដ្ឋមន្ត្រីនៃប្រទេសស៊ុយអែត ពេលដែលសហការីរបស់លោកស្រី គឺលោកនាយករដ្ឋមន្ត្រី ស្តេហ្វាន ឡូហ្វវិន ដែលជាអ្នកប្រជាធិបតេយ្យសង្គមនិយម ចុះចេញពីតំណែងក្នុងខែវិច្ឆិកាខាងមុខ។ នេះជាសេចក្ដីរាយការណ៍ពីទីក្រុងស្តុកខុល នៅថ្ងៃពុធ ទី១៥ ខែកញ្ញា ដោយទីភ្នាក់ងារសារព័ត៌មានរើយធើ។ រើយធើព្យាករថា ប្រសិនបើលោកស្រី អាន់ឌើសុន ត្រូវបានជ្រើសរើសឱ្យក្លាយជាដឹកនាំគណបក្សរបស់គាត់នៅខែវិច្ឆិកា លោកស្រីទំនងជានឹងក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ប្រទេសស៊ុយអែត ពោលគឺរយៈ៤០ឆ្នាំ ក្រោយពីប្រទេសន័រវ៉េនៅជិតខាង ដែលមានមេដឹកនាំស្ត្រីដំបូង និងរយៈពេល៦០ឆ្នាំ ក្រោយពីប្រទេសសិរីលង្កា ដែលមេដឹកនាំជាស្ត្រីដំបូងបំផុត៕

Share

Image
Image
Image