រាងកាយរបស់មនុស្សពិតជាមានភាពវ័យឆ្លាតក្នុងការបញ្ជាក់ប្រាប់ពីបញ្ហាសុខភាព។ មានមុខសញ្ញាចំនួន១០ ដែលអ្នកត្រូវយកចិត្តទុកដាក់ដើម្បីសុខភាពរបស់ខ្លួន។
1. ប្រស្រីភ្នែកពណ៌ស
ប្រសិនបើ ប្រស្រីភ្នែកពណ៌សរបស់អ្នកមានពណ៌ក្រហម អ្នកគួរតែពិនិត្យ ពីព្រោះវាអាចមានបញ្ហាដែលបណ្តាលមកពីការប្រតិកម្ម ជំងឺផ្សេងៗ ឫ ការធុញថប់អារម្មណ៍។
2. សក់ប្រែទៅជាពណ៌ត្នោតមុនអាយុ៣៥ ឆ្នាំ
នេះអាចជាមុខសញ្ញាជំងឺទឹកនោមផ្អែម ឫអាចបណ្តាលមកពីបញ្ហាហ្សែន (genes) ហើយវាអាចជាលទ្ធផលនៃការថប់អារម្មណ៍កំរិតធ្ងន់ធ្ងរ ព្រមទាំងការបៀមទុក្ខព្រួយជាច្រើនឆ្នាំ។
3. ចំណុចអុចៗឡើងច្រើនលើស្បែក
ចំណុចអុចៗជាទូទៅមិនបង្កឲ្យមានគ្រោះថ្នាក់នោះទេ ក៏ប៉ុន្តែស្នាមអុចមួយចំនួនអាចជាមុខសញ្ញានៃជំងឺមហារីកស្បែក។ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្រជំនាញប្រសិនបើស្បែករបស់អ្នកមានចំណុចអុចៗ។
4. បបូរមាត់ស្ងួត
បបូរមាត់ស្ងួតអាចបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ប៉ុន្តែវាក៏អាចបណ្តាលមកពីការខ្វះវីតាមីន C, B ឫ Zinc។ មួយវិញទៀត បបូរមាត់របស់អ្នកប្រហែលឆ្លងមេរោគផ្សិត។
5. រោគសញ្ញាហើមបំពង់ក
ជាទូទៅគេរកឃើញវាកើតមានចំពោះស្ត្រីចន្លោះអាយុពី ៣០ ទៅ ៥៥ ឆ្នាំ។ វាបានបង្ហាញពីបញ្ហាមួយចំនួនដែលធ្វើឲ្យបំពង់កហើម។
6. សូមប្រុងប្រយ័ត្ននៅពេលបាតដៃរបស់អ្នកមានចេញពណ៌ក្រហមជាំ
វាអាចជាប្រតិកម្មមួយចំនួន ប៉ុន្តែនៅក្នុងករណីខ្លះទៀតវាបង្ហាញបញ្ហាទាក់ទងនឹងថ្លើម។
7. ចិញ្ចើមជ្រុះខ្លាំង
ប្រសិនបើអ្នកចាប់ផ្តើមជ្រុះចិញ្ចើមអាចមានន័យថាទីរ៉ូអ៊ីតរបស់អ្នកធ្វើការមិនបានល្អនោះទេ។
តើអ្នកស្គាល់ជំងឺ «Raynaud» ដែរឫទេ? ជំងឺនេះ គឺជាជំងឺម្យ៉ាងដែលធ្វើសរសៃឈាមតឹងនៅត្រង់ដៃ ជើងនិងត្រចៀក និងបណ្តាលឲ្យជើងរបស់អ្នកក្លាយទៅជាត្រជាក់។
9. ស្បែកមុខរបស់អ្នកប្រែទៅជាពណ៌ក្រហម
ស្ថានភាពនេះអាចត្រូវបានបង្កឡើងដោយការផ្លាស់ប្តូរសីតុណ្ហភាព ប៉ុន្តែពេលខ្លះវាអាចបង្កមកពីការផ្លាស់ប្តូរអ័រម៉ូនដែលភាគច្រើនកើតឡើងលើស្ត្រី។
10. ក្រចកដុះមកប្លែកខុសពីធម្មតា
ការផ្លាស់ប្តូរនេះគឺជាការចង្អុលបង្ហាញមួយចំពោះសុខភាពទូទៅនៃរាងកាយ។ នៅពេលដែលក្រចករបស់អ្នកប្រែពណ៌សពេក វាអាចជាសញ្ញាប្រាប់ថាអ្នកត្រូវការជាតិកាល់ស្យូមបន្ថែម៕
ប្រែសម្រួលដោយ៖ អ៊ុង គឹមអ៊ាន់ / ប្រភព៖ Beauty health Page