loader

ពលរដ្ឋថាក្រុមហ៊ុនបន្តដាក់គ្រឿងចក្រឈូសឆាយលើដីទំនាស់នៅក្នុងតំបន់ព្រលានយន្តហោះថ្មី

ភ្នំពេញ៖ លោក ទួន វណ្ណៈ តំណាងប្រជាពលរដ្ឋប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី០៧ ខែកញ្ញា នេះថា ខាងក្រុមហ៊ុនបានដាក់គ្រឿងចក្រមកឈូសឆាយលើដីស្រែរបស់ប្រជាពលរដ្ឋ ដែលកំពុងមានទំនាស់មិនទាន់បានដោះស្រាយនៅឡើយ។ លោកបញ្ជាក់ថា សកម្មភាពឈូសឆាយនេះមានការការពារពីកម្លាំងសមត្ថកិច្ចប្រហែលជា ៦០០ នាក់ដើម្បីការពារខ្លាចប្រជាពលរដ្ឋតវ៉ារំខានដូចកាលពីពេលមុនៗ។

លោកបញ្ជាក់ថា អាជ្ញាធរបានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋដោយបញ្ជាក់ថា ការឈូសឆាយនេះគឺដើម្បីកាយកាត់ផ្តាច់ផ្លូវ ៥៤ ពីចំណុច៩០ ដល់ចំណុច ៩២ ដើម្បីរំដោះទឹក។

រូបភាពពលរដ្ឋមកមើលសកម្មភាពឈូសឆាយរបស់ក្រុមហ៊ុនOCIC លើដីស្រែដែលកំពុងមានទំនាស់។រូបភាពពីទំព័រហ្វេសប៊ុករបស់ពលរដ្ឋមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនOCIC នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ទាក់ទងករណីនេះ វិទ្យស្រ្តីពុំទាន់អាចសុំការបំភ្លឺបន្ថែមពីតំណាងក្រុមហ៊ុន OCIC គឺ លោក ជូ កុកសាយ និងលោក ស៊ឹម គឹមស៊ុន អធិការរងស្រុកកណ្តាលស្ទឹង បានទេនៅថ្ងៃនេះ។

យ៉ាងណាតំណាងប្រជាពលរដ្ឋយល់ថា ការធ្វើសកម្មភាពលើដីទំនាស់មានទាំងគ្រឿងចក្រ និងកម្លាំងសមត្ថកិច្ចច្រើនបែបនេះ ជារូបភាពមួយដាក់ការគំរាមកំហែងដល់ប្រជាពលរដ្ឋកុំឱ្យហ៊ានតវ៉ាជាមួយអាជ្ញាធរ។

សូមស្តាប់ការលើកឡើងរបស់លោក ទួន វណ្ណៈ បន្ថែម

កាលពីពេលថ្មីនេះ តំណាងក្រុមហ៊ុនOCIC ជាក្រុមហ៊ុនទទួលសិទ្ធិអភវិឌ្ឍន៍ព្រលានយន្តហោះថ្មីនៅស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាលធ្លាប់បានប្រាប់វិទ្យុស្រ្តីថា ខាងក្រុមហ៊ុនធ្វើការឈូសផ្តាច់ផ្លូវនេះ គឺជាផ្នែកមួយនៃការសាងសង់របស់ក្រុមហ៊ុនព្រលានយន្តហោះដែលមិនស្ថិតក្នុងដីទំនាស់ទេ។

សូមបញ្ជាក់ថា ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) របស់លោក ពុង ឃាវសែ បានទទួលសិទ្ធិសាងសង់ព្រលានយន្តហោះខ្នាតអន្តរជាតិមួយស្ថិតក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ តាមគម្រោង ក្រុមហ៊ុននឹងសាងសង់រួចរាល់នៅ ឆ្នាំ២០២៣។ ព្រលានយន្តហោះថ្មីនេះ វិនិយោគក្នុងទឹកប្រាក់ប្រមាណជាងមួយពាន់ប្រាំរយលានដុល្លារ (១.៥០០លាន) លើផ្ទៃដីជិតបីពាន់ហិកតា។​

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣

តាមរបាយការណ៍របស់ទីភ្នាក់ងារអន្តរជាតិស្រាវជ្រា[...]

ស្រ្តីគួរស្វែងយល់ពីមូលហេតុនិងវិធីការពារទារកកើតមិនគ្រប់ខែ

ការសម្រាលកូនមិនគ្រប់ខែ ជាបញ្ហាចោទមួយ ក្នុងចំណ[...]

ផលប៉ះពាល់នៃផ្សែងនិងក្លិនបារីចំពោះស្រ្តីមានផ្ទៃពោះនិងគភ៌ក្នុងផ្ទៃ

  ការជក់បារីបង្កផលអវិជ្ជមានច្រើនណាស់ចំពោ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x