loader

វិភាគ៖ ស្ថានភាពភូមាទំនងនៅតែស្រពិចស្រពិល ទោះបីជាអាស៊ានជ្រើសបានអន្តរការីពិសេសសម្រាបការចរចារ

ថ្ងៃនេះ លោក សេរីវឌ្ឍនៈ និងលើកយកការសិក្សា វិភាគ ពន្យល់ និង ពង្រីកបន្ថែមអំពីស្ថានភាពនៃវិបត្តិប្រទេសភូមា។ ដូចដែលបានលើកឡើង លោក សេរីវឌ្ឍនៈ និង ធ្វើការអន្តរាគមន៍ និង ពន្យល់អំពីមូលហេតុថាតើអ្វីខ្លះដែលជាភាពស្រពិចស្រពិល បើទោះបីជាអាស៊ានជ្រើសរើសបានអន្តរការីពិសេសសម្រាប់ការចរចារជាមួយភូមាហើយក្តី។

សូមស្តាប់ការពន្យល់ និង ការធ្វើសេចក្តីអត្ថាធិប្បាយដោយលោក សេរី វឌ្ឍនៈ៖

ក្រោយពីការបិទបញ្ចប់នូវក្របខ័ណ្ឌកំពូលនៃកិច្ចប្រជុំពេញមួយសប្តាហ៍របស់រដ្ឋមន្រ្តីអាស៊ានកាលពីសប្តាហ៍មុន នៅទីបំផុត អាស៊ានជ្រើសរើសបានហើយ ជ្រើសរើសបានអន្តរការីពិេសេសម្រាប់ការចរចារជាមួយមេដឹកនាំរបបសឹកភូមា នៅក្នុងការដោះស្រាយ បិទបញ្ចប់វិបត្តិអំពើហឹង្សា និង ការរៀបចំនយោបាយឡើងវិញ។ ក៏ប៉ុន្តែ ការជ្រើសរើសបានអន្តរការីពិសេសនេះ គឺត្រូវរង់ចាំសិន រងចាំពីការយល់ព្រមពីមេដឹកនាំរបបសឹកភូមា ថាតើយល់ព្រមទេក្នុងការចរចារជាមួយអ្នកតំណាងរូបនេះ មុនពេលដែលអាស៊ានសម្រេចថានិងប្រកាសជាផ្លូវការ។

កិច្ចប្រជុំនៃរដ្ឋមន្រ្តីការបរទេសអាស៊ាន បានជ្រើសរើស និង ចង់តែងតាំងលោករដ្ឋមន្រ្តីការបរទេសប្រ៊ុយណេទី ២ លោក Errwan Yusof ជាបេសកជនពិសេស ឬ ជាអន្តរការីលើការចរចារជាមួយនិងមេដឹកនាំរបបសឹកភូមា លោក មីងអ៊ុងឡាំង ទទួល​បន្ទុក​ដោះស្រាយ​វិបត្តិ​នៅភូមា។ លោក យូស៊ុហ្វ មាន​ភារៈ​ស្ថាបនា​ទំនុក​ចិត្ត​និង​អាច​ភ្ជាប់​​​ទំនាក់ទំនង​ពេញ​លេញ​ជាមួយ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់ រាប់​ទាំងក្រុម​ប្រឆាំង​ភូមា​ផង។ នេះ​បើ​តាម​ការ​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​អាស៊ាន​ដដែល។

លោក Errwan Yusof ធ្លាប់​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ភូមា និង​បាន​ជួប​ពិភាក្សា​ជាមួយ​ឧត្តមសេនីយ៍​ មីន អ៊ុងឡាំង ដែលតាំង​ខ្លួន​​ជា​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ភូមា​ ម្តង​ហើយ​កាលពី​ថ្ងៃទី ៤​មិថុនា​។

ភ្លាមៗក្រោយពីលិចលឺសម្តី និង ការធ្លាយចេញព័ត៌មានពីការចង់តែងតាំងលោករដ្ឋមន្រ្តីការបរទេសប្រ៊ុយនេ រូបនេះ គ្មានទេប្រតិកម្ម និង ការឆ្លើយតបលិចលឺពីប្រទេសភូមាក្នុងការជំទាស់មិនចង់ចរចារនោះឡើយ។  ក៏ប៉ុែន្ត មានដំណឹងមួយលិចលឺពីមាត់រដ្ឋមន្រ្តីការបរទេសម្នាក់ថា មេដឹកនាំរបបសឹកភូមា លោកឧត្តមសេនីយ៍មីងអ៊ុងឡាំង មានទំនោរចង់អោយអាស៊ានបញ្ជូនប្រេសិត លោក Virasakdi Futrakul ដែលលោកគឺជាអតីតឯកអគ្គរាជទូតប្រទេសថៃប្រចាំភូមាឯណោះទៅវិញ។

សេណារីយ៉ូនេះ បើទោះបីជាមេដឹកនាំអាស៊ានសម្រេចថាបញ្ជូនលោក Virasakdi Futrakul ជាប្រេសិតក្តី ភាពស្រពិចស្រពិលនៃការស្វែងរកដំណោះស្រាយ លើកយកមកពិភាក្សាលើតុចរចារគឺពិបាកនឹងស្ទាបស្ទង់ណាស់ ជាពិសេសគេនឹងចោទជាសំណួរសួរថា តើមេដឹកនាំរបបសឹកភូមារូបនេះ នឹងដោះលែងអ្នកទោសនយោបាយ លោកស្រី អង់ សានសូជី និង គោរពទៅលើកុងសង់ស៊ីសទាំង ៥ ឬ ដែរឬទេ? ផែនការទាំង​៥ចំណុចនោះ មានជាអាទិ៍ ការបិទបញ្ចប់​អំពើហិង្សា ការរៀបចំឲ្យ​មាន​ការចរចា​នយោបាយ តាមរយៈ​ការបើកផ្លូវ ទទួល​តំណាង​ពិសេស​របស់អាស៊ាន ព្រមទាំងការដោះលែងអ្នកទោសនយោបាយ​ទាំងអស់ ដែល​ត្រូវបាន​ចាប់ខ្លួនក្រោយ នៅក្រោយ ការធ្វើរដ្ឋប្រហារយោធា កាលពី​ថ្ងៃទី​១កុម្ភៈ?

សេណារីយ៉ូទី ២ បើទោះបីជាមកដល់ពេលនេះអាស៊ាន សម្រេចជ្រើសរើសជាផ្លូវការដោយបញ្ចូនអន្តរការីពិសេស លោក Errwan Yusof ជាបេសកជនពិសេសទៅចរចារក្តី តែគេត្រូវស្វែងយល់សិនថា តើបេសកជនរូបនេះ មានការជំហរ និង ការសម្រេចចិត្តដោះស្រាយបញ្ហាបានច្រើនប៉ុណ្ណា។ តាមពិតទៅ គេត្រូវដឹងថា បើតាមប្រវត្តិនៃទំនាក់ទំនងរបស់រដ្ឋមន្ត្រីការរបរទេសទីពីរនៃប្រ៊ុយនេរូបនេះ គីឺ លោកធ្លាប់ជួបជាមួយ មីន អ៊ុងឡាំង ហើយលោកប្រហែលជាត្រូវស្តាប់តាមបញ្ជាររបស់ព្រះចៅសូតង់ ហើយទំនងប្រហែលជាគ្មានសិទ្ធិសម្រេចអ្វីច្រើនឡើយ បែបនេះមើលទៅទំនងគ្មានដំណោះស្រាយអ្វីច្រើននោះទេ។
ការអូសបន្លាយពេលវេលាក្នុងការដោះស្រាយនេះ គេត្រូវដឹងរឿងមួយទៀតថា នៅក្នងឆ្នាំ ២០២២ ឆ្នាំក្រោយនេះ ពោលគឺកម្ពុជានឹងដើរតួនាទីជាប្រធានអាស៊ាន ដូច្នេះគឺមានន័យថា កម្ពុជានឹងរងថ្មបាក់ ឬ សម្ពាធដែលបន្សល់ទុកពីប្រទេសដែលជាអតីតប្រធានអាស៊ាន។

ការតែងតាំងប្រេសិតពិសេសនេះមិនអាចធ្វើឡើងដោយគ្មានការយល់ព្រមពី មីយ៉ាន់ម៉ាទេ  ហើយវាក៏មិនច្បាស់ភ្លាមៗដែរថាហេតុអ្វីបានជាមីយ៉ាន់ម៉ាមិនឆ្លើយតបទៅនឹងជម្រើសដែលបានស្នើឡើង។ អ្នកការទូតម្នាក់បាននិយាយថារដ្ឋមន្រ្តីអាស៊ានកំពុងដាក់សម្ពាធលើប្រទេសមីយ៉ាន់ម៉ា ដូច្នេះ ការងាររបស់បេសកជនពិសេសនេះអាចចាប់ផ្តើមបានឆាប់តាមដែលអាចធ្វើទៅបាន។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken នឹងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានតាមតាមអនឡាញនៅសប្តាហ៍នេះ ហើយលោកនឹងជំរុញឱ្យប្រទេសជាសមាជិកទទួលខុសត្រូវចំពោះមេដឹកនាំយោធាមីយ៉ាន់ម៉ា នឹងត្រូវតែងតាំងប្រេសិតម្នាក់ដែលនឹងជំរុញឱ្យរបបយោធាភូមាបញ្ចប់អំពើហិង្សា ដោះលែងអ្នកដែលត្រូវឃុំខ្លួនទាំងនោះ និងស្តារអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ។

លោករដ្ឋមន្រ្តីការបរទេសអាមេរិករូបនេះដដែលបានលើកឡើងថា ការធ្វើរដ្ឋប្រហារដណ្តើមតំណែងរបស់លោកស្រីអង់សានសូជី បានជះឥទ្ធិពលដល់អាស៊ានទាំងអស់ និង ការគំរាមកំហែងដល់ស្ថិរភាពនៅក្នុងតំបន់។

ប្លុកប្រទេសទាំង ១០ ក្នុងសមាគមន៍អាស៊ាន គឺកំពុងស្ថិតនៅក្រោមសម្ពាធអន្តរជាតិកាន់តែខ្លាំងឡើងៗក្នុងការដោះស្រាយបញ្ហាដែលកំពុងកើតមាននៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជាសមាជិកអាស៊ាន ហើយត្រូវបានប្រមុខដឹកនាំដោយកម្លាំងយោធា បានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រីអ៊ុងសានស៊ូជី កាលពីខែកុម្ភៈ ឆ្នាំ ២០២១ នេះ។

រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីលោកស្រី Retno Marsudi បាននិយាយបន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃចន្ទថាប្រសិនបើមីយ៉ាន់ម៉ាមិនឆ្លើយតបទៅនឹងការអំពាវនាវរបស់អាស៊ានទេ ឥណ្ឌូណេស៊ីនឹងបន្តបញ្ចេញកង្វល់របស់ខ្លួន។

មនុស្សជាង ៩០០ នាក់ត្រូវបានសម្លាប់ដោយអាជ្ញាធរមីយ៉ាន់ម៉ាចាប់តាំងពីការកាន់កាប់តំណែង កាលពីខែកុម្ភៈដែលភាគច្រើននៅក្នុងបាតុកម្មប្រឆាំងរដ្ឋាភិបាល នេះបើយោងតាមការចុះផ្សាយរបស់សមាគមជំនួយឯករាជ្យសម្រាប់អ្នកទោសនយោបាយ។ ចំនួនអ្នកស្លាប់និងរបួសក៏កំពុងកើនឡើងក្នុងចំណោមយោធានិងប៉ូលីសផងដែរនៅពេលមានការតស៊ូប្រដាប់អាវុធកើនឡើងទាំងនៅទីក្រុងនិងជនបទ។

មេដឹកនាំអាស៊ានបានរៀបចំកិច្ចប្រជុំបន្ទាន់មួយនៅប្រទេសឥណ្ឌូនេស៊ីកាលពីខែមេសាហើយបានអំពាវនាវឱ្យបញ្ចប់អំពើហិង្សានិងការចាប់ផ្តើមកិច្ចពិភាក្សាក្នុងចំណោមភាគីដែលមានជម្លោះដើម្បីសម្របសម្រួលដោយប្រេសិតអាស៊ាន។ កិច្ចប្រជុំជាន់ខ្ពស់នេះត្រូវបានចូលរួមដោយមេដឹកនាំរបបសឹកយោធា លោក ម៉ីង អ៊ុងឡាំង។

លោកឧត្តមសេនីយ៍ មីង អុ៊ងឡាំង ប្រមុខរដ្ឋាភិបាលសឹកភូមា  ដែល​បាន​ក្លាយ​ជា​ប្រមុខ​ដឹកនាំ​ប្រទេស តាម​រយៈ​ការ​ធ្វើ​រដ្ឋប្រហារ​ កាលពី​៦​ខែ​មុន ទម្លាក់រដ្ឋាភិបាល​ស៊ីវិល​និង​ចាប់​​លោកស្រី​អ៊ុងសានស៊ូជី​ឃុំឃាំង​ បាន​ចេញ​មុខ​មក​ធានាអះអាងតាមរយៈកញ្ចក់ទូរទស្សន៍ ដោយប្រាប់ប្រជាពលរដ្ឋ​ភូមា​ថា រដ្ឋាភិបាល​នឹង​រៀប​ចំ​ការ​បោះឆ្នោត​សភាជា​ថ្មី នៅ​យ៉ាង​យូរ ក្នុង​ខែ​សីហា ឆ្នាំ​២០២៣ តាមបែប​លទ្ធិប្រជាធិបតេយ្យ សេរី​​ពហុបក្ស​។​

រដ្ឋមន្រ្តីការបរទេសអាស៊ាន បានបញ្ជាឱ្យមជ្ឈមណ្ឌលឆ្លើយតបគ្រោះមហន្តរាយរបស់អាស៊ាន អោយរៀបចំឱ្យបានឆាប់រហ័សនូវការផ្តល់ជំនួយមនុស្សធម៌ដែលមីយ៉ាន់ម៉ាបានស្នើសុំ។ មន្ត្រីការទូតម្នាក់បាននិយាយថាមន្រ្តីមីយ៉ាន់ម៉ាកំពុងពិភាក្សាអំពីការផ្តល់ជំនួយដែលអាចធ្វើទៅបានជាមួយអគ្គលេខាធិការអាស៊ានទោះបីមិនទាន់កំណត់កាលបរិច្ឆេទក៏ដោយ។

ក្រៅពីមីយ៉ាន់ម៉ា សមាជិកអាស៊ានមានប្រទេស ព្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីនសិង្ហបុរី ថៃ និង វៀតណាម។ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៅសប្តាហ៍នេះ រួមមាន វេទិកាតំបន់អាស៊ាន ដែលជាសន្និសីទសន្តិសុខដែលក្នុងនោះក៏មានការចូលរួមពីប្រទេសកូរ៉េខាងជើង​ សហរដ្ឋអាមេរិក ចិន រុស្ស៊ី ជប៉ុននិង កូរ៉េខាងត្បូង៕

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

បទវិភាគ៖  ការចាប់ចងពុំមែនជាវិធីសាស្រ្តបញ្ចប់វិវាទនៃក្រុមហ៊ុនណាហ្គាវើលដ៍នោះទេ

ការប្រើប្រាស់មធ្យោបាយចាប់ចងពុំមែនជាដំណោះស្រាយ[...]

បទវិភាគ៖ បញ្ហាវិវាទកាស៊ីណូណាហ្គាវើលដ៍ការបន្ទន់ជំហររឹងត្អឹងជាគន្លឹះឈានទៅបញ្ចប់ជម្លោះ

វិវាទរឿងតវ៉ារបស់កម្មករនិយោជិតក្រុមហ៊ុនណាហ្គាវ[...]

សិក្សាស្រាវជ្រាវ៖តើអ្វីជាអំពើហិង្សាទាក់ទងនឹងយេនឌ័រនិងបញ្ហាប្រឈម?

អំពើហិង្សាយេនឌ័រ​និងអំពើហិង្សាផ្លូវភេទ​នៅតែជា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x