កាលពីពេលកន្លងទៅ សហជីពធំៗនៅកម្ពុជា បានផ្ញើលិខិតជូនរដ្ឋមន្ដ្រីក្រសួងការងារ ដើម្បីស្នើសុំពិភាក្សាបន្ត ក្នុងគោលដៅផ្ដល់អត្ថប្រយោជន៍ចំនួន ១៣ ចំណុចបន្ថែមទៀតដល់កម្មករ។ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានគូសបញ្ជាក់ថា សំណើទាំង ១៣ ចំណុចនោះ ភាគីក្រសួងការងារនៅមិនទាន់ឆ្លើយតបនៅឡើយនោះទេ។
លោកបញ្ជាក់ប្រាប់វិទ្យុស្ត្រី នៃ WMC នៅថ្ងៃទី ០៥ ខែវិច្ឆិកា នេះថា សហជីពធំៗគ្រោងនឹងប្រជុំដើម្បីពិភាក្សាគ្នា ដាក់លិខិតទៅក្រសួងការងារជាលើកទី ២ មុននឹងឈានដល់ការធ្វើយុទ្ធនាការតវ៉ា ទាមទារនានា ដើម្បីជំរុញក្រសួងការងារឱ្យពិភាក្សាលើសំណើទាំង ១៣ ចំណុចឡើងវិញ។
ដើម្បីជ្រាបឱ្យកាន់តែច្បាស់សូមអញ្ជើញស្ដាប់កិច្ចសម្ភាសន៍រវាងលោក កែវ សុខា ជាមួយលោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ ដូចតទៅ៖