en     km
en     km

លោក​ ប៉ាវ​ ស៊ី​ណា​៖​ សហជីព​នឹង​ផ្ទុះ​ការ​តវ៉ា​ ប្រសិនបើ​ក្រសួង​ការងារ​មិន​ព្រម​ពិនិត្យ​ សំណើ​ទាំង​ ១៣​ ចំណុច​របស់​សហជីព

Share

​​​

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ (រូបឈរនៅកណ្ដាល លើកដៃទាំងពីរ)

កាលពី​ពេល​កន្លង​ទៅ​ សហជីព​ធំៗ​នៅ​កម្ពុជា​ បាន​ផ្ញើ​លិខិត​ជូន​រដ្ឋមន្ដ្រីក្រសួង​ការងារ​ ដើម្បី​ស្នើ​សុំ​ពិភាក្សា​បន្ត​ ក្នុង​គោលដៅ​ផ្ដល់​អត្ថប្រយោជន៍​ចំនួន​ ១៣​ ចំណុច​បន្ថែម​ទៀត​ដល់​កម្មករ​។​ លោក​ ប៉ាវ​ ស៊ី​ណា​ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ បាន​គូសបញ្ជាក់​ថា​ សំណើ​ទាំង​ ១៣​ ចំណុច​នោះ​ ភាគី​ក្រសួង​ការងារ​នៅ​មិន​ទាន់​ឆ្លើយ​តប​នៅឡើយ​នោះ​ទេ​។​

​លោក​បញ្ជាក់​ប្រាប់​វិទ្យុ​ស្ត្រី នៃ WMC ​នៅ​ថ្ងៃ​ទី ​០៥​ ខែវិច្ឆិកា​ នេះ​ថា​ សហជីព​ធំៗ​គ្រោង​នឹង​ប្រជុំ​ដើម្បី​ពិភាក្សា​គ្នា​ ដាក់​លិខិត​ទៅ​ក្រសួង​ការងារ​ជា​លើក​ទី​ ២​ មុន​នឹង​ឈាន​ដល់​ការ​ធ្វើ​យុទ្ធនាការ​តវ៉ា​ ទាមទារ​នានា​ ដើម្បី​ជំរុញ​ក្រសួង​ការងារ​ឱ្យ​ពិភាក្សា​លើ​សំណើ​ទាំង​ ១៣​ ចំណុច​ឡើង​វិញ​។​

​ដើម្បី​ជ្រាប​ឱ្យ​កាន់តែ​ច្បាស់​សូម​អញ្ជើញ​ស្ដាប់​​កិច្ច​សម្ភាសន៍​រវាង​លោក​ កែវ​ សុខា​ ​ ជាមួយ​លោក​ ប៉ាវ​ ស៊ី​ណា​ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ ដូច​តទៅ​៖​

Share

Image
Image
Image