រមណីយដ្ឋានកោះភូកេត ដែលជាកោះដ៏ល្បីមួយរបស់ប្រទេសថ្ងៃបានបើកដំណើរការទទួល ភ្ញៀវទេសចរអន្ដរជាតិឡើងវិញ ក្រោយពីរមណីយដ្ឋានដែនកោះមួយនេះ ផ្អាកទទួលភ្ញៀវ បរទេសជិតមួយឆ្នាំ។ នេះបើតាមសារព័ត៌មានCNA ដែលបានធ្វើការផ្សាយនៅថ្ងៃទី១ ដើមខែកក្កដានេះ។
លោក ភូមិគិតទី រុកទៀងហ្កាម ( Bhummikitti Ruktaengam)ប្រធានសមាគមន៍ទេសចរណ៍ កោះភូកេត បានប្រាប់ សារព័ត៌មាន CNAថា ចំពោះភ្ញៀវទេសចរបរទេស ប្រសិនបើអវិជ្ជមាន នឹងមានសេរីភាពក្នុងដំណើរកម្សាន្ដ” ។ អ្នកទេសចរអាចធ្វើដំណើរបានដោយសេរីនៅក្នុងតំបន់ភូកេត ប៉ុន្តែបើចង់ធ្វើដំណើរទៅកន្លែងផ្សេងទៀត ត្រូវរង់ចាំរយៈពេល១៤ថ្ងៃ នៅក្នុងភូកេត។ លោកបានបន្ដថា បើអ្នកទេសចរវិជ្ជមានកូវីដ១៩ នឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យបាល។ ដោយឡែកទេសចរក្នុងស្រុកដែលចាក់វ៉ាក់សាំងរួចរាល់ អាចទៅលេងកម្សាន្ដនៅកោះភូកេតបាន។ នេះបើតាមប្រភពសារព័ត៌មានដដែល។
បើតាមAFP គម្រោងបើកដំណើរការនេះ ស្ថិតក្នុងភាពមិនច្បាស់លាស់ ព្រោះមិនទាន់មានការ យល់ព្រមពីរដ្ឋាភិបាលនោះ ដោយសារប្រទេសថៃក៏កំពុងរងការរាតត្បាតពីជំងឺកូវីដ១៩ ផងដែរ ពិសេស កូវីដ១៩ ប្រភេទថ្មីអាល់ហ្វា (Alpha) និងដែលតា (Delta) ។
បើតាមលោកតាវីសិន វីសានុយុតធីន (Taweesin Visanuyothin) អ្នកនាំពាក្យគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩របស់ប្រទេសថៃបានលើកឡើង ដោយដកស្រង់ចេញពីAFP ថាទោះជាយ៉ាងណា កម្មវិធីដែលគ្រោងធ្វើនៅកោះភូកេត ឈ្មោះថា វាលខ្សាច់ភូកេត នឹងប្រព្រឹត្តទៅដូចការគ្រោងទុក។ ដោយលោកបញ្ជាក់ថា មានអ្នកដំណើរប្រមាណ២៥០នាក់ គម្រោងធ្វើដំណើរទៅកាន់កោះទេសចរណ៍មួយនេះ តាមជើងយន្តហោះចំនួន៤នៅថ្ងៃព្រហស្បតិ៍នេះ។
សូមជម្រាបថា កោះភូកេត មានទីតាំងស្ថិតនៅខាងត្បូងប្រទេសថៃ ហើយកោះនេះជាទីពេញ និយមសម្រាប់ទាក់ទាញភ្ញៀវក្នុងប្រទេសថៃផងដែរ។ ប្រទេសជាប់ដែនដីកម្ពុជាមួយនេះមាន ភ្ញៀវទេសចរប្រមាណ៤០ លាននាក់ក្នុងមួយឆ្នាំៗ។