en     km
en     km

ថៃចាប់ផ្ដើមដំណើរការរមណីយដ្ឋានកោះភូកេតទន្ទឹមរងការរាតត្បាតកូវីដ១៩

Share

រមណីយដ្ឋានកោះភូកេត ដែលជាកោះដ៏ល្បីមួយរបស់ប្រទេសថ្ងៃបានបើកដំណើរការទទួល ភ្ញៀវទេសចរអន្ដរជាតិឡើងវិញ ក្រោយពីរមណីយដ្ឋានដែនកោះមួយនេះ ផ្អាកទទួលភ្ញៀវ បរទេសជិតមួយឆ្នាំ។ នេះបើតាមសារព័ត៌មានCNA ដែលបានធ្វើការផ្សាយនៅថ្ងៃទី១ ដើមខែកក្កដានេះ។

លោក ភូមិគិតទី  រុកទៀងហ្កាម  ( Bhummikitti Ruktaengam)ប្រធានសមាគមន៍ទេសចរណ៍ កោះភូកេត បានប្រាប់ សារព័ត៌មាន CNAថា ចំពោះភ្ញៀវទេសចរបរទេស ប្រសិនបើអវិជ្ជមាន នឹងមានសេរីភាពក្នុងដំណើរកម្សាន្ដ” ។ អ្នកទេសចរអាចធ្វើដំណើរបានដោយសេរីនៅក្នុងតំបន់ភូកេត ប៉ុន្តែបើចង់ធ្វើដំណើរទៅកន្លែងផ្សេងទៀត ត្រូវរង់ចាំរយៈពេល១៤ថ្ងៃ នៅក្នុងភូកេត។ លោកបានបន្ដថា បើអ្នកទេសចរវិជ្ជមានកូវីដ១៩ នឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យបាល។ ដោយឡែកទេសចរក្នុងស្រុកដែលចាក់វ៉ាក់សាំងរួចរាល់ អាចទៅលេងកម្សាន្ដនៅកោះភូកេតបាន។ នេះបើតាមប្រភពសារព័ត៌មានដដែល។

បើតាមAFP គម្រោងបើកដំណើរការនេះ ស្ថិតក្នុងភាពមិនច្បាស់លាស់ ព្រោះមិនទាន់មានការ យល់ព្រមពីរដ្ឋាភិបាលនោះ ដោយសារប្រទេសថៃក៏កំពុងរងការរាតត្បាតពីជំងឺកូវីដ១៩ ផងដែរ ពិសេស កូវីដ១៩ ប្រភេទ​ថ្មី​អាល់ហ្វា (Alpha) និង​ដែលតា (Delta) ។

បើតាម​លោកតាវីសិន វីសានុយុតធីន (Taweesin Visanuyothin) អ្នក​នាំពាក្យគណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺកូវីដ​១៩​របស់ប្រទេស​ថៃបានលើកឡើង ដោយដកស្រង់ចេញពីAFP ថាទោះជាយ៉ាងណា កម្មវិធីដែលគ្រោងធ្វើនៅកោះភូកេត ឈ្មោះថា វាលខ្សាច់ភូកេត នឹងប្រព្រឹត្ត​ទៅដូច​ការ​គ្រោង​ទុក។ ដោយលោកបញ្ជាក់ថា មានអ្នក​ដំណើរ​ប្រមាណ​២៥០​នាក់​ ​គម្រោង​ធ្វើ​ដំណើរ​ទៅកាន់​កោះទេសចរណ៍​មួយ​នេះ ​តាម​ជើង​យន្តហោះ​ចំនួន​៤នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

សូមជម្រាបថា កោះភូកេត មានទីតាំងស្ថិតនៅខាងត្បូងប្រទេសថៃ ហើយកោះនេះជាទីពេញ និយមសម្រាប់ទាក់ទាញភ្ញៀវក្នុងប្រទេសថៃផងដែរ។ ប្រទេសជាប់ដែនដីកម្ពុជាមួយនេះមាន ភ្ញៀវទេសចរប្រមាណ៤០ លាននាក់ក្នុងមួយឆ្នាំៗ។

 

Share

Image
Image
Image