en     km
en     km

ពលរដ្ឋភូមារំលឹកខួបកំណើតវ័យ៧៦ឆ្នាំលោកស្រីស៊ូជីស្ថិតក្នុងរនាំងដែក

Share

ស្រ្ដីម្នាក់ដែលមហាជនភូមាហៅថាជាម្ដាយ ជានិមិត្តរូបនៃលទ្ធិប្រជាធិបតេយ្យ។ ស្ត្រីរូបនេះ មានវ័យ៧៦ឆ្នាំហើយកាលពីថ្ងៃទី១៩មិថុនាឆ្នាំ២០២១។ កាន់តែចាស់ កាន់តែជួបរឿងលំបាកៗឥតស្រាកស្រាន្ដ។ ក្នុងអាយុ៧៥ឆ្នាំថ្ងៃទី១កុម្ភៈលោកស្រីអ៊ុងសានស៊ូជីត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាមួយប្រធានាធិបតីអូវីនម្យីន និង សមាជិក សមាជិកាដទៃទៀតនៃគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ។ ការចាប់ខ្លួននោះចំពេលដែលសភាត្រូវបើកសម័យប្រជុំអនុម័តរដ្ឋាភិបាលថ្មីដែលកើតឡើងពីការបោះឆ្នោតឆ្នាំ២០២០ថ្ងៃទី០៨វិច្ឆិកា។ ប៉ុន្ដែបក្សយោធានៅពីក្រោយនិងក្រុមយោធាជាន់ខ្ពស់អះអាងថា ការបោះឆ្នោតនោះមានភាពមិនប្រក្រតីកើតឡើង។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍

Share

Image
Image
Image