en     km
en     km

មេដឹកនាំ​តៃវ៉ាន់​ និង​ចិន​ នឹង​ជួប​គ្នា​ជា​លើក​ដំបូង​

Share

ប្រធានាធិបតីតៃវ៉ាន់ លោក ម៉ា យិងចូ (ឆ្វេង) និងប្រធានាធិបតីចិន លោក ស៊ី ជិនភីង
ប្រធានាធិបតីតៃវ៉ាន់ លោក ម៉ា យិងចូ (ឆ្វេង) និងប្រធានាធិបតីចិន លោក ស៊ី ជិនភីង (ស្ដាំ) / រូបភាព៖ Reuters

ប្រធានាធិបតី​តៃវ៉ាន់​ និង​ចិន​ គ្រោង​នឹង​ជួប​គ្នា​ជា​លើក​ដំបូង​ ចាប់តាំងពី​សង្គ្រាមស៊ីវិល​ប្រទេស​ចិន​បាន​បែងចែក​ប្រទេស​ជា​ ២​ ភាគី​ ក្នុង​ឆ្នាំ​ ១៩៤៩

​ប្រធានាធិបតី​តៃវ៉ាន់​ លោក​ ម៉ា​ យិ​ង​ចូ​ (Ma​ Ying-jeou)​ គ្រោង​នឹង​ជួប​ប្រជុំ​ជាមួយ​សម​ភាគី​របស់​លោក​ គឺ​លោក​ ស៊ី​ ជិន​ភិ​ង​
(Xi​ Jinping)​ នៅ​ក្នុង​ប្រទេស​សឹ​ង្ហ​បុរី​ នា​ថ្ងៃអាទិត្យ​នេះ​ ដែល​នេះ​ជា​ការ​ជួប​ប្រជុំ​លើក​ទី​មួយ​ រវាង​មេដឹកនាំ​ទាំង​ពីរ​ បន្ទាប់​ពី​ការ​បញ្ចប់​សង្គ្រាមស៊ីវិល​ក្នុង​ឆ្នាំ​ ១៩៤៩​។​

​បើ​យោង​តាម​អ្នកនាំពាក្យ​របស់​លោក​ប្រធានាធិបតី​ ម៉ា​ គឺ​លោក​ ឆា​លេស​ ឈេ​ន​ (Charles​ Chen)​ បាន​ប្រាប់​ឱ្យ​ដឹង​កាលពី​ថ្ងៃ​អង្គា​រថា​ ប្រ​ធានា​ធីប​តី​ទាំង​ពីរ​នឹង​ផ្លាស់​ប្ដូរ​នូវ​ទស្សនៈ​គ្នា​ស្ដី​ពី​ បញ្ហា​ការ​ឆ្លង​តាម​ច្រក​សមុទ្រ​ ដែល​នឹង​សំដៅលើ​ការ​បែងចែក​នូវ​ការ​លាតសន្ធឹង​ដែនទឹក​រវាង​ប្រទេស​ចិនដីគោក​ និង​កោះ​តៃវ៉ាន់​។​

​គាត់​បាន​និយាយ​បន្ថែម​ថា​ គោលបំណង​នៃ​ទស្សនកិច្ច​នេះ​ គឺ​ដើម្បី​ធានា​នូវ​សន្តិភាព​តាម​ច្រក​សមុទ្រ​ ប៉ុន្តែ​ក៏​នឹង​មិន​មាន​កិច្ច​ព្រ​ង​ព្រៀង​ណាមួយ​នឹង​ត្រូវ​ចុះហត្ថលេខា​ដែរ​។​

​កិច្ចប្រជុំ​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ធ្វើ​ទៅ​តាម​ការ​កើនឡើង​បន្តិច​ម្ដងៗ​នៃ​ទំនាក់ទំនង​ជាមួយ​ទីក្រុង​ប៉េ​កាំ​ង​ ចាប់តាំងពី​លោក​ ម៉ា​
នៃ​បក្ស​គួ​មិន​តាំង​ (KMT)​ បាន​កាន់​អំណាច​ក្នុង​ឆ្នាំ​ ២០០៨​។​

​គណបក្សប្រឆាំង​ធំ​របស់​តៃវ៉ាន់​គឺ​ គណបក្ស​អភិវឌ្ឍ​ប្រជាធិបតេយ្យ​ (DPP)​ បាន​ប្រាប់​ទៅ​លោក​ប្រធានាធិបតី​ ម៉ា​ ថាឱ្យ​កាត់​បន្ថយ​នូវ​ក្ដី​កង្វល់​របស់​ប្រជាជន​ចំពោះ​កិច្ចប្រជុំ​ដែល​បាន​គ្រោងទុក​នោះ​ ហើយ​ធានា​ចំពោះ​ប្រជាជន​ថា​វា​នឹង​មិន​ប៉ះពាល់​ដល់​ស្ថានភាព​របស់​កោះ​តៃវ៉ាន់​ទេ​។​

​អគ្គលេខាធិកា​របស់​គណបក្ស​ DPP​ គឺ​លោក​ ចូ​សេ​ហ្វ​ វូ​ (Joseph​ Wu)​ បាន​និយាយ​ប្រាប់​សារព័ត៌មាន​ Reuters​ ថា​ បរាជ័យ​ក្នុង​ការ​ផ្ដល់​ដំណឹង​ដល់​មេដឹកនាំ​សភា​សំខាន់ៗ​នៅ​ក្នុង​កោះ​តៃវ៉ាន់​ អំពី​កិច្ចប្រជុំ​ដែល​​ធ្វើក្នុងប្រទេស​សឹ​ង្ហ​បុរី​ មាន​ន័យ​ថា​វា​មិន​បាន​បំពេញ​ទៅ​តាម​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​ ឬ​ក៏​តម្លាភាព​ឡើយ​។​

ការ​ជុំរុញឲ្យ​ទំនាក់ទំនងកាន់តែមានភាពប្រសើរឡើង​    ​

​ទីក្រុង​ប៉េ​កាំ​ង​នៅ​តែ​ចាត់​ទុក​កោះ​តៃវ៉ាន់​ថា​ជា​ដែនដី​របស់​ខ្លួន​ បើ​ទោះជា​សម​ភាគី​ទាំង​ពីរ​ បាន​បែងចែក​ការ​ត្រួតត្រា​រៀងខ្លួន​ចាប់តាំងពី​មេដឹកនាំ​ជាតិនិយម​ លោក​ ចាង​ ខៃ​ជៀក​ (Chiang​ Kai-shek)​ និង​កងកម្លាំង​បក្ស​ KMT​ របស់​លោក​បាន​រត់​ចេញ​ទៅ​កាន់​កោះ​តៃវ៉ាន់​ ក្រោយ​ពី​ចាញ់​សង្គ្រាមស៊ីវិល​ កុំ​មុ​យ​នី​សរប​ស់លោក​ ម៉ៅ​ សេ​ទុង​ (Mao​ Zedong)​។​

​ប្រធាន​ក្រុមប្រឹក្សា​កំពូលក្នុងការ​សម្រេចចិត្ត​លើ​គោលនយោបាយ​ចិន​ និង​ក្រុមប្រឹក្សា​កិច្ចការ​ដីគោក​របស់​កោះ​តៃវ៉ាន់​ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ ដែល​សេចក្ដី​លម្អិត​បាន​ចេញផ្សាយ​ពី​ចំណុច​សំខាន់​នៃ​កិច្ចប្រជុំ​។​ លើស​ពី​នេះ​លោក​ប្រធានាធិបតី​ ម៉ា​ ក៏​បាន​បញ្ជាក់​ថា​នឹង​មាន​សន្និសីទ​សារព័ត៌មាន​អន្តរជាតិ​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ផង​ដែរ​។​

​លោក​ ចូ​ស​ អ៊ឺ​នេស​ (Josh​ Earnest)​ អ្នកនាំពាក្យ​សេត​វិមាន​របស់​សហរដ្ឋអាមេរិក​ បាន​ផ្ដល់​នូវ​ការ​ស្វាគមន៍​យ៉ាង​ប្រុង​ប្រយ័ត្ន​ចំពោះ​កិច្ចប្រជុំ​នេះ​ថា​៖​ «​យើង​ពិតជា​ស្វាគមន៍​ចំពោះ​ភាគី​ទាំង​ពីរ​ដែល​បាន​យក​បញ្ហា​ច្រក​សមុទ្រ​តៃវ៉ាន់​មក​ពិភាក្សា​ ដើម្បី​ កាត់​បន្ថយ​នូវ​ភាព​តានតឹង​ ព្រមទាំង​ពង្រឹង​ទំនាក់ទំនង​តាម​ច្រក​សមុទ្រ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។​ ប៉ុន្តែ​យើង​នឹង​ចាំ​មើល​ថា​អ្វី​នឹង​កើតឡើង​បន្ទាប់​ពី​កិច្ចប្រជុំ​នេះ​»​។​

​សេចក្ដី​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ មិន​ត្រូវ​បាន​រំពឹង​ទុក​ទេ​ ក្រោយ​ពី​ក្ដី​សង្ឃឹម​របស់​លោក​ ម៉ា​ សម្រាប់​កិច្ចប្រជុំ​ ជាមួយ​លោក​ ស៊ី​ ត្រូវ​បាន​បាត់បង់​ពី​មុន​មក​ ថ្វីបើ​ទំនាក់ទំនង​មានការ​កើនឡើង​៕

ប្រែ​សម្រួល​ដោយ​៖​ សេង​ វិបុល​ /​ ប្រភព​៖​ ​ Aljazeera

Share

Image
Image
Image