en     km
en     km

បច្ចុប្បន្នស្ត្រីកម្ពុជាទទួលការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩បានតិចជាងបុរស តែបានរង្វាន់ពីការចាក់ថ្នាំបង្ការនេះច្រើនជាង

Share

ក្រសួងសុខាភិបាលបានប្រកាសថា «អ្នកស្ម័គចិត្ត»ចាក់ថ្នាំបង្ការជំងឺកូវីដ-១៩នៅកម្ពុជា បានកើនដល់ជាង ៣ លាននាក់ហើយ គិតត្រឹមថ្ងៃម្សិលមិញ។ ក្នុងចំណោមនេះ ស្ត្រីដែលដើរតួនាទីសំខាន់ក្នុងគ្រួសារ នៅមានចំនួនតិចជាងបុរសនៅឡើយ។ ទោះជាយ៉ាងនេះក្ដី នាយករដ្ឋមន្ត្រីបានសន្យាផ្ដល់រង្វាន់ ១០ លានរៀល ដល់អ្នកស្រី ស៊ុ សំអឿន ដែលជនទី៣លាន ក្នុងចំណោមអ្នកដែលបានទទួលការចាក់សាំងរួច។

………………………………….

ម្សិលមិញ គឺថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២១ យុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋសម្រេចបានជិតមួយ១ភាគ៣ ឬស្មើនឹង ៣០ ភាគរយ នៃប្រជាជនគោលដៅចំនួន ១០ លាននាក់ហើយ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ដែលបានបញ្ជាក់ថា ក្នុងចំណោម«អ្នកស្ម័គចិត្ត»មកឱ្យពេទ្យចាក់វ៉ាក់សាំងមានចំនួនជាងបីលានប្រាំម៉ឺនប្រាំមួយពាន់នាក់ (៣ ០៥៦ ១៨៩ នាក់) មានស្ត្រីជាងមួយលានបួនសែនប្រាំម៉ឺនបួនពាន់នាក់ (១ ៤៥៤ ៤៤១ នាក់) ។

ក្រសួងនេះបង្ហាញទៀតថា អ្នកដែលបានទទួលការចាក់វ៉ាក់សាំងលើកទីពីររួច មានចំនួនសរុបជាងពីរលានប្រាំសែនបីម៉ឺនប្រាំពីរពាន់នាក់ ក្នុងនោះស្ត្រីមានចំនួនតិចជាងពាក់កណ្ដាល ពោលគឺត្រឹមតែជាងមួយលានមួយសែនប្រាំបីម៉ឺនពីរពាន់នាក់ប៉ុណ្ណោះ។

ស្ថិតិខាងលើចង្អុលបង្ហាញថា ស្ត្រីដែលមានតួនាទីសំខាន់ក្នុងគ្រួសារនៅកម្ពុជា បានទទួលការចាក់ថ្នាំបង្ការជំងឺកូវីដ ១៩ តិចជាងបុរសនៅឡើយ បើគិតពីថ្ងៃទី ១០ ខែកុម្ភៈ ពេលចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងឥតគិតថ្លៃជូនប្រជាពលរដ្ឋ រហូតដល់ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២១ ម្សិលមិញ។​

ទោះបីជាយ៉ាងនេះក្ដី ស្ត្រីគឺជាអ្នកដែលបានទទួលរង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាលច្រើនជាងបុរស ចំពោះការស្ម័គចិត្តទទួលការចាក់វ៉ាក់សាំងប្រឆាំងជំងឺផ្លូវដង្ហើមដ៏គ្រោះថ្នាក់នេះនៅកម្ពុជា។ មានពលរដ្ឋភេទស្រី ២ នាក់ ដែលបានទទួលរង្វាន់ ក្នុងចំណោមមនុស្ស ៣ នាក់ ដែលត្រូវបានជ្រើសរើសជាអ្នកមានសំណាង។

ក្នុងរឿងចាក់វ៉ាក់សាំង បានរង្វាន់នេះ លោក ប៉ាន់ សុវណ្ណារិទ្ធិ រស់នៅរាជធានីភ្នំពេញ ជាជនទី ១ លាន ដែលបា

នទទួលរង្វាន់ជាទឹកប្រាក់ ១០ លានរៀល ក្នុងខែមេសាកន្លងទៅ ហើយអ្នកស្រី ទិត ចិន្ដា រស់នៅរាជធានីភ្នំពេ

ញដែរ ជាជនទី ២ លាន ដែលបានរង្វាន់ដូចគ្នាពីរាជរដ្ឋាភិបាល។​ ជនទី ៣ លាន ដែលទទួលរង្វាន់នេះដែរ គឺអ្នកស្រី ស៊ុ សំអឿន រស់នៅក្នុងមន្ទីរពេទ្យជ័យជំនះ ខេត្តកណ្ដាល។ នេះបើយោងតាមសេចក្ដីប្រកាសរបស់នាយករដ្ឋមន្ត្រី តាមរយៈទំព័រហ្វេសប៊ុករបស់សម្ដេច កាលល្ងាចម្សិលមិញ។

សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា៖ «ដូចមុនៗដែរ សម្រាប់មនុស្សទី១លាន មនុស្សទី២លាន ប្អូនស្រី ស៊ុ សំអឿន នឹងទទួលបានជំនួយឧបត្ថម្ភនូវទឹកប្រាក់ចំនួន១០លានរៀល។» យោងតាមសេចក្ដីប្រកាសនេះ លោកស្រី ឱ វណ្ណឌីន

ដែលជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងសុខាភិបាល មានភារកិច្ចយករង្វាន់ជាទឹកប្រាក់ខាងលើ ទៅប្រគល់ឱ្យស្ត្រីមេម៉ាយ អាយុ ៤៨ ឆ្នាំនោះ។

ក្រៅពីរឿងចាក់វ៉ាក់សាំង

បានរង្វាន់ នាយករដ្ឋមន្ត្រីកម្ពុជាបានកត់សម្គាល់ឃើញថា ការចាក់ថ្នាំបង្ការដែលសម្រេចបានអត្រា ៣០ ភាគរយ គឺជា«ជោគជ័យដ៏ធំ» ក្នុងដំណើរឆ្ពោះទៅដល់គោលបំណងការពារប្រជាពលរដ្ឋគោលដៅ ១០ លាននាក់ ពីជំងឺកូវីដ ១៩ ដ៏កាចសាហាវ៕

Share

Image
Image
Image