en     km
en     km

លោកបាយដិនប្រកាសថាជំនួយវ៉ាក់សាំងអាមេរិក៥០០លានដុសដោយគ្មានថ្នូរគាបសង្កត់អ្វីឡើយ

Share

លោកប្រធានាធិបតីអាមេរិកចូបាយដិន បានប្រកាសអំពីការបរិច្ចាគ វ៉ាក់សាំងហ្វាយហ្សឺចំនួន ៥០០លានដូសទៅដល់ប្រទេសក្រីក្របំផុតក្នុងពិភពលោក សំដៅពន្លឿនការបិទបញ្ចប់ការឆ្លងរីករាលដាលជំងឺឆ្លងកូវីដ១៩ ដែលថាគ្មានចំណងភ្ជាប់ជាមួយនោះទេ។

ថ្លែងនៅក្បែរប្រធានក្រុមហ៊ុនវ៉ាក់សាំងហ្វាយហ្សឺរ លោក អាលបឺត​បូឡា( Albert Bourla )លោកបាយដិនកាលពីចុង​សប្ដាហ៍មកនេះ មានប្រសាសន៍ថា អាមេរិកកំពុងចាត់ចែងចែកចាយវ៉ាក់សាំង៥០០លានដូសដោយគ្មានការភ្ជាប់ចំណងគឺ គ្មានទេការភ្ជាប់ចំណង។ លោកបន្ដថា វ៉ាក់សាំងអាមេរិក ដែលបរិច្ចាគទៅគឺ មិនរួមបញ្ចូលសម្ពាធ ដើម្បីទាមទារការអនុគ្រោះ ឬសម្បទានដ៏មានសក្ដានុពលណាមួយឡើយ។ លោកបានពោលពាក្យដូចនេះថា៖ “ យើងធ្វើនេះគឺ ធ្វើឡើងដើម្បីជួយសង្គ្រោះជីវិត បញ្ចប់ជំងឺកាចសាហាវ ”

ការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកការទិញ និងការ​បរិច្ចាគវ៉ាក់សាំងហ្វាយហ្សឺចំនួន ៥០០លានដូស ដើម្បីជាការបែងចែកចូលទៅក្នុងកម្មវិធីសម្ព័ន្ធកូវ៉ាក់ពិភពលោក ដើម្បីផ្គត់ផ្គង់ទៅអោយប្រទេសមានចំណូលទាប៩២ប្រទេសនៅទូទាំងពិភពលោក។ លោកបាយដិនប្រឈម​ នឹងការកើនឡើងសម្ពាធនៃផែនការចែករំលែកវ៉ាក់សាំងពិភពលោករបស់អាមេរិក ជាពិសេសរងការចោទថា អាមេរិកអសមធម៌ នៃការផ្គត់ផ្គង់វ៉ាក់សាំងជុំវិញពិភពលោក ដែលមានការទាមទារឱ្យអាមេរិកចេញមុខកាន់តែច្រើនក្នុងរយៈពេលចុងក្រោយនេះ។

សម្រាប់ លោកស្រី ហ្គាស្មិត (Gayle Smith) ដែលជាអ្នកសម្របសម្រួលទទួលបន្ទុកជំងឺឆ្លងកូវីដ១៩នៃក្រសួងការបរទេសអាមេរិកបានមានប្រសាសន៍ថា នេះជាជំហររឹងមាំរបស់អាមេរិក ដែលផ្ដល់ឱ្យទូទាំងពិភពលោកគឺជា ជំហានដ៏ធំដាក់ចូលក្នុងប្រព័ន្ធពិភពលោក នៃកម្មវិធីកូវ៉ាក់។

លោកស្រីបន្ដថា វ៉ាក់សាំងទាំងនេះ នឹងចេញនៅខែសីហា ហើយខណៈនេះសហរដ្ឋអាមេរិកកំពុងផ្ដល់ ៨០លានដូសដំបូងដូច ដែលបានប្រកាសរួចហើយ។ តាមរយៈមន្រ្ដីអាមេរិក គោលដៅអាមេរិកគឺផ្ដល់វ៉ាក់សាំងអោយពិភពលោក២០០លានដូសគិតត្រឹមចប់ឆ្នាំនេះ ហើយ៣០០លានដូស នឹងបន្ដដឹករហូតដល់ពាក់​កណ្ដាលឆ្នាំ២០២២។

ចំពោះប្រទេសចិនឯណោះ ដែលជាមហាអំណាចអាស៊ីមួយ និងជាប្រទេសដែលអាចនិយាយបានថាបញ្ចប់ដោយជោគជ័យនៃជំងឺឆ្លងដែលមានប្រភពចេញពីប្រទេសរបស់ខ្លួន បានកំពុងចែកចាយវ៉ាក់សាំងដោយផ្ទាល់ទៅអោយប្រទេសក្រីក្រ ហើយ នឹងប្រទេសដែលរងការវាយលុកខ្លាំងកូវីដ១៩ ដូចជាប្រេស៊ីល ឥណ្ឌូនេស៊ី កម្ពុជា ហ្វីលីពីន បង់ក្លាដេស​ស្រីលង្កា មានដូចជាវ៉ាក់សាំងស៊ីណូវ៉ាក់ និងសីណូហ្វាមមានរាប់លានដូស ដែលទើបទទួលស្គាល់ជាប្រញាប់របស់អង្គការសុខភាពពិភពលោកនៅដើមខែមិថុនានេះ។

ការរីករាលដាលឆ្លងកូវីដ១៩កាន់តែច្រើនឡើង និងងើបឡើងសារជាថ្មីនៃទីតាំងខ្លះនៃពិភពលោក។

ចំណែកកម្មវិធីវ៉ាក់សាំងទ្រង់ទ្រាយធំទើបចាប់ផ្ដើមដោយប្រទេសមួយចំនួនប៉ុណ្ណោះ។ អ្នកជំនាញមានប្រសាសន៍ថា ការចែកចាយវ៉ាក់សាំងទាំងនេះ ព្រោះតែវីរុសរីករាលដាល វាកាន់តែវិវត្ត វាកាន់តែប្រឈម នឹងស្ថានភាពថ្មី ដែលចេះតែបំប្លែងខ្លួន និងមានភាពសាហាវជាងមុន។

កម្មវិធីកូវ៉ាក់របស់អង្គការសហប្រជាជាតិ បានផ្ដល់ការផ្គត់ផ្គង់ចំនួន ៨១លានដូសដោយបានទៅដល់ប្រទេសជាច្រើនជាពិសេសគឺនៅអាហ្រ្វិកខណៈប្រទេសមួយចំនួននៅមិនទាន់មានការបញ្ជូននៅឡើយ។ ការចែកចាយវ៉ាក់សាំង ក៏ជាបញ្ហាដ៏ចម្បងមួយ ដែលលើកឡើងក្នុងកិច្ចប្រជុំរបស់ប្រទេសG-7 កាលពីថ្ងៃសុក្រទី១១ មិថុនា ក្រោមផែនការ ថវិកា៥០ពាន់លានដុល្លារលើវិថីវ៉ាក់សាំងដល់ប្រទេសក្រីក្រ។

នាយករដ្ឋមន្រ្ដីអង់គ្លេស លោក បូរីសចនសុន បានស្វះស្វែងរកការប្ដេជ្ញាចិត្តពីពិភពលោកត្រឹមឆ្នាំ២០២២នេះ ខណៈដែលរដ្ឋមន្រ្ដីការបរទេស នៃប្រទេសអង់គ្លេស គឺលោក ដូមីនិករ៉ាប់ បាននិយាយអំពីការទទួលបានយ៉ាងសមភាពនៃការចែកចាយវ៉ាក់សាំងក្នុងប្រព័ន្ធកូវ៉ាក់ដោយមានសារៈសំខាន់។

យោង​តាមសេចក្តី​ប្រកាស​ដែល​ចេញ​ផ្សាយ​ដោយ​ការិយាល័យ​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស លោក​ Johnson ថា ជា​លទ្ធផល​នៃ​ការ​ទទួល​បាន​ជោគជ័យ​​ពី​​កម្មវិធី​ចាក់​វ៉ាក់សាំង​របស់​ចក្រភព​អង់គ្លេស ឥឡូវ​នេះ​កំពុង​ស្ថិត​នៅ​លើ​គោលជំហរ​ ដើម្បី​ចែក​រំលែកវ៉ាក់សាំង​​ដែល​ដល់​ប្រទេស​​ត្រូវ​ការបំផុត។ លោកបានបញ្ជាក់ដូចនេះថា៖ “ធ្វើ​បាន​ដូច្នេះ គឺយើង​នឹង​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​ធំ​ដើម្បី​​កម្ចាត់​កូវីដ-១៩ “

កាលពីសប្ដាហ៍មុន លោក​ បាយដិន បានប្រកាសអំពីការចែកចាយវ៉ាក់សាំង២៥លានដូស ដែលក្រុងវ៉ាស៊ីនតុនថា វ៉ាក់សាំងទាំងនោះស្ថិតក្នុងប្រព័ន្ធកម្មវិធីកូវ៉ាក់ខណៈ៦លានដូសនៅទៅដល់ប្រទេសចំៗគោលដៅ។

យុទ្ធនាការប្រឆាំងភាពក្រីក្ររបស់ អង្គការអុកហ្វាម បានស្វាគមន៍យ៉ាងខ្លាំងនូវការប្រកាសរបស់លោកបាយដិន និងការអំពាវនាវបន្ថែមក្នុងការបង្កើនផលិតកម្មវ៉ាក់សាំង។ លោកស្រី នីកូលូសានី ( Niko Lusiani)មានប្រសាសន៍ថា ៥០០លានដូសនេះ គឺអង្គការអុកហ្វាមស្វាគមន៍ដែលវា នឹងជួយដល់ប្រជាជនបាន ២៥០លាននាក់ ទោះជាវាស្ថិតនៅក្នុងចំនួនតិចតួចមួយនៅឡើយបើប្រៀបធៀបពីចំនួននៅទូទាំងពិភពលោក។

លោកស្រីថា អង្គការអុកហ្វាម មានការបំលាស់ប្ដូរមួយទៅមុខនៃវិស័យអភិវឌ្ឍវ៉ាក់សាំង។ ដូច្នេះអ្នកផលិត ដែលមានគុណភាពទូទាំងប្រទេសអាចកាត់បន្ថយថ្លៃវ៉ាក់សាំងហើយសង្ឃឹមថា នឹងគ្មានការរារាំងខ្លាំងអំពីកម្មសិទ្ធិបញ្ញា។

លោកបាយដិន កាលពីខែមុនបានគាំទ្រនូវការស្នើរបស់ឥណ្ឌា និងអាមេរិកក្នុងការលើកបម្រាមកម្មសិទិ្ធបញ្ញាវ៉ាក់សាំងកូវីដដែលមានការជំទាស់ពីក្រុមហ៊ុនឱសថមួយចំនួន។

លោកបណ្ឌិត  Christos ប្រធានថ្នាំពេទ្យអន្ដរជាតិសាំងហ្រ្វង់ធៀ បានចេញសេចក្ដីថ្លែងការណ៍ថា៖ រដ្ឋាភិបាល G-7 ត្រូវតែធ្វើការជាបន្ទាន់ជាមួយរដ្ឋាភិបាលដទៃទៀតក្នុងការប្រើប្រាស់ជំរើសនានា ដែលមានដើម្បីសម្រួល និងការផ្ទេរបច្ចេកវិទ្យាពេញលេញនៃឧបករណ៍វេជ្ជសាស្រ្តកូវីដ១៩ ជាពិសេសវ៉ាក់សាំងរបស់ក្រុមហ៊ុនដែលពួកគេធ្វើជាម្ចាស់រោងចក្រនៅគ្រប់តំបន់ និងជាពិសេសនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមដើម្បីធានាបាននូវដំណើរការសម្រាប់មនុស្សគ្រប់រូបគ្រប់ទីកន្លែង

លោក Biden បានថ្លែងនៅចំពោះមុខក្រុមមេដឹកនាំប្រទេស G-៧ នៅប្រទេសអង់គ្លេសដែលជាសេចក្ដីរាយការណ៍ចុងក្រោយដោយលើកឡើងថា នេះគឺជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា។

តាមរបាយការណ៍របស់សាកលវិទ្យាល័យចនសុនឃិនគី បានប៉ាន់ប្រមាណថាប្រជាជនប្រមាណ ២ពាន់២ រយលាននាក់ បានចាក់វ៉ាក់សាំងក្នុងចំណោមប្រជាជនពិភពលោកជិត ៨ ពាន់លាននាក់។ ពួកគេភាគច្រើនស្ថិតនៅក្នុងប្រទេសអ្នកមាននៅអឺរ៉ុប និងនៅប្រទេស​អ៊ីស្រាអែលបារ៉ែន និងសហរដ្ឋអាមេរិក។

តម្រូវការចាក់ថ្នាំបង្ការរោគនេះបានធ្លាក់ចុះនៅសហរដ្ឋអាមេរិកនាពេលថ្មីៗនេះ ដែលនាំឱ្យមានការអំពាវនាវឱ្យប្រទេសនេះចែកចាយវ៉ាក់សាំងជាមួយប្រទេសដទៃ។

មន្ត្រីសហរដ្ឋអាមេរិកម្នាក់បានប្រាប់រ៉យទ័រថា វ៉ាក់សាំង នឹងត្រូវចំណាយអស់ ៣,៥ កោដិដុល្លារបន្ថែមពីលើទឹកប្រាក់ចំនួន ៤ ពាន់លានដុល្លារសហរដ្ឋអាមេរិកដែលបានបរិច្ចាគទៅអោយក្រុមហ៊ុន ស៊ីច(THEAX) ។

ចាក ផ្សាគី( Jack Psaki )គឺជាអ្នកនាំពាក្យសេតវិមាន បានប្រាប់ CBS News ថា សហរដ្ឋអាមេរិកស្ថិតនៅក្នុងជំហរនេះ ពីព្រោះកំពុងទទួលបានជោគជ័យយ៉ាងខ្លាំងនៅអាមេរិក៕

 

Share

Image
Image
Image