«អ្នកអាចជួយសង្គ្រោះជីវិតអ្នកសន្លប់បាត់បង់ស្មារតីដែលបណ្ដាលមកពីជំងឺដាច់សរសៃឈាមខួរក្នុងក្បាលដោយការប្រើម្ជុល»។ នេះជាអនុសាសន៍របស់សាស្ត្រចារ្យចិនម្នាក់ដែលបានប្រាប់ថា លោកអ្នកគួរមានម្ជុល ឬជាសឺរាំងនៅក្នុងផ្ទះ។ វាជារឿងមិនគួរឲ្យជឿនោះទេ ប៉ុន្តែនោះជាលទ្ធផលដែលលោកអ្នកនឹកស្មានមិនដល់ថាមានប្រសិទ្ធិភាព។
ជួនកាលការដួលសន្លប់បាត់ស្មារតីមួយរំពេចដោយមិនដឹងខ្លួនអាចនឹងកើតឡើងចំពោះមនុស្សនៅជុំវិញខ្លូនលោកអ្នក ក៏ដូចជាលោកអ្នកផ្ទាល់។ ពិធីសាស្ត្រនេះអាចនឹងជួយដល់យើងនៅថ្ងៃណាមួយ។ ហើយនអ្នកជំងឺនឹងមានអាការៈធ្ងន់ធ្ងរប្រសិនជាយើងជួយពួកគេមិនទាន់ពេលវេលា។
នៅពេលអ្នកដួលសន្លប់បាត់ស្មារតីគឺបណ្ដាលមកពីសរសៃឈាមតូចៗក្នុងខួរក្បាលដាច់ចេញពីគ្នាភ្លាមៗមួយរំពេច។ ពេលមានអាការៈបែបនេះអ្នកគួរនៅឲ្យស្ងៀមមួយកន្លែង ហើយសម្រួលអារម្មណ៍។ តែប្រសិនជាលោកអ្នកជួបអ្នកជំងឺប្រភេទនេះសូមកុំលើក ឬផ្លាស់ប្តូរទីតាំងអ្នកជំងឺទោះគាត់ស្ថិតនៅក្នុងសភាពបែបណាក៏ដោយពីព្រោះអាចបណា្ដលឲ្យសរសៃឈាមដាច់ចេញពីគ្នាយ៉ាងងាយថែមទៀត។ អ្នកជំងឺត្រូវការសម្រាក និងការជួយធ្វើចលនាសង្គ្រោះបឋមជាមុនសិន(នៅនឹងកន្លែង)។ បើមានសឺរាំងនៅជិតកាន់តែប្រសើរ។ ម្ជុលខ្ទាស់ ឬម្ជុលដេរក៏អាចធ្វើបានដែរ។ ដោយលោកគ្រាន់តែអនុវត្តតាមការណែនាំដូចខាងក្រោម៖
១) សម្អាតម្ជុលជាមុនឲ្យបានត្រឹមត្រូវ ដោយដុតម្ជុលនឹងភ្លើងដើម្បីសម្លាប់់មេរោគ។ បន្ទាប់មកចាក់ម្ជុលចូលទៅចុងម្រាមដៃអ្នកជំងឺជួយឲ្យឈាមចូលចេញដើម្បីបន្ធូរសំពោធឈាម។
២) នៅដំណាក់កាលនេះវាគ្មានវិធីចាក់ដូចម្ជុលវិទ្យាសាស្ត្រទេ។ លោកអ្នកគួរចាក់ម្ជុលឆ្ងាយពីចុងក្រចកពី២ ឬ៣មីលីម៉ែត។
៣) ចាក់ចុងក្រចករហូតដល់មានឈាមហូរចេញ។
៤) ប្រសិនឈាមនៅតែមិនហូរចេញមក សូមប្រើម្រាមដៃលោកអ្នកសង្គត់ឬច្របាច់ជាជំនួយ។
៥) នៅពេលចាក់គ្រប់ម្រាមទាំង១០ឲ្យហូរឈាម រួចហើយអ្នកត្រូវរង់ចាំតែប្រមាណ២ ឫ ៣នាទី នោះអ្នកជំងឺនឹងដឹងខ្លួនមកវិញ។
៦) ក្នុងករណីមាត់អ្នកជំងឺនៅតែវៀចមាត់ដោយសារសរសៃឈាមគ្មានការបញ្ជារ លោកអ្នកគួរចាប់ទាញស្លឹកត្រចៀកអ្នកជំងឺរហូតដល់ឡើងពណ៌ក្រហម។
៧) ជាចុងក្រោយលោកអ្នកចាក់ម្ជុលនៅនឹងទងត្រចៀកអ្នកជំងឺ២ដងឲ្យឈាមធ្លាក់ចុះមកពីទងត្រចៀក។ អ្នកជំងឺនឹងដឹងខ្លួនពីការបាត់បង់ស្មារតីនៅប៉ុន្មាននាទីក្រោយ។
បន្ទាប់ពីអ្នកជំងឺដឹងខ្លួនមកជាធម្មតាវិញនិងប្រាកដថាមិនមានសញ្ញាណបង្កដោយការដាច់សរសៃឈាមខួរក្បាលនេះនៅតែធ្វើទុក្ខអ្នកជំងឺទេ។ សូមបញ្ចូនគាត់ទៅមន្ទីរពេទ្យជាបន្ទាន់។ ប៉ុន្តែប្រសិនជាការបញ្ចូនអ្នកជំងឺដោយប្រញាប់ប្រញាល់រួមផ្សំនិងផ្លូវរលាក់ពេកក៏អាចញុំាងឲ្យការដាច់សរសៃឈាមរបស់អ្នកជំងឺកាន់តែយ៉ាប់ទៅៗ។
ទាំងអស់នេះជាការចែករំលែក និងជាដំបូន្មានបែបបុរាណរបស់ចិនពីរបៀបនៃការសង្រោះ្គមនុស្សមានស្ថានភាពដូចខាងលើ។ យើងគួរតែចែករំលែករឿងនេះដើម្បីយកមកសង្គ្រោះមនុស្សជុំវិញខ្លួនក្នុងករណីបន្ទាន់ដូចនេះ។
ប្រែសម្រួលដោយ៖ ហេង រតនា / ប្រភព៖ Beauty Health Page