en     km
en     km

ការផលិតរូបភាពអាសអាភាស ដើម្បីយកទៅលក់ត្រូវប្រឈមការផ្ដន្ទាទោសដាក់ពន្ធនាគារ

Share

នៅក្នុងមាត្រា៣៩ នៃច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្សបានចែងថា ៖ ជនណាផលិត រូបភាពអាសអាភាស ដើម្បីយកទៅលក់ ចែលចាយឬ បង្ហាញជាសាធារណៈ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ និងប្រាក់ពិន័យ និងសំណងជំងឺចិត្តផ្សេងទៀត ។

ដោយសារនាពេលថ្មីៗនេះ មានរឿងរ៉ាវអំពីនៅខាងប៉ែកនិរតីនៃប្រទេសកម្ពុជា ដោយមានផ្ទះ សំណាក់មួយបានបង្កប់កាមេរ៉ា នៅក្នុងបន្ទប់ ដែលជាទង្វើមួយមិនគម្បី សម្រាប់ភ្ញៀវឬ ជាការរំលោភឯកជនភាពរបស់បុគ្គល ។ វិទ្យុស្រី្ដក៏បានសុំការឆ្លើយតបក្នុងរឿងនេះផងដែរ ជាមួយលោក គឹម សន្ដិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌។

ដូច្នេះសូមស្ដាប់កិច្ចសម្ភាស៍ នេះរវាង លោក គឹម សន្ដិភាព និងលោក ឡាក់ ច័ន្ទតារា ដូចតទៅ៖

Share

Image
Image
Image