en     km
en     km

អ្នកនាំពាក្យបក្សកាន់អំណាច ៖ដំណោះស្រាយរបស់សហភាពអឺរ៉ុបស្នើកម្ពុជាអោយទម្លាក់ចោលសាលក្រមលើលោកសមរង្ស៊ីគឺគ្មានឥទ្ធិពលឡើយ

Share

កាលពីថ្ងៃទី១១មីនា សភាសហភាពអឺរ៉ុប បានអនុម័តមួយលើកទៀត នូវដំណោះស្រាយម័យសម្រាប់​ប្រទេសកម្ពុជា ដែលមាន២៥ចំណុច។ ក្នុងចំណុចទាំងនោះបានលើកឡើងអំពី ការបំបិទសំឡេងប្រឆាំងនៅកម្ពុជា ដែលហៅថា ការបំបិទសេរីភាពខាងនយោបាយទៅលើក្រុមប្រ​ឆាំងនៃអតីតគណបក្សសង្រ្គោះជាតិ ដឹកនាំដោយលោកសមរង្ស៊ីនិងលោកកឹមសុខា ។

ទាក់ទិននឹងដំណោះស្រាយរបស់សហភាពអឺរ៉ុប លោកសុខឥសាន្ត អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា ចាត់ទុកថា ពុំមានដែនអំណាចលើកម្ពុជានោះទេ គឺសូម្បីទាមទារអោយ ទំលាក់ចោល សាលក្រមលើលោកសមរង្ស៊ីក៏ដោយ ។ លោកអះអាងថា សភាសហភាពអឺរ៉ុបមានដែលអធិបតេយ្យតែទៅលើសមាជិករបស់ខ្លួនតែប៉ុណ្ណោះ។ សម្រាប់កម្ពុជា គឺជារដ្ឋមួយមានរដ្ឋធម្មនុញ្ញ របស់ខ្លួនជាអ្នកគូសវាសផ្លូវសម្រាប់ការដឹកនាំ។

ដើម្បី ជ្រាប ! សូមនាងកញ្ញា លោកលោកស្រី អញ្ជើញស្ដាប់ការបកស្រាយរបស់ លោកសុខ ឦសាន តាមរយៈការចោទសួររបស់លោកនួនបូរិន ដូចតទៅ៖

 

សូមជម្រាប់ថា ដំណោះស្រាយរបស់សហភាពអឺរ៉ុ​ប ត្រង់ចំណុចទី១ បានស្នើឲ្យបក្សកាន់អំណាចនៅកម្ពុជា បញ្ឈប់ការធ្វើទុក្ខបុកម្នេញ ការគំរាមកំហែង និង ការចោទប្រកាន់ដោយមូលហេតុនយោបាយ មកលើសមាជិកគណបក្សប្រឆាំង សមាជិកសហជីព អ្នកការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មាន និងសកម្មជនសង្គមស៊ីវិល ព្រមទាំងអំពាវនាវឲ្យកងសន្តិសុខ ជៀសវាងប្រើអំពើហិង្សា មកលើពលរដ្ឋដែលធ្វើបាតុកម្មដោយសន្តិវិធី។

ចំណែកក្នុងចំណុចទី២ស្នើអោយ លុបចោលជាបន្ទាន់ និង ដោយឥតលក្ខខណ្ឌ សាលក្រមតុលាការ ដែលបានផ្តន្ទាទោស ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មានជាអាទិ៍ លោក្សម រង្ស៊ី, លោក្សស្រី មូរ សុខហួរ, លោកអេង ឆៃអ៊ាង,លោក អ៊ូ ចាន់ឫទ្ធិ, លោកហូរ វ៉ាន់,លោក ឡុង រី, លោកម៉ែន សុថាវរិន្ទ្រ, លោកស្រីជូឡុង សូមួរ៉ា និងលោក នុត រំដួល។

ចំពោះចំណុចទី៣ បានស្នើអោយអោយកម្ពុជានៃបក្សកាន់អំណាចផ្ដួចផ្ដើមអោយមានការដំពណើរការបង្រួបបង្រួមជាតិតាមរយៈការចរចាជាមួយបក្សនយោបាយនៃក្រុមប្រឆាំងនិងសង្គមស៊ីវិល និងចំណុចទី៤ ស្នើអោយទម្លាក់ចោលជាបន្ទាន់នូវ បទចោទនិងសាលក្រមលើសកម្មជនបក្សប្រឆាំង សកម្មជនសង្គមស៊ីវិល ទាំង១៣០នាក់ ដោយសហភាពអឺរ៉ុបចាត់ទុកការកាត់ទោស និងបទចោទអ្នកទាំងនោះ ស្ថិតនៅក្រោមឥទ្ធិពលនយោបាយ។

ដំណោះស្រាយរបស់ សហភាពអឺរ៉ុប ត្រូវបានអនុម័ត ដោយទទួលបានសំឡេងគាំទ្រ ៦១០, សំឡេងប្រឆាំង ៤៣ និងអនុបវាទ ៣៧ លើសំឡេងសរុប ៦៩០នៃសមាជិកសភា តំណាង២៧ប្រទេស៕

 

 

 

Share

ព័ត៌មានទាក់ទង

Image