ក្រុមរដ្ឋប្រហារទាំងអស់ ដែលឈានទៅដល់ការគ្រប់គ្រង ប្រទេស ជាពិសេស រដ្ឋប្រហារ ផ្ដួលរំលំរដ្ឋាភិបាលជាប់ឆ្នោតចេញពីឆន្ទៈរបស់ប្រជាជន កម្រនឹងទទួលបានភាពស្របច្បាប់នៅ លើវេទិកាអន្តរជាតិ ក្នុងនោះ មានទាំងអាសនៈឬតំណាងរបស់ខ្លួននៅ អង្គការសហប្រជាជាតិ និងនៅបណ្ដាប្រទេស ប្រកាន់ប្រជាធិបតេយ្យ ជឿនលឿន ។ ក្នុងន័យនេះ គេអាចធ្វើការវិភាគ អំពីលក្ខណៈ មាយាទអត្តចរឹកនិងភាពស្របច្បាប់ របស់រដ្ឋាភិបាល នៃក្រុមរដ្ឋប្រហារនៅប្រទេសភូមា ដែលក្រុមនេះ បានធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាល ជាប់ឆ្នោត របស់ លោកស្រីអ៊ុងសានសូជី កាលពីថ្ងៃទី១កុម្ភៈឆ្នាំ២០២១។ ភ្លាមៗបន្ទាប់ពីពួកយោធា ចាប់ខ្លួន មេដឹកនាំ រដ្ឋាភិបាល លោកស្រីអ៊ុងសានសីជី និង ប្រធានាធិបតី U Win Myint រួមនឹងមន្ត្រី ជាន់ខ្ពស់ សមាជិកសភា ជាច្រើន ទៀត ឃើញថាមេដឹកនាំ ជាច្រើន ជាពិសេស ប្រទេស ប្រកាន់ ប្រជាធិតេយ្យជឿនលឿន មានដូចជា សហរដ្ឋអាមេរិក ប្រទេសក្នុងទ្វីបអឺរ៉ុប ប្រទេសឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី កាណាដា អាល្លឺម៉ង់ បារាំង អង់គ្លេស ជាដើម បានប្រកាសថ្កោលទោស ជាខ្លាំង ហើយគំរាម ដាក់ទណ្ឌកម្ម លើពួកយោធា។ បើដូចនេះ ពិតណាស់ ក្រុមរដ្ឋប្រហារនៅភូមាអាចរងផលវិបាកគឺផលវិបាកនៃការដាក់ទណ្ឌកម្ម សេដ្ឋកិច្ច ហើយ អាចនឹងពុំមានតំណាងឬអាសនៈរបស់ខ្លួននៅUN និងនៅប្រទេសប្រជាធិបតេយ្យនោះទេ។ ករណី ពួកយោធា ស្ថិតភាពឯការហើយ ពុំអាចមានទំនងដោយ ចំហឡើយ ជាមួយប្រទេស ធំៗ ប្រទេសសេដ្ឋកិច្ច នៅលើពិភពលោក។
ខាងក្រោមនេះ គឺការវិភាគ របស់នាងខ្ញុំ អំពី អានសនៈ ឬ តំណាងដែលជាឯកអគ្គរដ្ឋទូតរបស់ពួកយោធានឹងពុំអាចមាននៅ បណ្ដាប្រទេសមួយចំនួន និងនៅ អង្គការសហប្រជាជាតិនោះទេ ។ អាសនៈ ឬ ឯកអគ្គរដ្ឋទូត គឺជាតំណាងអោយ រដ្ឋាភិបាល របស់លោកស្រី សូជី និងគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ។
មានប្រទេស ជាច្រើន ដែល ត្រូវបានដក ឬព្យួរអាសនៈ ក្រោម ធម្មនុញ្ញ របស់អង្គការសហប្រជាជាតិ នៃជំពូក ទី២ មាត្រា ៦។
យោងតាម ធម្មនុញ្ញនេះ គឺសមាជិកឬប្រទេសណាដែល ត្រូវបានរកឃើញថាមានកំហុសធ្ងន់ធ្ងរ បំពានសិទ្ធិមនុស្ស ឬ បំពាលគោលប្រជាធិតេយ្យ រំលោភ រដ្ឋាភិបាលស៊ីវិល ដូចករណី ពួកយោធាភូមាធ្វើរដ្ឋប្រហារនេះ កាលពីថ្ងៃទី១កុម្ភៈ ឆ្នាំ២០២១ ជាការរំលាយលទ្ធផលបោះឆ្នោត ដែលគណបក្ស សម្ព័ន្ធជាតិប្រជាធិបតេយ្យដឹកនាំដោយ អ្នកស្រីអ៊ុងសានសូជី បានឈ្នះភ្លូកទឹកភ្លូកនៅក្នុងការបោះឆ្នោតសមាជិកសភាតាមបែបប្រជាធិបតេយ្យលើកទី២នៃប្រទេសអតីតរបបសឹង មួយនេះ កាលពីថ្ងៃទី៨វិច្ឆិកា ឆ្នាំ២០២០ហើយលើកទីមួយនៅខែវិច្ឆិកា ឆ្នាំ២០១៥។ តាមមាត្រា ៦នៃធម្មនុញ្ញ អង្គការសហប្រជាជាតិ គឺគេអាចព្យូរ ឬ ទុកអោយនៅទំនេ ឬ ក៏ នៅតែរក្សាទុកអោយរដ្ឋាភិបាល រងគ្រោះ បន្តកាន់កាប់អាសនៈនៅ អង្គការសហប្រជាជាតិ។ តែសម្រេចដូចនេះបាន លុះត្រាតែមានការផ្ដល់អនុសាសន៍ ឬ ក៏អនុម័តដោយ ក្រុមប្រឹក្សា សន្តិសុខ អង្កការសហប្រជាជាតិ។ ប៉ុន្តែ បែបនេះ មានការចង្អុល បង្ហាញមួយ ដោយ ក្រុម ប្រឹក្សាសន្តិសុខ រុញអោយ មហាសន្និបាត ជាអ្នកសម្រេច។នៅឆ្នាំ ១៩៧៤ មានករណី ព្យួរ បុព្វសិទនៃប្រទេស អាហ្វ្រិកខាងត្បូង ក្រោមមាត្រា ៦ ដោយការសម្រេចរបស់មហាសន្និបាត បើ ជាពេលនោះ មានប្រទេសមហាអំណាចជាសមាជិកអាចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាខ្លួន បោះឆ្នោតជំទាស់ក៏ដោយ។ក្នុងស្ថានភាពដ៏តានតឹងនោះ មហាសន្និបាត បានសម្រេច បិទបេសកកម្ម របស់ តំណាងអាហ្វិ្រកខាងត្បូង ដែលនាំអាសនៈរបស់អាហ្វិ្រកខាងត្បូង ត្រូវបានព្យរ។ ករណីអាហ្វ្រិចខាងត្បូង គឺករណីរើសអើងជាតិសាសន៍ នៃរបប អាប៉ាធេត។
គេអាចនិយាយបានថានៅពេលដែលវៀតណាមចូលចិត្តនៅឆ្នាំ១៩៧៩ គឺពេលនោះរដ្ឋាភិបាលប្រជាមានិតកម្ពុជាក៏ពុំទទួលបានសិទ្ធិកាន់កាប់អាសនៈរបស់កម្ពុជានៅអង្គការសហប្រជាជាតិដែរ គឺនៅតែស្ថិតនៅជារបស់រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ។ អាសនៈនេះទុកឱ្យរដ្ឋាភិបាលទោះបីជាពុំមានតំណាងស្របច្បាប់ក៏ដោយប្រោះពេលនោះក្រោយពីការដួលរលំការឡើងកាន់អំណាចដោយសង្គ្រាមបញ្ចប់រដ្ឋាភិបាលលន់នល់គឺអាសនៈធ្លាក់ទៅរបបកម្ពុជាប្រជាធិបតេយ្យក៏ព្រោះតែសម្ដេចនរោត្តមសីហនុជាប្រមុខរដ្ឋរយៈពេលជាង១ឆ្នាំនៃរបបនេះ។ បែបណាយើងនិយាយអំពីពួកយោធានៅភូមាដែលឡើងកាន់អំណាចតាមរយៈរដ្ឋប្រហារគឺមិនដូចជារដ្ឋាភិបាលប្រជាមានិតកម្ពុជានោះទេ ព្រោះពេលនោះអាសនៈកម្ពុជានៅអង្គការសហប្រជាជាតិមិនបានមកលើរដ្ឋាភិបាលនៃរដ្ឋកម្ពុជាដោយសារតែប្រទេសជាច្រើនជាពិសេសពួកលោកសេរីប្រឆាំងនឹងការលើកទ័ពវៀតណាមចូលកាន់កាប់កម្ពុជា។ សម្រាប់ពួករដ្ឋប្រហារនៅភូមាវិញ ត្បិតជាទំនាស់ផ្ទៃក្នុងក៏អាចមិនទទួលបានអាសនៈរបស់លោកស្រីអ៊ុងសានស៊ុជីនៅអង្គការសហប្រជាជាតិនោះដែរ។ ព្រោះពេលនេះលោកសេរីជាច្រើនដឹកនាំដោយសហរដ្ឋអាមេរិកបារាំងអង់គ្លេសរួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិបានប្រកាសប្រឆាំងដាច់ខាតមិនឱ្យក្រុមរដ្ឋប្រហារមានភាពស្របច្បាប់នៅវេទិកាអន្ដរជាតិឡើយទោះកាលៈទេសៈណាក៏ដោយហើយសុទ្ធតែសន្យាឱ្យរដ្ឋប្រហារនេះឆាប់បរាជ័យទៀតផង។ មានន័យថា មាត្រា៦ នេះអង្គការសហប្រជាជាតិអាចនឹងយកមកពិនិត្យមើលអាសនៈរបស់ភូមានៅអង្គការសហប្រជាជាតិ។ ម្យ៉ាងទៀតទោះជាពួកយោធាបញ្ជូនតំណាងរបស់ខ្លួនមកអង្គុយនៅអង្គការសហប្រជាជាតិក៏គ្មានការទទួលស្គាល់ដែរ។ ទំនងដូចនេះដែលពួកយោធាភូមាប្រកាសថា ពួកគេនឹងកាន់កាប់រដ្ឋាភិបាលភូមាតែមួយឆ្នាំប៉ុណ្ណោះហើយនឹងផ្ទេរអំណាចទៅឱ្យរដ្ឋាភិបាលជាប់ឆ្នោតថ្មីឡើងវិញ។ ជាមួយគ្នានេះតំណែងអង្គការសហប្រជាជាតិនៃរដ្ឋាភិបាលលោកស្រីអ៊ុងសានស៊ូជីបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសមុនគេទាំងអស់ចំពោះរដ្ឋប្រហារថ្ងៃទី១កុម្ភៈឆ្នាំ២០២១ដែលកើតចេញពីមេទ័ពឧត្តមសេនីយ៍អ៊ុងមីនឡាំងត្រូវបានគេមើលឃើញថាជាមេទ័ពស្និទ្ធនឹងប្រទេសចិន។មួយទៀតដែលពួកយោធាប្រឈមនៅលើឆាកអន្ដរជាតិនោះគឺពុំអាចដាក់តំណែងរបស់ខ្លួនជាឯកអគ្គរដ្ឋទូតបានទេនៅបណ្ដាប្រទេសដែលប្រឆាំងនឹងរដ្ឋប្រហាររបស់ពួកគេហើយបើពុំមានតំណែងរបស់ខ្លួន គ្មានអ្វីដែលរដ្ឋបាលរបស់ពួកយោធាស្របច្បាប់ហើយក៏គ្មានទំនាក់ទំនងចេញខាងក្រៅនោះទេ លើកលែងតែជាមួយប្រទេសដែលគាំទ្រខ្លួនតែប៉ុណ្ណោះដូចជាប្រទេសចិនជាដើម។ នេះជាផលវិបាកមួយដេលពួកយោធាំច្បាស់ណាស់ថាខ្លួនត្រូវជួបប្រទះបែនេះទើបសន្យាថាខ្លួនត្រូវគ្រប់គ្រងអំណាចតែមួយឆ្នាំប៉ុណ្ណោះ។
តើប្រជាជនភូមាដែលងើបឡើងពុះកញ្ជ្រោលជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះមានគំនុំសងសឹកនឹងពួកយោធាំទេបើបក្សដែលពួកគេគាំទ្រឈ្នះឆ្នោតទៀតនៅក្នុងការបោះឆ្នោតលើកក្រោយហើយពេលនោះពួកយោធាំអស់អំណាច។ពិតណា់សមេដឹកនាំរដ្ឋបហរារឧត្តមសេនីយ៍មីនឡាំងចៀសមិនរួចនឹងការប្រឈមនឹងការទកាត់ទោសដោយតុលាការប្រជាជនព្រោះឧត្តមសេនីយ៍រូបនេះរួមទាំងសហការីរបស់ខ្លួនប្រាំរូបទៀតកំពុងតែរងដីកាចោទប្រកាន់រួចទៅហើយនៅឯតុលាការឧក្រិដ្ឋកម្មសង្គ្រាមអន្ដរជាតិ iccនៅទីក្រុងឡាអេប្រទេសហូឡង់ពីបទប្រល័យពូជាសាសន៍ទៅកាន់សហគមន៍មូស្លីមរ៉ូហ៊ីនយ៉ាដេលសហគមន៍នេះស្លាប់យ៉ាងតិចជាង២ពាន់នាក់ដោយសារតែការបង្កសង្គ្រាមវាយបង្រ្កាបកាលពីឆ្នាំ២០១៦ -២០១៧។ ប៉ុន្ដែសំណួរមួយទៀតសួរថាតើ ប្រទេសចិនដែលប្រទេសជាច្រើននឹងអ្នកវិភាគជាច្រើនសង្ស័យថានៅពីក្រោយពួកយោធាអាចដកខ្លួនឬងាកមកប្រឆាំងនឹងពួកយោធាវិញឬទេនៅប៉ុន្មានខែទៀតនេះ។ ចិនត្បិតជាប្រទេសមហាអំណាចពិតមែនប៉ុន្ដែប្រទេសែលគេចោតថាហុតទឹកសម្លឹងកាកនេះ ពេលខ្លះក៏ចេះដកខ្លួនថយដែរបើសម្ពាធអន្ដរជាតិខ្លាំអក្លានោះ។ជាក់ស្ដែងប្រទេសនេះត្បិតមិនបានថ្ោលទោសលើពួករដ្ឋប្រហារភូមាទេប៉ុន្ដែក៏បានចូលរួមជាមួយក្រុមប្រឹក្សាសន្ដិសុខចេញសេចក្ដីថ្លែការណ៍អំពាវនាវឱ្យពួកយោធាដោះលែងអ្នកដែលត្រូវចាប់ខ្លួនទាំងអស់ឱ្យមានសេរីភាពឡើងវិញ។
បែបណាក៏ដោយប្រជាជនភូមាសន្យាថានឹងនាំគ្នាធ្វើបាតុកម្មជារៀងរាល់ថ្ងៃរហូតទាល់តែមានការដោះលែងមនុស្សទាំងអស់ដែលពួកយោធាចាប់ខ្លួនជាមួយនឹងលោកស្រីអ៊ុងសានស៊ូជី។បាតុកម្មរយៈពេលបីថ្ងៃមកនេះគឺមានទាំងព្រះសង្ឃកម្មករគ្រូបង្រៀនគ្រូពេទ្យបញ្ញវន្ដនិស្សិតសាស្រ្ដាចារ្យមេផ្ទះ។ អ្នកបម្រើតាមផ្ទះក៏ចេញំកធ្វើបាតុកម្មដែរហើយក៏មានពួកយោធាំដេលទម្លាក់ឯកសណ្ឋានរបស់ខ្លួនក៏ចូលរួមបាតុកម្មជាមួយប្រជាជនប្រឆាំងនឹងការគ្រប់គ្រងរបស់ពួកយោធាដែរ។ តើមីនអ៊ុងឡាំងឧត្តមសេនីយ៍ដឹកនាំរដ្ឋប្រហារឧត្តមសេនីយ៍ប្រាយុទ្ធចាន់អ៊ូចានោះទេ ជាមេរដ្ឋប្រាហរនៅប្រទេសថៃដែលធ្វើរដ្ឋប្រហារនៅឆ្នាំ២០១៤ ហើយក្រោយមកខ្លួនគាត់ឡើងធ្វើជានាយករដ្ឋមន្រ្ដីហើយក្រោយមកទៀត ចូលប្រឡូកនយោបាយហើយបានកាន់តំណែងនាយករដ្ឋមន្រ្ដីដោយការបង្កើតព្រឹទ្ធសភាលើកខ្លួនឱ្យឡើងជានាយករដ្ឋមន្រ្ដីទោះជាបក្សរបស់ខ្លួនពុំឈ្នះឆ្នោតក៏ដោយ។ ទំនងពួកយោធាំភូមាមិនមានវាសនាដូចនេះទេ។ ព្រោះជាង៥០ឆ្នាំហើយ ប្រទេសភូមាស្គាល់ប្រជាំធិបតេយ្យបានតែប្រាំឆ្នាំប៉ុណ្ណោះដែលរឿងអីពិភពលោកមិនថ្កោលទោសពួកយោធា។ រឿងអីពិភពលោកមិននាំគ្នាគាំទ្រលោកស្រីអ៊ុងសានស៊ូជី។ នេះឧត្តមសេនីយ៍អ៊ុងមីនឡាំងទំនងគ្មានវាសនាដូចលោកប្រាយុទ្ធទេទោះជាចិនចង់កែប្រែនយោបាយភូមិសាស្រ្ដទាញភូមាឱ្យធ្លាក់កាន់តែជ្រៅក្នុងឥទ្ធិពលរបស់ខ្លួនក៏ដោយនោះ។ ដូចបានពន្យល់ហើយថាទោះជាចិនហុតទឹកសម្លឹងកាកក៏ចិនពិបាកដែលនៅពេលដែលខ្លួនជួបឧបសគ្គធ្ងន់ធ្ងរពិបាកទប់ទល់នឹងសម្ពាធអន្ដរជាតិបាននោះ។
ករណីនេះឥណ្ឌា និង ជប៉ុនជាប្រទេសក្នុងតំបន់ពិតណាស់នឹងមិនឱ្យចិនមានប្រៀបខ្លាំងដាច់ខាតនៅក្នុងតំបន់។ ក្នុងន័យនេះហើយដែលប្រទេសធំពីរនេះដែលប្រទេសធំពីរនេះបានស្រវាឱបអាមេរិកប្រឆាំងគ្រប់ទម្រង់ទាំងអស់ដេលចិនកំពុងត្រូវបានគេចោទថាវាតទីកាន់កាប់ភូមិសាស្រ្ដនយោបាយនៅក្នុងតំបន់៕