តាមសេចក្ដី រាយការណ៍ របស់ បណ្ដាញផ្សាយព័ត៌មាន Aljazeera កុ្រមបាតុករ មិនត្រឹមតែអ្នកគាំទ្រ គណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យនោះទេ គឺ មានទាំងព្រះសង្ឃ គ្រូបង្រៀន គូ្រពេទ្យ កម្មករ និងកងទ័ពខ្លះបានដោះសំលៀកបំពាក់ឯកសណ្ឋានយោធាក៏មកចូលផងដែរ។
នេះ ជារលកបាតកម្ម កើតមួយសប្តាហ៍ក្រោយពីពួកយោធា បានធ្វើរដ្ឋប្រហារនៅថ្ងៃចន្ទទី១កុម្ភៈដើម្បីរំលាយ លទ្ធផលបោះឆ្នោត ដែលគណបក្ស សម្ព័ន្ធជាតិប្រជាធិបតេយ្យដឹកនាំដោយ អ្នកស្រីអ៊ុងសានសូជី បានឈ្នះភ្លូកទឹកភ្លូកនៅក្នុងការបោះឆ្នោតសមាជិកសភាតាមបែបប្រជាធិបតេយ្យលើកទី២នៃប្រទេសអតីតរបបសឹង មួយនេះ កាលពីថ្ងៃទី៨វិច្ឆិកា ឆ្នាំ២០២០ហើយលើកទីមួយនៅខែវិច្ឆិកា ឆ្នាំ២០១៥។
បណ្ដាញផ្សាយព័ត៌មាន Aljazeera បានចុះផ្សាយថា បាតុកម្ម ដែលបានផ្ទុះឡើង នៅប្រទេសនៅលើទឹកដីនៃអតីតរបបសឹកមួយនេះ គឺស្ថិតក្នុងទ្រង់ទ្រាយធំមិនធ្លាប់មាននោះឡើយ គិតចាប់តាំងពីឆ្នាំ២០០៧ ។
តាមប្រភពដដែលនេះ បាតុករ មានជម្រុះនិងច្រើនក្រុម ច្រើនទីក្រុង គឺនៅទូទាំងប្រទេស ហើយព្រះសង្ឃ ក៏បាននិមន្តចូលរួមធ្វើបាតុកម្មផងដែរ ដើម្បីរុញច្រានអោយរដ្ឋប្រហារបរាជ័យ។
លោក នួនបូរិន ជូនសេចក្ដីប្រែសម្រួលបន្ត៖