en     km
en     km

ប្រទេសភូមាធ្លាក់ក្នុងរដ្ឋប្រហារ មេដឹកនាំអ៊ុងសានស៊ូជីត្រូវចាប់ខ្លួន

Share

ភូមាធ្លាក់ក្នុងរដ្ឋប្រហារហើយនៅពេលនេះ ។ សេចក្ដីរាយការណ៍ជាច្រើនបានឱ្យដឹងថានៅតាមដងផ្លូវនៃទីក្រុងរ៉ង់ហ្កូនធ្លាក់ក្នុងការគ្រប់គ្រងរបស់ពួកយោធាទៅហើយ។ សេចក្ដីរាយការណ៍បញ្ជាក់ទៀតថានៅថ្ងៃចន្ទនេះគឺជាការកោះប្រជុំសភាដំបូងប្រទេសនេះបន្ទាប់ពីការបោះឆ្នោតនៅថ្ងៃទី៨វិច្ឆិកា២០២០ តែពេលនេះការប្រជុំសភាត្រូវរលាយបាត់បង់។ តែយ៉ាងណាភាពតានតឹងរវាងអ្នកគាំទ្របក្សមួយដែលគាំទ្រដោយពួកយោធានិងអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យបានកើតឡើងជាច្រើនសប្ដាហ៍មកហើយដែលនាំឱ្យអ្នកគាំទ្រគណបក្សអតីតពួកយោធាចេញធ្វើបាតុកម្មតាមដងផ្លូវប្រឆាំងលទ្ធផលបោះឆ្នោតដោយចាត់ទុកថាការបោះឆ្នោតកាលពីថ្ងៃទី៨វិច្ឆិកា ឆ្នាំ២ឥ២ឥ ធ្វើឡើងដោយពុំមាន ភាពត្រឹមត្រូវ។ ប៉ុន្ដែគណបក្សរបស់លោកស្រីអ៊ុងសានស៊ូជីឈ្នះឆ្នោតភ្លូកទឹកភ្លូកដី។

លោកនួនបូរិនជូនសេចក្ដីប្រែសម្រួល៖

Share

Image
Image
Image