បទចំរៀងមួយមានបទចំណងជើងថា «Shake It Off» ជាអាល់ម៊ុបដ៏ល្បីល្បាយរបស់ថៃល័រ ស្វីត Taylor Swift ដែលមានអ្នកចូលទស្សនាលើស១ពាន់លាននាក់នោះត្រូវបានតារាចម្រៀងលោក Jesse Braham ដាក់ពាក្យបណ្ដឹងនៅឯទីស្នាក់ការកណ្ដាលច្បាប់នាពេលថ្មីៗនេះ។
គួរញ្ជាក់ឲ្យដឹងផងដែរថា លោកបានដាក់ពាក្យបណ្តឹងទារប្រាក់ពីតារាចម្រៀងដ៏ស្រស់ស្អាត Taylor Swift ដោយចោទប្រកាន់ថា នាងបានយកត្រង់ឃ្លាមួយថា« Hater Gone Hate» នៅក្នុងបទចម្រៀងរបស់លោកមួយបទមានលក្ខណះជាចង្វាក់ R&Bនៅ ហើយបានប្តូរទៅជា« Shake It off» ក្នុងលំនាំតែមួយ។
តាមរយៈបទសំភាស៍ជាមួយ New York Daily News នាសប្ដាហ៍នេះ លោក Braham បានអះអាងថាគ្មានវិធីដែលថា Taylor Swift គិតចេញនៅឃ្លាក្នុងបទចម្រៀងរបស់នាងដូចជាឃ្លាថា៖ «Player gonna Play» «Faker gonna Fake»ដោយខ្លួនឯងនោះទេ។ លោកបន្តនិយាយក្ដែងៗទៀតថា មើលទៅថ្នាលចម្រៀងទំនុកភ្លេងរបស់នាងដូចខ្ញុំបេះបិទ។ បើខ្ញុំមិនបានសរសេរទំនុកច្រៀង« Hater Gone Hate» មកទេ នាងក៏មិនចេញបទ« Shake It off» នេះដែរ។
គួរបញ្ជាក់ផងដែរថា វាជាមោទនភាពមួយរបស់បទ« Shake It off» ដែលល្បីកក្រើកក្នុងចំណោមអ្នកទស្សនា Youtube ។ សូមទស្សនា និងធ្វើការប្រៀបធ្រៀបវីដេអូបទចម្រៀងទាំង២ដូចខាងក្រោម៖