en     km
en     km

តារាចម្រៀង​អា​មេ​រិ​ក​វ័យក្មេង​ ថៃ​ល័​រ​ ស្វី​ត​ (Taylor​ Swift)​ រង​ការ​ប្តឹង​ទារប្រាក់​ ពី​បទ​លួច​ចម្លង​ទំនុក​ច្រៀង​ដ៏​ល្បី​បទ៖ ​«Shake​ It​ Off»​ ចំនួន​ ៤២​លាន​ដុល្លារ​

Share

Taylor Swift

​បទ​ចំរៀង​មួយ​មាន​បទ​ចំណងជើង​ថា​ «Shake​ It​ Off»​ ជា​អាល់​ម៊ុ​ប​ដ៏​ល្បី​ល្បាយ​របស់​ថៃ​ល័​រ​ ស្វី​ត​ Taylor​ Swift​  ដែល​មាន​អ្នក​ចូល​ទស្សនា​លើស​១​ពាន់​លាន​នាក់​នោះ​ត្រូវ​បាន​តារាចម្រៀង​លោក​ Jesse​ Braham​ ដាក់​ពាក្យបណ្ដឹង​នៅ​ឯ​ទីស្នាក់ការ​កណ្ដាល​ច្បាប់​នា​ពេល​ថ្មីៗ​នេះ​។​

​គួរ​ញ្ជា​ក់​ឲ្យ​ដឹងផង​ដែរ​ថា​ លោក​បាន​ដាក់​ពាក្យបណ្តឹង​ទារប្រាក់​ពី​តារាចម្រៀង​ដ៏​ស្រស់​ស្អាត​ Taylor​ Swift​  ដោយ​ចោទប្រកាន់​ថា​ នាង​បាន​យក​ត្រង់​ឃ្លា​មួយ​ថា​«​ Hater​ Gone​ Hate»​ នៅ​ក្នុង​បទ​ចម្រៀង​របស់​លោក​មួយ​បទ​មាន​លក្ខ​ណះ​ជា​ចង្វាក់​ R&B​នៅ​ ហើយ​បាន​ប្តូរ​ទៅ​ជា​«​ Shake​ It​ off»​ ក្នុង​លំនាំ​តែ​មួយ​។​

​តាម​រយៈ​បទ​សំភាស៍​ជាមួយ​ New​ York​ Daily​ News​ នា​ស​ប្ដា​ហ៍​នេះ​ លោក​ Braham​ បាន​អះអាង​ថា​គ្មាន​វិធី​ដែល​ថា​ Taylor​ Swift​ គិត​ចេញ​នៅ​ឃ្លា​ក្នុង​បទ​ចម្រៀង​របស់​នាង​ដូច​ជា​ឃ្លា​ថា​៖​ «Player​ gonna​ Play»​ «Faker​ gonna​ Fake»​ដោយ​ខ្លួនឯង​នោះ​ទេ​។​ លោក​បន្ត​និយាយ​ក្ដែ​ងៗ​ទៀត​ថា​ មើលទៅ​ថ្នាល​ចម្រៀង​ទំនុកភ្លេង​របស់​នាង​ដូច​ខ្ញុំ​បេះបិទ​។​ បើ​ខ្ញុំ​មិន​បាន​សរសេរ​ទំនុកច្រៀង​«​ Hater​ Gone​ Hate»​ មក​ទេ​ នាង​ក៏​មិន​ចេញ​បទ​«​ Shake​ It​ off»​ នេះ​ដែរ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ វា​ជា​មោទនភាព​មួយ​របស់​បទ​«​ Shake​ It​ off»​ ដែល​ល្បី​កក្រើក​ក្នុង​ចំណោម​អ្នក​ទស្សនា​ Youtube​ ។​ សូម​ទស្សនា​ និង​ធ្វើការ​ប្រៀប​ធ្រៀ​ប​វី​ដេ​អូ​បទ​ចម្រៀង​ទាំង​២​ដូច​ខាងក្រោម​៖

Share

Image
Image
Image