en     km
en     km

តើ​ខ្ញុំ​គួរតែ​ព្រួយបារម្ភ​ពី​ការ​ជ្រុះ​សក់​ដែរ​ឬទេ​?

Share

hair-fall-clum-cover

វា​ជា​រឿង​ធម្មតា​ទេ​ដែល​អ្នក​អាច​ជ្រុះ​សក់​រហូត​ដល់​ ១០០​ សរសៃ​ ក្នុង​មួយ​ថ្ងៃ​។​ ដូច្នេះ​ ការ​ជ្រុះ​សក់​ទាំង​ដុំៗ​ មិនមែន​មាន​ន័យ​ថា​អ្នក​ជិត​ទំពែក​ក្បាល​នោះ​ទេ​។​ សក់​ តែងតែ​ដុះ​ មក​វិញ​។​ ទោះជា​យ៉ាងណា​ វា​មិន​មាន​ឱសថ​ទិព្វ​ណា​មក​ព្យាបាល​បញ្ហា​ទំពែក​នេះ​បាន​ដែរ​។​

​ចំនួនតិច​ជាង​ពាក់កណ្ដាលនៃស្រ្តី​ ​ឆ្លងកាត់​ជីវិត​ដែល​មាន​សក់​ពេញលេញ​ តែ​សម្រាប់​បុរស​វិញ​ មាន​តែ​ជិត​ ២០%​ ប៉ុណ្ណោះ​។​ វា​គឺជា​ក្ដី​បារម្ភ​មួយ​នៅ​ពេល​ដែល​អ្នក​សិតសក់​មក​ ហើយ​ឃើញ​វា​ជ្រុះ​ទាំង​ដុំៗ​។​ ព្រឹត្តិបត្រ​ព័ត៌មាន​ Cochrane​ ស្ដី​ពី​ការ​ជ្រុះ​សក់​របស់​ស្ត្រី​ បាន​ណែនាំ​ថា​ស្ត្រី​ «​រង​គ្រោះ​ជាង​បុរស​»​។​

​ទោះជា​យ៉ាងណា​ក៏​ដោយ​ មានការ​សិក្សា​មួយ​បង្ហាញ​ថា​ ៧៥%​ នៃ​បុរស​ក៏​មាន​បញ្ហា​ជ្រុះ​សក់​ធ្ងន់ធ្ងរ​ដែរ​ ប៉ុន្តែ​ពួក​គេ​គិត​ថា​បញ្ហា​នេះ​គឺជា​រឿង​ធម្មតា​ ហើយ​ពួក​គេ​ក៏​មិន​មានការ​បារម្ភ​ឬ​ភ័យ​ខ្លាច​អ្វី​ធំដុំ​នោះ​ដែរ​។​ បញ្ហា​ជ្រុះ​សក់​នេះ​មានឈ្មោះ​វេជ្ជសាស្ត្រ​របស់​វា​គឺ​ telogen​ effluvium​ ហើយ​វា​អាច​បង្ក​ឡើង​ដោយ​ការ​មាន​ផ្ទៃពោះ​ ការ​វះកាត់​ឬ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ ដែល​ជា​ធម្មតា​រយៈពេល​បី​ខែ​បន្ទាប់​ពី​នោះ​ ហើយ​វា​ក៏​មក​ពី​ការ​រំខាន​ផ្លូវចិត្ត​ចំពោះ​វដ្ដ​នៃ​ការ​លូតលាស់​សក់​។​

​សក់​ដុះ​ពី​ឫស​សក់​ប្រវែង​ ១​ សង់ទីម៉ែត្រ​ ក្នុង​ពេល​ ១​ ខែ​ សម្រាប់​រយៈពេល​ប្រហែល​ ៣​ ឆ្នាំ​។​ បន្ទាប់​មក​សក់​នោះ​នៅ​ដុះ​ដដែល​រហូត​ដល់​សក់​ថ្មី​ដុះ​ចេញ​មក​។​ នៅ​ក្នុង​ស្បែក​ក្បាល​ សក់​ដុះ​លូតលាស់​ពី​ចំនួន​បី​ឬ​បួន​ដង​។​ នៅ​ពេល​ដែល​បញ្ហា​ទំពែក​សក់​របស់​បុរស​ឬ​ស្ត្រី​ចាប់ផ្ដើម​កើត​មាន​ ស្បែក​ក្បាល​ក៏​ចាប់់ផ្ដើម​ទំពែក​ដែរ​។​ បុរស​ជ្រុះ​សក់​ពី​ខាង​មុខ​និង​ខាងលើ​ ដែល​ជា​រឿយៗ​វា​ចាប់ផ្ដើម​នូវ​ទម្រង់​ទំពែក​។​ ចំណែក​ស្ត្រី​ គឺ​មាន​បញ្ហា​ជ្រុះ​សក់​ និង​ធ្វើ​ឱ្យ​សក់​ស្ដើង​នៅ​ផ្នែក​កណ្ដាល​នៃ​ស្បែក​ក្បាល​។​
​ដូច្នេះ​ តើ​នៅ​ពេល​ណា​ដែល​អ្នក​គួរ​បារម្ភ​ពី​ការ​ជ្រុះ​សក់​របស់​អ្នក​ ហើយ​អ្នក​គួរ​ធ្វើ​ដូច​ម្ដេច​?
Cover-hair-loss

ដំណោះស្រាយ​៖

ប្រសិនបើ​អ្នក​កំពុង​ជ្រុះ​សក់​ជា​បន្តបន្ទាប់​ ឬ​ចង់បាន​ដំបូន្មាន​អំពី​ការ​ជ្រុះ​សក់​ អ្នក​គួរ​មើល​ពី​ការ​អនុវត្ត​ទូទៅ​របស់​អ្នក​ (GP)​ ដែល​អាច​សួរ​ពី​ថ្នាំ​អ្វី​អ្នក​កំពុង​លេប​ ឬ​ក៏​ពិនិត្យ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ឬ​កម្រិត​ជាតិ​ដែក​របស់​អ្នក​។​ ទាំង​បុរស​ទាំង​នារី​ ទំពែក​អាច​ត្រូវ​បាន​បន្លំ​ដោយ​ប្រើ​ស្ព្រា​យ​ធ្វើ​ឱ្យ​ក្រាស់​ និង​ប្រើ​ម្សៅ​លាប​ជា​ស្រមោលៗ​។​ ការ​ពន្លា​សក់​និង​សក់​ពាក់​ ទទួល​បាន​ភាព​ប្រាកដប្រជា​គ្រប់ពេល​ ការ​ផ្លាស់​ប្ដូរ​សក់​កំពុង​តែ​កើន​នូវ​ប្រជាប្រិយភាព​។​

​ព្រឹត្តិបត្រ​ព័ត៌មាន​ Cochrane​ បាន​រក​ឃើញ​ថា​ថ្នាំ​ minoxidil​ ផ្ដល់​អត្ថប្រយោជន៍​ក្នុង​ការ​បញ្ឈប់​នូវ​បញ្ហា​ជ្រុះ​សក់​ និង​ធ្វើ​ឱ្យ​សក់​ដុះ​ថ្មី​សម្រាប់​មនុស្ស​មួយ​ចំនួន​ ហើយ​ត្រូវ​ប្រើ​យ៉ាង​ហោច​ណាស់​ ១២​ ខែ​។​ អ្នក​ត្រូវ​តែ​ចំណាយ​លុយ​ពេញ​ថ្លៃ​សម្រាប់​ថ្នាំ​ minoxidil​ ដែល​សេវាកម្ម​សុខភាព​ជាតិ​ (NHS)​ មិន​បាន​ផ្ដល់​ឱ្យ​ទេ​។​

​ការ​ព្យាបាល​ដោយ​ការ​កាត់​បន្ថយ​នូវ​អរ​ម៉ូ​ន​អង់​ដ្រូ​សែន​ (androgen)​ អាច​ធ្វើ​ទៅ​បាន​សម្រាប់​បុរស​មួយ​ចំនួន​ ប៉ុន្តែ​ព្រឹត្តិបត្រ​ព័ត៌មាន​ Cochrane​ បាន​រក​ឃើញ​ថា​ មិន​មាន​ផល​ប៉ះពាល់​ពិត​ទេ​ចំពោះ​ស្ត្រី​។​ អ្នកនិពន្ធ​របស់​ព្រឹ​ត្តប​ត្រ​នេះ​គឺ​ វេជ្ជបណ្ឌិត​ Esther​ van​ Zuuren​ ពី​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ Leiden​ និយាយ​ថា​ពួក​គេ​កំពុង​តែ​ធ្វើ​បច្ចុប្បន្នភាព​នូវ​ភស្តុ​តាង​។​ ក្រាស​សិតសក់​ឡាស៊ែរ​ (LaserComb)​ ដែល​អះអាង​ពី​ការ​ជំរុញ​ឫស​សក់​ និង​មានការ​ទទួលស្គាល់​ពី​ FDA​ (US​ Food​ and​ Drug​ Administration)​ នឹង​បង្ហាញ​យ៉ាង​ច្បាស់​ ប៉ុន្តែ​កុំ​នៅ​រង់ចាំ​ គួរតែ​ចាប់ផ្ដើម​ធ្វើ​វា​៕

​ប្រែ​សម្រួល​ដោយ​៖​ សេង​ វិបុល​ /​ ប្រភព​៖​ theguardian.com

Share

ព័ត៌មានទាក់ទង

Image