en     km
en     km

បទ​សម្ភាសន៍​៖​ «​តើ​សហគមន៍​អន្តរជាតិ​បណ្ដោយ​ឲ្យ​កម្ពុជា​មាន​សង្គ្រាម​វិញ​ទេ​?»

Share

em-sovannara-01ចាប់ពី​ចុង​ទសវត្សរ៍​៦០​ ដល់​ដើម​ទសវត្សរ៍​៩០​ កម្ពុជា​បាន​ឆ្លងកាត់​សង្គ្រាម​ជាង​៣០​ឆ្នាំ​។​ ក្នុង​សង្គ្រាម​នេះ​ កម្ពុជា​ខូចខាត​ទាំង​ធនធានមនុស្ស​ ទាំង​ធនធានធម្មជាតិ​ និង​ធ្លាក់​ចុះ​អន់​ថយ​ទាំង​ខាង​សេដ្ឋកិច្ច​ ធ្វើ​ឲ្យ​កម្ពុជា​ជំពាក់​បំណុល​បរទេស​គ្រប់​ទិស​ទី​។​ ទីបំផុត​ បណ្ដា​ប្រទេស​ដែល​ពាក់ព័ន្ធ​នឹង​ភាគី​ជម្លោះ​ខ្មែរ​ បាន​ជិនណាយ​នឹង​សង្គ្រាម​ ហើយ​បង្ខំ​ឲ្យ​ភាគី​ជម្លោះ​ខ្មែរ​ទាំង​៤​ក្រុម​ ចូល​តុ​ចរចា​ បង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ ថ្ងៃ​២៣​ ខែតុលា​ ឆ្នាំ​១៩៩១​។​ ប៉ុន្តែ​ថ្មីៗ​នេះ​ បក្ស​កាន់​អំណាច​បាន​ព្រមាន​ជា​រឿយៗ​ ពី​លទ្ធភាព​កើត​មាន​សង្គ្រាម​ បើ​ខ្លួន​ចាញ់ឆ្នោត​។​ ករណី​នេះ​ អ្នក​ស្រាវជ្រាវ​ជនជាតិ​អា​មេ​រិ​កាំ​ង​ពីរ​នាក់​ ដែល​មានកេរ្តិ៍ឈ្មោះ​ល្បី​ខាង​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ខ្មែរ​ ក៏​ចាប់អារម្មណ៍​លើ​ការ​ព្រមាន​ពី​សង្គ្រាម​នេះ​ដែរ​។​

​ចង់​ដឹង​ថា​ តើ​សហគមន៍​អន្តរជាតិ​បណ្ដោយ​ឲ្យ​កម្ពុជា​មាន​សង្គ្រាម​វិញ​ទេ​?​ សូម​ស្ដាប់​បទ​សម្ភាសន៍​រវាង​លោក​ណុ​ល​ ដា​រ៉ា​ អ្នកគ្រប់គ្រង​ផ្នែក​ព័ត៌មាន​នៃ​វិទ្យុ​ស្ត្រី​ FM១០២​ នៃ​ WMC​ ជាមួយ​ លោក​ឯម​ សុ​វ​ណ្ណា​រ៉ា​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ និង​ជា​អ្នក​ស្រាវជ្រាវ​នយោបាយ​ ដូច​តទៅ​៖

Share

Image
Image
Image