en     km
en     km

កំពង់ធំ៖ អាជ្ញាធរឃុំបារាយណ៍ចុះផ្សព្វផ្សាយបញ្ហាជំងឺកូវីដ-១៩នៅតំបន់ដាច់ស្រយាល

Share

ខេត្តកំពង់ធំ៖ កាលពីពេលថ្មីអាជ្ញាធរឃុំបារាយណ៍ សហការជាមួយអនុភូមិ និងប្រជាការពារភូមិចតុលោក កាលពីថ្ងៃទី០៩​ ខែវិច្ឆិកា​ ឆ្នាំ២០២០ បានចុះទៅតំបន់បឹងរាលជាតំបន់ដាច់ស្រយាលមួយ ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពីបញ្ហាជំងឺកូវីដ-១៩។

 

សកម្មភាពអាជ្ញាធរឃុំបារាយណ៍ចុះចែកម៉ាស់ និងសាប៊ូ ជូនពលរដ្ឋនៅតំបន់បឹងរាល ដើម្បីការពារបញ្ហាជំងឺកូវីដ-១៩។

 

តំបន់បឹងរាលមានទីតាំងនៅឆ្ងាយពីទីប្រជុំជនប្រហែល ១០ គីឡូម៉ែត្រ មានប្រជាពលរដ្ឋរស់នៅប្រមាណ៥០គ្រួសារ។ ប្រជាពលរដ្ឋភាគច្រើនប្រកបរបរនេសាទជារបរចិញ្ចឹមជីវិត។

សកម្មភាពអាជ្ញាធរឃុំបារាយណ៍ចុះចែកម៉ាស់ និងសាប៊ូ ជូនពលរដ្ឋនៅតំបន់បឹងរាល ដើម្បីការពារបញ្ហាជំងឺកូវីដ-១៩។

 

ជាការអង្កេតសហគមន៍ដាច់ស្រយាលមួយនេះ នៅឆ្ងាយពីហេដ្ឋានរចនាសម្ព័ន្ធដូចជា បណ្តាញអគ្គិសនី ប្រព័ន្ធទឹកស្អាត មន្ទីរពេទ្យ សាលាជាដើម។ អ្វីជាការកត់សម្គាល់មួយទៀត ការអនុវត្តវិធានការការពារខ្លួនពីជំងឺកូវីដ-១៩ របស់ប្រជាពលរដ្ឋហាក់ឆកល្វែងនៅឡើយ។

តំបន់បឹងរាលជាតំបន់ដាច់ស្រយាលមួយស្ថិតក្នុងស្រុកបារាយណ៍។

 

ក្នុងសកម្មភាពចុះអប់រំផ្សព្វផ្សាយប្រជាពលរដ្ឋនៅតំបន់បឹងរាលនេះ អាជ្ញាធរបានណែនាំដល់ប្រជាពលរដ្ឋត្រូវមានស្មារតីប្រុងប្រយ័ត្នការពារខ្លួន ដូចជា ពាក់ម៉ាស់ លាងដៃនឹងសាប៊ូ ការរក្សាគម្លាតសុវត្ថិភាពជាដើម។

កញ្ញា សឿន ចាន់ដា មន្រ្តីឃុំបារាយណ៍ និងលោកអនុភូមិ ចុះចែកម៉ាស់ និងសាប៊ូជូនប្រជាពលរដ្ឋ។

 

ជាមួយគ្នានេះ អាជ្ញាធរបានចែកម៉ាស់ និងសាប៊ូជូនប្រជាពលរដ្ឋផងដែរ ដើម្បីលើកទឹកចិត្តដល់ប្រជាពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ទាំងអស់គ្នា៕

អត្ថបទខ្លីសរសេរដោយ សឿន​ ចាន់ដា យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

ព័ត៌មានទាក់ទង

Image