loader

ជំងឺកូវីដ-19 មិនមែនជាឧបសគ្គនៃការធ្វើយុទ្ធនាការប្រឆាំងអំពើហិង្សាលើស្ត្រីនោះទេ

យុទ្ធនាការប្រឆាំងអំពើហិង្សាលើស្ត្រី បានធ្វើឡើងចាប់ពីថ្ងៃទី ២៥ ខែ វិច្ឆិកា  រហូតដល់ថ្ងៃ ១០ ធ្នូ ឆ្នាំ ២០២០ ។ យុទ្ធនាការរយៈពេល ១៦ ថ្ងៃនេះនឹងធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ ។ យុទ្ធនាការបូរពណ៌ សនេះធ្វើឡើងក្រោមប្រធានបទផ្សេងៗគ្នាទៅតាមស្ថាប័នអង្គការនីមួយៗ។ សម្រាប់អង្គការសហប្រជាជាតិបានកំណត់ប្រធានបទសម្រាប់ យុទ្ធនាការបូរពណ៌សនេះ គឺពិភពលោកព័ណ៌ទឹកក្រូច ។ សម្រាបឆ្នាំនេះ អង្គការសហប្រជាជាតិសំដៅកាត់បន្ថយ ហិង្សា លើស្ត្រី និងកុមារី ក្នុងអំឡុងកូវីដ។ ក្នុងន័យនេះហើយ ដែល អគ្គលេខាធិការអង្គការសហប្រជាជាតិ បានចេញសេចក្ដីថ្លែងការណ៍ ដោយអំពាវនាវ សុំអោយមានសន្តិភាព គ្រប់លំនៅដ្ឋាន។

ក្នុងបទសម្ភាសន៍ជាមួយវិទ្យុស្រ្តីនៃអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ​អ្នកស្រីសេង រាសី នាយិកានៃអង្គការ សីលការបានបញ្ជាក់ថា ការធ្វើយុទ្ធនាការ បូរពណ៌សម្រាប់ឆ្នាំនេះ បើទោះជាមិនបានធ្វើឡើងដូចបណ្ដាឆ្នាំៗមុនក៏ដោយ តែ ឆ្នាំនេះ ក្រុមយុទ្ធនការបានផ្សព្វផ្សាយ គោលការណ៍ របស់ខ្លួន ដោយសំដៅកាត់បន្ថយអោយខ្លាំងបំផុត ចំពោះហិង្សាគ្រប់ទម្រង់ ទាំងអស់ ទាំងហិង្សាក្នុងគ្រួសារ ហិង្សាលើ ស្ត្រី និងកុមារី គឺដូចនឹងប្រធានបទរបស់ អង្គការសហប្រជាតិ។ អ្នកស្រី ក៏បានអោយដឹងផងដែរ អំពើហិង្សាកើតមាននៅអំឡុង កូវីដ ដែលភាគច្រើន កើតតាមផ្ទះ ព្រោះទាំងបុរសនិងស្រ្តី ត្រូវបានស្នើអោយស្ថិតក្នុងផ្ទះ។ តែបើតាមអ្នកស្រី សេង រាសី អំឡុងកូវីដ ស្ត្រីបានប្រឈមមុខជាខ្លាំង ដោយសារមុខរបរ និងការងាររបស់ពួកគាត់ ត្រូវបានបិទ និងការបន្ថយ ដែលនាំអោយ ជីវភាពរបស់ពួកគាត់ធ្លាក់ចុះហើយងាយកើតមានហិង្សា។

តែបែបណា អ្នកស្រី បានអំពាវនាវអោយ បន្តលើកស្ទួយសិទ្ធិស្រ្តី អោយកាន់តែខ្លាំងក្លា អំឡុងកូវីដ។

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

បទសម្ភាស៖ ការតាំងពិព័រណ៍ជំនាញវិជ្ជាជីវៈទេសចរណ៍ផ្ដោតការងារលើស្ដ្រី៥០%

ការតាំងពិព័រណ៍ជំនាញវិជ្ជាជីវៈទេសចរណ៍ លើផ្នែក៣[...]

បទសម្ភាស៖ តំបន់ទេសចរណ៍ម្ហូបភូមិព្រះដាក់ត្រៀមរៀបចំព្រឹត្តិការណ៍ថ្មីដើម្បីជម្រុញការលក់របស់អ្នកភូមិ

តំបន់ពេញនិយមមួយកន្លែងនៃខេត្តសៀមរាប គឺតំបន់ទេស[...]

អ្នកនាង អេង ចាន់ឌី បង្ហាញលទ្ធផលនិងផែនការការងាររបស់បណ្ដាញយែនឌ័រនិងអភិវឌ្ឍន៍

កាលពីថ្ងៃទី១១ ទី១២ ខែធ្នូ ឆ្នាំ២០២១ បណ្ដាញអង្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x