en     km
en     km

កំពង់ធំ៖ សហគមន៍កសិកម្មផលិតកម្មឈូកខ្សាច់ទទួលបានម៉ូតូកង់បីនិងម៉ាស៊ីនដាំស្រូវ

Share

ខេត្តកំពង់ធំ៖ កាលពីថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះសហគមន៍កសិកម្មផលិតកម្មឈូកខ្សាច់ស្ថិតក្នុងឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានទទួលរ៉ឺម៉ក់ម៉ូតូកង់បី ១ គ្រឿងមានតម្លៃជាង ៣០០០ ដុល្លារ ដែលឧបត្ថម្ភដោយអង្គការហៃហ្វឺ សម្រាប់សម្រួលដល់ការងារមួយចំនួននៅក្នុងសហគមន៍ដើម្បីជួយបំពេញតម្រូវប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យទាន់ពេលក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។

សមាជិកសហគមន៍កសិកម្មផលិតកម្មឈូកខ្សាច់។

រ៉ឺម៉ក់កង់បីដែលឧបត្ថម្ភដល់សហគមន៍ពេលនេះ គឺសម្រាប់បំរើដល់សកម្មភាពដឹកជញ្ជួនមាន់ បន្លែ ជីគីមី និងពូជស្រូវ។មួយវិញទៀត សហគមន៍កសិកម្មផលិតកម្មឈូកខ្សាច់ក៏ទទួលបានម៉ាស៊ីនដាំគ្រាប់ស្រូវមួយគ្រឿងផងដែរ សម្រាប់ប្រើប្រាស់ក្នុងសមហគមន៍ដែលឧបត្ថម្ភដោយគម្រោងកាត់បន្ថយភាពក្រីក្រកសិកម្មខ្នាតតូច​។

ពិធីប្រគល់សម្ភារៈផ្សេងៗជូនសហគមន៍កសិកម្មផលិតកម្មឈូកខ្សាច់។

គូសបញ្ជាក់ថា សហគមន៍កសិកម្មផលិតកម្មឈូកខ្សាច់ មានសកម្មភាពធ្វើស្រូវពូជ ចិញ្ចឹមមាន់ ដាំបន្លែ លក់ទៅឲ្យសហគមន៍កសិកម្ម​វិញ ហើយសហគមន៍ទទួលបន្លែពីប្រជាពលរដ្ឋទៅលក់បន្តនៅលើទីផ្សារ ។

លោក ហ៊ែល អុល ប្រធានសហគមន៍កសិកម្មផលិតកម្មឈូកខ្សាច់និយាយថា ជីវភាពគ្រួសារលោកពីមុនជួបការលំបាករកស៊ីចិញ្ចឹមកូនស្ទើតែមិនគ្រប់ ប៉ុនែ្តក្រោយចូលរួមក្នុងសហគមន៍បច្ចុប្បន្នលោកមានជីវភាពល្អប្រសើរអាចចិញ្ចឹមកូនបានងាយស្រួលជាងមុន និងឲ្យកូនរៀនបានចប់គ្រប់ៗ៕

អត្ថបទខ្លីសរសេរដោយ ពោ គឹមសេង យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

Image
Image
Image