en     km
en     km

កំពង់ធំ៖ ពលរដ្ឋឃុំបឹងចូលរួមវាយតម្លៃសេវាសាធារណរបស់អាជ្ញាធរមូលដ្ឋាន

Share

​ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋទាំង ៥ ភូមិនៃឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានចូលរួមដាក់ពិន្ទុវាយតម្លៃការផ្តល់សេវាសាធារណចំនួនបីប្រភេទរបស់អាជ្ញាធរមូលរដ្ឋ និងមន្រ្តីពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលឈានទៅកែលម្អការផ្តល់សេវាទៅកាន់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ។

សកម្មភាពក្នុងវគ្គបណ្តុះបណ្តាលស្តីពីការដាក់ពិន្ទុវាយតម្លៃសេវាសាធារណរបស់អាជ្ញាធរមូលដ្ឋាន។

សកម្មភាពចូលរួមដាក់ពិន្ទុវាយតម្លៃនេះ ព្រឹត្តិទៅនៅក្នុងវិហារឥស្លាមនៃភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ក្នុងកិច្ចប្រជុំស្តីពី«ការឆ្លុះបញ្ចាំងអំពីការដាក់ពិន្ទុរបស់អ្នកផ្តល់និងអ្នកទទួលសេវាចំនួនបី គឺ សេវារដ្ឋបាលឃុំ សេវាអប់រំនៅបឋមសិក្សា និងសេវាសុខាភិបាលនៅមណ្ឌលសុខភាព ក្នុងមូលដ្ឋាន»។

សកម្មភាពក្នុងវគ្គបណ្តុះបណ្តាលស្តីពីការដាក់ពិន្ទុវាយតម្លៃសេវាសាធារណរបស់អាជ្ញាធរមូលដ្ឋាន។

កិច្ចប្រជុំវាយតម្លៃនេះមានការចូលរួមពីក្រុមប្រឹក្សាឃុំ ប្រធានមណ្ឌលសុខភាព នាយកសាលាទាំង ៤និងតំណាងប្រជាពលរដ្ឋទាំង ៥ ភូមិផងដែរ។ កិច្ចប្រជុំនេះ ក៏មានគោលដៅដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋ​ និងអ្នកផ្តល់សេវាកាន់មានភាពស្និតស្នាល។ ជាងនេះទៀត ជំនួបនេះក៏បង្កឱកាសដល់ប្រជាពលរដ្ឋបានស្នើទៅកាន់ថ្នាក់ដឹកនាំឱ្យដោះស្រាយរាល់បញ្ហានានាក្នុងមូលដ្ឋានដែលសេសសល់។

ប្រជាពលរដ្ឋដែលបានចូលរួមវគ្គនេះ ដាក់ក្តីរំពឹងថា កង្វល់និងការចង់បានរបស់ពួកគេនឹងមានការឆ្លើយតបដោះស្រាយយ៉ាងមានប្រសិទ្ធភាព៕

អត្ថបទខ្លីសរសេរដោយ រ៉ូហាន់នី និង សាណូរីន​ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។​​

Share

Image
Image
Image