ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ២០២០ នេះ មន្រ្តីពាក់ព័ន្ធមួយចំនួនបានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី នីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំនៅសាលាស្រុកបារាយណ៍។
វគ្គបណ្តុះបណ្តាលនេះ ក្នុងគោលបំណងផ្ដល់ឱកាសឲ្យគ្រួសារក្រីក្រទាំងអស់អាចដាក់ពាក្យស្នើសុំសម្ភាសន៍ទៅក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីទទួលបានប័ណ្ណសមធម៌នៅក្នុងចន្លោះជុំប្រមូលទិន្នន័យគ្រួសារក្រីក្រ ។
ការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រគឺជាផ្នែកមួយខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីចូលរួមការកាត់បន្ថយភាពក្រីក្រនិងគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចនៅក្នុងប្រទេសកម្ពុជា។
អត្ថបទខ្លីសរសេរដោយ ពោ គីមសេង យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។