en     km
en     km

កំពង់ធំ៖ មន្រ្តីចុះកំណត់ព្រំប្រទល់ស្រុកឈានទៅចេញប្លង់កម្មសិទ្ធិជូនពលរដ្ឋ

Share

ខេត្តកំពង់ធំ៖ ដើម្បីបង្កើនភាពងាយស្រួលដល់ការគ្រប់គ្រងព្រំសីមាតាមភូមិស្រុកជាប់ខេត្តនីមួយៗនោះ មន្រ្តីរដ្ឋបាលស្រុកបារាយណ៍ កាលពីថ្ងៃ២៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានចុះផ្ទៀងផ្ទាត់ផែនទីព្រំប្រទល់រវាងឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម នៅក្នុងចំណុចត្រពាំងថ្ម។

លោក សុទ្ធ ម៉ារី និងលោក ហាត ទៀងបូរិទ្ធ អភិបាលរងស្រុកបារាយណ៍ បានដឹកនាំក្រុមការងារថ្នាក់ស្រុក ចុះផ្ទៀងផ្ទាត់ផែនទីព្រំប្រទល់សីមាឃុំឈូកខ្សាច់។

ការចុះពិនិត្យផ្ទៀងផ្ទាត់ព្រំប្រទល់នេះ ក៏បំណងដឹងឱ្យបានច្បាស់លាស់ និងងាយស្រួលគ្រប់គ្រងចេញប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋ។​ មួយវិញទៀត  ក៏ដើម្បីឈានទៅបញ្ចប់ភាពស្មុកស្មាញរបស់ពលរដ្ឋនៅភូមិតាប្រុកដែលមិនទាន់ធ្វើប្លង់ដីកម្មសិទ្ធិនៅឡើយនោះ៕

ក្រុមងារងារកំពុងពិនិត្យផែនទីព្រំប្រទល់សីមា។

អត្ថបទខ្លីសរសេរដោយ ពោ គឹមសេង​ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

Image Not Found
Image

ព័ត៌មានទាក់ទង