កំពង់ធំ៖ កាលពីសប្តាហ៍មុនគឺនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ មេភូមិ និងក្រុមប្រឹក្សាឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានចុះវាស់វែងស្តារប្រឡាយចាស់ និងធ្វើផ្លូវលំក្រាលក្រួសក្រហមលើខ្នងប្រឡាយ។
គម្រោងស្តារប្រឡាយចាស់ និងក្រាលក្រួសក្រហមនេះមានប្រវែងម៉ែត្រប្រមាណ ៣ ពាន់ម៉ែត្រស្ថិតនៅក្នុងភូមិស្វាយ ភូមិជីអោក ភូមិថ្នល់ជាតិ និង ភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលជាគម្រោងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេរសាបជំហ៊ាន ២ (TSSD)។
ការស្តារប្រឡាយ និងធ្វើផ្លូវក្រួសក្រហមនេះ គឺក្នុងគោលបំណងកែលម្អផ្លូវទឹក និងសម្រួលការធ្វើដំណើរដល់បងប្អូនប្រជាពលរដ្ឋកាន់តែមានភាពល្អងាយស្រួល បន្ទាប់ពីផ្លូវមួយខ្សែនេះរងការខូចខាតពិបាកធ្វើដំណើរ៕
អត្ថបទខ្លីសរសេរដោយ សឿង ចាន់ដា យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។