en     km
en     km

កំពង់ធំ៖ យុវជនស្ម័គ្រចិត្តចុះផ្សព្វផ្សាយវិធានការការពារជំងឺកូវីដ-១៩ដល់កុមារក្នុងសហគមន៍

Share

ខេត្តកំពង់ធំ៖ កាលពីសប្តាហ៍មុនយុវជនមួយក្រុមមានគ្នាចំនួន ៥ នាក់ដែលជាសិស្សវិទ្យាល័យតេជោហ៊ុន សែន បារាយណ៍ បានលះបង់ពេលវេលាថ្ងៃសម្រាកចុងសប្តាហ៍របស់ខ្លួនស្ម័គ្រចិត្តចុះអប់រំផ្សព្វផ្សាយចំណេះដឹងពីវិធានការការពារខ្លួនពីជំងឺកូវីដ-១៩ ដល់កុមារតូចៗតាមសាលាបឋមសិក្សាមួយចំនួនក្នុងឃុំបានរាយណ៍។

សកម្មភាពកំសាន្តនានាក្នុងវគ្គបណ្តុះបណ្តាលនេះ។

ក្នុងបេសសកម្មនេះ យុវជនស្ម័គ្រចិត្តវ័យក្មេងបានណែនាំទៅកាន់កុមាររួមមាន​ ការរក្សាគម្លាត ការពាក់ម៉ាស់​ ការលាងដៃនឹងសាប៊ូ ឬអាកុលជែល កាត់បន្ថយការជួបជុំបើមិនចាំបាច់ និងត្រូវខ្ទប់មាត់ ឬច្រុះពេលក្អក និងកណ្តាស់​ជាដើម។

សកម្មភាពណែនាំពីវិធានការការពារខ្លួនពីជំងឺកូវីដ-១៩។

យុវជនស្ម័គ្រប្រាប់ឱ្យដឹងថា ការចុះអប់រំណែនាំពីវិធានការការពារជំងឺកូវីដ-១៩ទៅកាន់កុមារនេះ គឺក្នុងគោលបំណងឱ្យពួកគេបានយល់ដឹង និងចេះការពារខ្លួនពីជំងឺកូវីដ-១៩ ជៀសវាងការឆ្លើយ និងការចម្លងរីករាលដាលក្នុងសហគមន៍។

សកម្មភាបរបស់យុវជនចែករំលែកចំណេះដឹងដល់កុមារ។

ដោយឡែកកុមារៗដែលបានចូលសិក្សាពីបញ្ហាកូវីដ-១៩នេះ សម្តែងក្តីរីករាយយ៉ាងខ្លាំងបន្ទាប់ពីបានទទួលចំណេះដឹងនិងរបៀបថែរក្សាអនាម័យពីជំងឺកូវីដ-១៩ ពីក្រុមយុវជន ហើយកុមារទាំងនោះបេ្តជារក្សាការពារខ្លួនដោយពាក់ម៉ាស់ពេលធ្វើដំណើរចេញក្រៅផ្ទះ ឬនៅទីប្រជុំជនមានមនុស្សច្រើន។

សកម្មភាពកុមារចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការការពារខ្លួនពីជំងឺកូវីដ-១៩

សូមបញ្ជាក់ថា យុវជនស្ម័គ្រចិត្តនៃវិទ្យាល័យ ហ៊ុន សែន បារាយណ៍ គ្រោងនឹងចុះអប់រំផ្សព្វផ្សាយពីបញ្ហាកូវីដ-១៩ តាមបឋមសិក្សាមួយចំនួនទៀតក្នុងឃុំបារាយណ៍នាពេលខាងមុខនេះ៕

អត្ថបទខ្លីសរសេរដោយ គង់ ចំណាប់ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

Image
Image
Image