en     km
en     km

វិបត្តិ​ Covid-19៖​ កសិករក្នុងតំបន់មួយនៅខេត្តកំពង់ធំត្អូញត្អែរតម្លៃកសិផលធ្លាក់ចុះ

Share

កំពង់ធំ៖ វិបត្តិជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់ដល់អាយុជីវិត និងសុខភាពមនុស្សរាប់លាននាក់នៅពិភពលោក។ បញ្ហាកូវីដ-១៩ ក៏បានបង្កផលវិបាកផ្នែកសេដ្ឋកិច្ចជាសកលផងដែរ ពោលគឺរាល់ផលិតផលទំនិញស្ទើរគ្រប់ប្រភេទត្រូវបានផ្អាកដំណើរការផលិត និងការចរាចរដឹកជញ្ជូន។

គោយន្តរបស់កសិករកំពុងប្រមូលផលដំឡូង។

មិនខុសពីមនុស្សលើសកលលោកផ្សេងទៀតនោះទេដែលប៉ះពាល់ផ្នែកសេដ្ឋកិច្ច អ្នកស្រី ចាន់ ណាវី កសិករមួយរូបរស់នៅភូមិ អូរទ្រោក ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ ធំរយៈពេលជាង ១០ ឆ្នាំ បានត្អូញត្អែរពីតម្លៃដំឡូ គ្រាប់ស្វាយចន្ទី និងដំណាំហូបផ្លែផ្សេងៗទៀត ធ្លាក់ថ្លៃយ៉ាងខ្លាំង។

អ្នកស្រី ចាន់ ណាវី

អ្នកស្រីបន្តថា នៅដើមឆ្នាំនេះ ពោលគឺក្នុងអំឡុងពេលផ្ទុះជំងឺកូវីដ-១៩ តម្លៃដំឡូង និង គ្រាប់ចន្ទី មានតម្លៃថោកខ្លាំង ធ្វើអោយគាត់ពិបាកក្នុងការប្រមូលផល។ អ្នកស្រីបន្ថែមទៀតថា ពេលតម្លៃចុះថោកខ្លាំង អ្នកស្រីមិនអាចបានប្រមូលផលដំណាំនោះទេ ព្រោះមិនអាចទូទាត់ថ្លៃជួលកម្មករប្រមូលផល និង ថ្លៃដឹកជញ្ជូន។

អ្នកស្រីគូសបញ្ជាក់ថា ឆ្នាំមុនគ្រាប់ស្វាយចន្ទីមានតម្លៃចន្លោះ ៥០០០រៀលទៅដល់ ៥៥០០រៀលក្នុងមួយគីឡូក្រាម ប៉ុន្តែឆ្នាំនេះតម្លៃត្រឹមតែ ៣០០០រៀលហើយធ្លាក់ដល់ ១៥០០រៀលក្នុងមួយគីឡូក្រាមទៀតផង ។ ចំណែកដំឡូងឆ្នាំមុនមានតម្លៃចន្លោះ ៣០០រៀលទៅដល់ ៤០០រៀល។ ដោយឡែកឆ្នាំនេះ​ ដំឡូងមានតម្លៃត្រឹម​ ១,៨០រៀលក្នុងមួយគីឡូក្រាមតែប៉ុណ្ណោះ។

ក្រៅពីដាំស្វាយចន្ទី និងដំឡូង អ្នកស្រី ណាវី ក៏ដាំដើមឫស្សីផងដែរ។

កសិកររូបនេះបន្តថា បញ្ហាដែលធ្វើអោយធ្លាក់ចុះដូចនេះ ព្រោះការផ្ទុះឡើងនៃជំងឺ កូវីដ-១៩ ដែលធ្វើឱ្យមានការបិទច្រកនាំចេញ។

អ្នកស្រី សូមអំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រីជាប់ពាក់ព័ន្ធជួយរកទីផ្សារ និងធ្វើយ៉ាងណាឱ្យតម្លៃកសិផលមានថ្លៃលើទីផ្សារសមរម្យដែលអាចទទួលយកបានដូចមុនវិញ ព្រោះកសិករសុទ្ធតែជាប់បំណុលធនាគារ៕

អត្ថបទខ្លីសរសេរដោយ ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

Image
Image
Image