loader

ក្រោយជំនន់ទឹកភ្លៀងពលរដ្ឋចំនួន ៣ ភូមិក្នុងស្រុកមោងឫស្សីទទួលបានអំណោយជាស្បៀងអាហារ

បាត់ដំបង៖ ក្រោយរងការវាយប្រហារដោយជំនន់ទឹកភ្លៀងនាប៉ុន្មានថ្ងៃជាប់ៗគ្នានេះ ផ្ទះសម្បែង និងផលដំណាំរបស់ប្រជាពលរដ្ឋក្នុងភូមិមួយចំនួននៃស្រុកមោងឫស្សី ខេត្តបាត់ដំបង ក៏មិនខុសពីបណ្តាខេត្តផ្សេងៗនោះទេ គឺបានរងការខូចខាត។

ដោយមើលឃើញពីផលវិបាករបស់ប្រជាពលរដ្ឋនេះ គឺនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ អាជ្ញាធរ និង សប្បុរសជនបាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួនចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន ៣ ភូមិក្នុងនោះមានភូមិទួលព្រុំ២ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងក្នុងស្រុកមោងឫស្សី មកទទួលសម្ភាសន៍ជំនួយពីសប្បុរសជន។

ក្រៅពីការចែកអំណោយដល់ប្រជាពលរដ្ឋ អាជ្ញាធរក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នពីសុវត្ថិភាព ពិសេសកុមារតូចពីការលង់ទឹក និងការបរិភោគទឹកស្អាតជាប្រចាំ។
យោងតាមទិន្នន័យផលប៉ះពាល់ខូតខាតដោយជំនន់ទឹកភ្លៀងគិតត្រឹមថ្ងៃទី១ តុលា ដល់ថ្ងៃទី១៩ តុលារបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា យ៉ាងហោចមានខេត្តក្រុងចំនួន១៩ សរុបមាន៩១ស្រុកទូទាំងប្រទេសត្រូវរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។ ក្នុងនោះរួមមានខេត្ត ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កមពង់ស្ពឺ មណ្ឌលគីរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងកំពង់ធំ។

ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងក្នុងស្រុកមោងឫស្សី មកទទួលសម្ភាសន៍ជំនួយពីសប្បុរសជន។


ដោយឡែកផលប៉ះពាល់ចំពោះប្រជាជនមានចំនួនប្រមាណ ៧៨០៥៦គ្រួសារ ស្មើប្រមាណ ៣១២២២៤នាក់។ប្រជាជនត្រូវជម្លៀសមានប្រមាណ ៩៣៤៩គ្រួសារ ស្មើប្រមាណ ៣៧៣៩៦នាក់ ស្លាប់ប្រជាជន២៥នាក់។ ដោយឡែកផលប៉ះពាល់លើផ្ទះសម្បែងប្រមាណ ៧៣៧២០ខ្នង និងខូចខាត ៥៦ខ្នង សាលារៀនលិចទឹកប្រមាណ ២១៤២៨៩ ហិកតា និងដំណាំរួមផ្សំលិចទឹក ៧៩៨៨៨ហិកតា។ ចំពោះផ្លូវជាតិ ផ្លុវខេត្ត ផ្លុវគ្រួសក្រហមប៉ះពាល់ប្រមាណ ៣៩៣គ.ម ហើយផ្លូវលំជនបទត្រូវលិចទឹកប្រមាណ១៤៦៧គ.ម។ ទំនប់ប៉ះពាល់ប្រមាណ២៤គ.ម ប្រឡាយមេប៉ះពាល់ប្រមាណ១៩៧៣គ.ម ប្រឡាយរង ប៉ះពាល់ប្រមាណ ១៤១៦គ.ម និងប្រឡាយស្រោចស្រពប៉ះពាល់ប្រមាណ៨៥.៩គ.ម។


ដោយឡែកខេត្តបាត់ដំបងរងផលប៉ះពាល់ដល់ស្រុកចំនួន១៤ ឃុំចំនួន៩៨ ប្រជាជនប៉ះពាល់ចំនួន១៥៨៦២គ្រួសារ ជម្លៀសប្រជាជនចំនួន១២៣៤គ្រួសារ។ ក្នុងនោះប៉ះពាល់ផ្ទះចំនួន១៥២៩០ខ្នង សាលារៀន៣១៦។ ជម្លៀសសត្វពាហនៈចំនួន១៩០៨៤ក្បាល លិចសន្ទូង ១០៩១០៣ ហិកតា ប៉ះពាល់ដំណាំផ្សេងៗ៥៥០១៣ហិកតា ផ្លូវជាតិ និងផ្លូវខេត្តប៉ះពាល់១១៥០១៣ម៉ែត្រ ផ្លូវលំជនបទប៉ះពាល់១០៧៦០០០ម៉ែត្រ ប៉ះពាល់ទំនប់មេចំនួន១០០ ប្រឡាយមេចំនួន១៣៥៨៥ ប្រឡាយស្រោចស្រព៨០៣៤៥ ប្រឡាយរង៤៨៤៦៩៕

អត្ថបទខ្លីសរសេរដោយ លីម ដាលី យុវជនខេត្តបាត់ដំបង ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

វិស័យទេសចរណ៍ជាការនាំចេញនឹងកន្លែងនិងជួយផលិតផលក្នុងស្រុក

ក្រសួងទេសចរណ៍បានឱ្យដឹងថា មានផលិតផលខ្មែរជាង៥០០[...]

WMCបើកវគ្គបណ្តុះបណ្តាលពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធជិត៤០នាក់

សិក្ខាកាមប្រមាណ ៤០នាក់(ស្រី១៧នាក់) ជាអ្នកប្រក[...]

ពលរដ្ឋវ័យចំណាស់ប្រមាណ៥០នាក់ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយពីWMC

សិក្ខាកាមប្រមាណ ៥០នាក់ដែលភាគច្រើនជាស្រ្តី(ស្រ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x