en     km
en     km

សាលាឧទ្ធរណ៍​នឹង​បើក​សវនាការ​ លោក​ ហុង​ សុខ​ហួរ​ សុំ​នៅ​ក្រៅ​ឃុំ​ នៅ​ថ្ងៃ​ទី​ ០៤​ វិច្ឆិកា

Share

Cover-Court-of-Appeal-new
​ភ្នំពេញ៖ សាលាឧទ្ធរណ៍​នឹង​បើក​សវនាការ​អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម​ រ​ង្ស៊ី​ លោក​ ហុង​ សុខ​ហួរ​ សុំ​នៅ​ក្រៅ​ឃុំ​ នៅ​ថ្ងៃ​ទី​០៤​ខែវិច្ឆិកា​ ឆ្នាំ​ ២០១៥​ ខាង​មុខ​នេះ​។​

​លោក​ ជួង​ ជូ​ងី​ មេធាវី​ ការពារ​ក្តី​ លោក​ ហុង​ សុខ​ហួរ​បានឱ្យ​ដឹង​ថា​ សាលាឧទ្ធរណ៍​នឹង​បើក​សវនាការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​កូនក្តី​លោក​ធ្វើ​ឡើង​នៅ​ម៉ោង​៨​ព្រឹក​ ថ្ងៃ​ទី​០៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ខាង​មុខ​នេះ​។​ លោក​ ជួង​ ជូ​ងី​បន្ត​ថា​ លោក​នឹង​ខិតខំ​ព្យាយាម​ការពារ​កូនក្តី​របស់​លោក​នៅ​ពេល​បើក​សវនាការ​ថ្ងៃ​នោះ​ និង​តម្កល់​ប្រាក់​១០​លាន​រៀល​ ក្នុង​ការ​សុំ​នៅ​ក្រៅ​ឃុំ​ផង​ដែរ​។​

​កាលពី​ថ្ងៃ​ទី​០៧​ ខែតុលា​ ឆ្នាំ​២០១៥​ កន្លង​មក​ សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​សម្រេច​ពន្យារពេល​សវនាការ​ជំនុំជម្រះ​ ករណី​លោក​ ហុង​ សុខ​ហួរ​  ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ប្រើ​ឯកសារ​ក្លែងក្លាយ​ ទៅ​ពេល​ក្រោយ​ទៀត​ ដោយ​មិន​កំណត់​។​

​អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម​ រ​ង្ស៊ី​ លោក​ ហុង​ សុខ​ហួរ​ កំពុង​តែ​ស្ថិ​ន​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ ជា​បណ្តោះអាសន្ន​ ក្រោម​បទចោទប្រកាន់​៣​ករណី​គឺ​ បទ​ក្លែង​ឯកសារ​សាធារណៈ​ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ​ និង​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​៕

Share

Image
Image
Image