en     km
en     km

វិបត្តិCovid-19៖ គ្រូម្នាក់ឆ្លៀតបង្រៀនសិស្សផ្ទាល់ខណៈការរៀនតាមអនឡាញពុំសូវដិតដល់

Share

បាត់ដំបង៖ រោងឈើតូចមួយប្រក់ដោយដំបូងជ័រកៅស៊ូតង់ពណ៌ខ្មៅក្រោមម្លប់ឈើពុទ្រា នាភូមិទួលព្រំ ២ ឃុំកកោះ​ស្រុកមោងឫស្សី ខេត្តបាត់ដំបង ទីនេះហើយជាកន្លែងផ្តល់ស្វ័យសិក្សាបន្ថែមដល់សិស្ស បន្ទាប់ពីសាលារៀននៅទូទាំងប្រទេសត្រូវបិទទ្វារជាបណ្តុះអាសន្ន ព្រោះវិបត្តិកូវីដ ១៩ ជំងឺប្រល័យជីវិតមនុស្សដ៏សាហាវតាមរយៈផ្លូវដង្ហើម។

លោកគ្រូ លក្ខ បង្រៀនសិស្សថ្នាក់ទី៦ និងថ្នាក់ទី២។

បើបានមកដល់ទីតាំងខាងលើ យើងនឹងឃើញសិស្សមួយក្រុមប្រមាណ ១០នាក់ ខ្លះអង្គុយលើកៅអីធ្វើពីគល់ឈើ និងសិស្សខ្លះអង្គុយលើគ្រែឈើផង ពួកគេត្រងត្រាប់ស្តាប់ការពន្យល់របស់លោកគ្រូម្នាក់ដែលស្ម័គ្រចិត្តឆ្លៀតពេលចុះបង្រៀនសិស្សផ្ទាល់។

ដោយមើលឃើញពីចំណុចខ្វះខាតរបស់សិស្សក្នុងការសិក្សារៀនសូត្រតាមប្រព័ន្ធអនឡាញ លោកគ្រូបង្រៀនម្នាក់ឈ្មោះ ឡម លក្ខ បានឆ្លៀតពេលចុះបង្រៀនសិស្សតាមផ្ទះដើម្បីជួយរំលឹកមេរៀន និងបង្កើនគុណភាពសិក្សាដល់ឱ្យបានដិតដល់។​

សិស្សដែលកំពុងរៀនបានអនុវត្តវិធាការណ៍ការពារខ្លួនពីជំងឺកូវីដ១៩បានល្អ គឺបានពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព។

ឈរបង្រៀនក្នុងកាយវិការសមសួនលោកគ្រូ ឡម លក្ខ មិនដែលធ្វេសប្រហែលការពារខ្លួនពីជំងឺកូវីដ១៩ ឡើយ ពោលគឺលោកគ្រូ និងសិស្សពាក់ម៉ាសជាប់រហូតពេលសិក្សា។ លោកគ្រូឱ្យដឹងថា ដោយសារនៅទីជនបទសិស្សភាគច្រើនពុំសូវមានលទ្ធភាពប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនទំនើបៗ ហើយសេវាអ៊ីធើណែតដំណើរការក៏មិនល្អ ប្រការទាំងនេះបង្កឧបសគ្គដល់ការរៀនសូត្ររបស់សិស្ស។ លោកគ្រូបន្ថែមថា ការចុះបង្រៀនរបស់លោក គឺតែបីថ្ងៃតែប៉ុណ្ណោះក្នុងមួយសប្តាហ៍៕

កូនសិស្សកំពុងស្តាប់គ្រូពន្យល់មេរៀនគណិតវិទ្យា។

អត្ថបទខ្លីសរសេរដោយ ហុង ចាន់ យុវជនខេត្តបាត់ដំបង ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។​

Share

ព័ត៌មានទាក់ទង

Image