en     km
en     km

អ្នកស្ម័គ្រចិត្តសិក្សាបន្ថែមពីរបៀបវាយតម្លៃលើសេវាសាធារណៈក្នុងមូលដ្ឋាន

Share

កំពង់ធំ៖ អ្នកស្ម័គ្រចិត្តក្នុងសហគមន៍ប្រមាណ ៤០នាក់មកពីភូមិនានា ទូទាំង ១០ ឃុំ នៃស្រុកបារាយណ៍ ខេត្តកំពង់ធំ បានចូលសិក្សាវគ្គបណ្តុះបណ្តាលលើកទី ២ ស្តីពី ការដាក់ពិន្ទុរបស់អ្នកទទួលសេវា គឺប្រជាពលរដ្ឋ និងដាក់ពិន្ទុអ្នកផ្តល់សេវា គឺថ្នាក់ដឹកនាំភូមិ ឃុំ មណ្ឌលសុខភាព និងសាលាបឋមសិក្សា។

អ្នកស្ម័គ្រចិត្តដែលភាគច្រើនជាស្រ្តីកំពុងស្តាប់ការពន្យល់ពីគ្រូមកពីខាងគណនេយ្យភាពសង្គម។

វគ្គបណ្តុះបណ្តាលនេះធ្វើនៅក្នុងសាលាឆាន់នៃវត្តពណ្ណរាយ​ ស្ថិតក្នុងភូមិបណ្ណរាយណ៍ ឃុំចាន់ជើង ​ស្រុកបារាយណ៍ខេត្តកំពង់ធំ។

សកម្មភាពធ្វើកិច្ចជាក្រុមមុនឡើងធ្វើបទបង្ហាញ។

ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះ អ្នកស័្មគ្រចិត្តទាំងអស់នឹងចុះទៅជួបជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីសិក្សានិងវាយតម្លៃការផ្តល់សេវាសាធារណៈមួយចំនួនដូចជា សេវាអប់រំ សុខាភិបាល និងសេវាដែលផ្តល់ជូនពីមន្រ្តីឃុំមួយចំនួន។ អ្នកស័្មគ្រចិត្តដែលបានសិក្សាវគ្គនេះ បានឱ្យដឹងថា ការចុះវាយតម្លៃតាមក្បួនខ្នាតដែលបានទទួលពីវគ្គបណ្តុះបណ្តាលនេះ នោះគេនឹងអាចរកឃើញចំណុចខ្លាំង និង ចំណុចខ្សោយ ឈានទៅកែលម្អសេវាសាធារណៈកាន់តែល្អប្រសើរក្នុងសហគមន៍។

សកម្មភាពធ្វើតារាវាយតម្លៃ។

សូមបញ្ជាក់ថា បេសសកម្មការងារចុះវាយតម្លៃនេះ បើទោះបីមានប្រាក់ឧបត្ថម្ភ ឬគ្មានប្រាក់ខែក៏ក្រុមអ្នកស័្មគ្រចិត្តនៅតែខិតខំប្រឹងប្រែងចំពោះការងារនេះឲ្យបានជោគជ័យ៕

អត្ថបទខ្លីសរសេរដោយ ទៀត កាមីឡះ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

Image Not Found
Image

ព័ត៌មានទាក់ទង