en     km
en     km

នាទីប្រវត្តិសាស្រ្ត អំពី គុម្ពឬស្សីបន្ទាយលង្វែកត្រូវបំផ្លាញដោយការខ្វះមនសិការតែពេលនេះគួរអភិរក្សជាសម្បត្តិវប្បធម៌របស់ជាតិ

Share

នៅក្នុងសម័យកាលព្រះបាទ ចន្ទរាជា ទ្រង់ជាស្ដេចមូយអង្គដែលបានកសាង រាជធានីលង្វែក ដោយប្រើពេល ប្រមាណ៣ឆ្នាំ ពីគ.ស ១៥២៧ ដល់ ១៥២៩ ។ ព្រះចន្ទរាជា ជាស្ដេចដែលមានជំនឿលើព្រះពុទ្ធសាសនា ទ្រង់បញ្ជាឱ្យកសាងវត្តអារាម ជាច្រើនកន្លែង ក្នុងនោះ មានដូចជាវត្តត្រឡែងកែង កសាងក្នុងបន្ទាយលង្វែកផ្ទាល់តែម្ដង។ នៅសម័យលង្វែកជាពិសេសក្នុងរជ្ជកាលព្រះចន្ទរាជា និងមរមរាជាទី៤​ ខ្មែរបានពង្រឺងជំហររបស់ខ្លួនវិញបាន ហើយមានលទ្ធភាពលើកទព័ទៅវាយលុករាជធានីអយុធ្យា និងវាយរំដោះយកអាណាខេត្តភាគខាងលិចយ៉ាងច្រើន តែក្រោយមកបន្ទាយនេះក៏បានបែកបាក់ទៅវិញ ដោយទ័ពសៀមលុកលុយ។

តើមានកត្តាអ្វីខ្លះ ដែលនាំអោយបន្ទាយលង្វែកបាក់បែក?  ហេតុអ្វីបានជាប្រជារាស្ត្របំផ្លាញទ្រព្យសម្បត្តិខ្លូនឯង?​ តើប្រជានុរាស្រ្តពេលនោះ មានគិតថា​អាចរងការបំផ្លាញខ្លាំងដែរឬទេ?  តើគូរថែរក្សាបន្ទាយនេះយ៉ាងណា​កុំឱ្យបាត់បង់ បើបន្ទាយលង្វែកនាពេលបច្ចុប្បន្នក្លាយទៅជាដីកម្មសិទ្ធរបស់បុគ្គលជន សឺងតែទាំងអស់ទៅហើយ?

Share

Image
Image
Image