en     km
en     km

សម្តេច ហ៊ុន សែន ឯកភាពលើការសងថ្ងៃឈប់សម្រាកជូនប្រជាពលរដ្ឋចំនួន ៥ថ្ងៃ

Share

សម្តេច ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានឯកភាពជាផ្លូវការក្នុងការផ្តល់ជូនថ្ងៃឈប់សម្រាកចំនួន ៥ថ្ងៃ សងថ្ងៃបុណ្យចូលឆ្នាំខ្មែរកន្លងមក ។

បើយោងតាមហ្វេកប៊ុកផ្លូវការរបស់សម្តេច ហ៊ុន សែន នៅថ្ងៃ១៣ ខែ កក្កដា ឆ្នាំ ២០២០នេះ បានសម្រេចឯកភាពជាផ្លូវការអោយ កម្មករ – និយោជិក និងមន្រ្តីរាជការ បានឈប់សម្រាករយៈពេល ៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ២១ ខែសីហា  ឆ្នាំ ២០២០ ជំនួសឱ្យថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ២០២០ ដែលត្រូវបាពន្យារពេលកាលខែមេសាកន្លងមកនេះ ។

សម្តេចក៏បានបន្ថែមទៀតថា ទន្ទឹមនឹងនេះ សូមក្រសួងសុខាភិបាល,  ក្រសួងទេសចរណ៍, ក្រសួងសាធារណការ និងដឹកជញ្ជូនអាជ្ញាធរដែនដី  ព្រមទាំងក្រសួងស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់សហការ និងពង្រឹងការអនុវត្តវិធានការការពារសុវត្ថិភាព  វិធានការសុខាភិបាល និងអនាម័យ ព្រមទាំងធ្វើការផ្សព្វផ្សាយអប់រំ និងណែនាំប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មដោយតម្រូវឲ្យអនុវត្តដាច់ខាតតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃការចម្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងអំឡុងពេលនៃថ្ងៃឈប់សម្រាកចំនួន ៥ថ្ងៃ ក្នុងខែ សីហា ខាងមុខនេះ ។​

គួររំលឹកថាពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២០នេះ ត្រូវបានអាក់ខាន ដោយសារតែវិបត្តិជំងឺកូវីដ-១៩ ប៉ុន្តែសម្តេច ក៏បានប្រកាសផងដែរថា នឹងសងប្រជាពលរដ្ឋវិញ នៅពេលវេលាសមស្របណាមួយ ៕

Share

Image
Image
Image