en     km
en     km

ក្រុមប្រឆាំងទាមទារអោយរាជរដ្ឋាភិបាលពិនិត្យឡើងវិញការផ្ដល់សិទ្ធិរស់នៅចំពោះជនបរទេសនៅកម្ពុជា

Share

—————–

នាថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២០នេះ ក្រុមមន្ត្រីនៃគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការ​រលាយ​បានចេញនូវសេចក្តីថ្លែងការណ៍មួយជំទាស់ រាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្ដល់សិទ្ធិរស់នៅ​របស់​ជន​អន្តោប្រវេសន្ត ដោយឲ្យមានការធ្វើស្ថិតិឡើងវិញ។ ចំណែកឯលោក ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យវិញក៏បានផ្តល់នូវការយល់ឃើញស្រដៀងនេះដែរចំពោះជនអន្តោប្រវេសន៍វៀតណាមរស់នៅកម្ពុជាដោយខុសច្បាប់នេះ។ តែយ៉ាងណាអ្នកនាំពាក្យជនអន្តោប្រវេសន៍បានលើកឡើងថា ការផ្តល់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍នេះគឺជារឿងធម្មតា ហើយប្រទេសណាក៏គេធ្វើបែបនេះដែរ។

កញ្ញា អ៊ុំ ច័ន្ទលក្ខិណា ជូនសេចក្តីរាយការណ៍៖

យោងទៅតាមសេចក្តីថ្លែងការណ៍របស់អតីតនៃគណបក្សសង្រ្តោះជាតិកម្រាស់ ២ទំព័រមានខ្លឹមសារ និងបញ្ជាក់ថា អតីតគណបក្សសង្រ្គោះ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាអន្តោប្រវេសន៍នៅក្នុងប្រទេសកម្ពុជា ដោយសារតែការធូររលុង នឹងមិនឯករាជ្យរបស់អាជ្ងាធរកម្ពុជា ក្នុងការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីសញ្ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានត្រឹមត្រូវ និងម៉ឺងម៉ាតិចំពោះការហូរចូលនៃជនអន្តោប្រវេសន៍ក្នុងប្រទេសកម្ពុជា ជាពិសេសជនអន្តោប្រវេសន៍ដែលជាជនជាតិវៀតណាម ក្រោមហេតុផលនៃការដឹងគុណប្រទេសវៀតណាម។

អតីតគណបក្សនេះបានលើកឡើងនូវ តាមមាត្រា ៣៧ នៃច្បាប់អន្តោប្រវេណ៍នៃព្រះរាជាណាចក្រកម្ពុជា ដែលតម្រូវឲ្យអាជ្ងាធរមានសមត្ថកិច្ចត្រូវតែបណ្តេញជនអនោប្រវេសន៍ខុសច្បាប់ទាំងនោះចេញពីប្រទេសកម្ពុជា ឲ្យទៅប្រទេសកំណើតរបស់ពួកគេវិញ។

នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនេះបានបន្តថា កាលពីឆ្នាំ២០១៩កន្លងទៅអាជ្ងធរកម្ពុជាបានផ្តល់ដីចំនួន៤០ហិចតា ស្ថិតនៅភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ឲ្យប្រជាពលរដ្ឋវៀតណាម ប្រមាណ២ពាន់គ្រួសារ ដើម្បីរស់នៅ ហើយបច្ចុប្បន្ននេះកំពុងផ្តល់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ដល់ជនអន្តោប្រវេណ៍ខុសច្បាប់ ដែលភាគច្រើនបំផុតគឺជាជនជាតិវៀតណាម។ វិធានការរបស់អាជ្ងាធរកម្ពុជាចំពោះជនជាតិវៀតណាមបែបនេះ មិនមែនជាវិធានការវិជ្ជមានដើម្បីការពារផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរនោះទេ ផ្ទុយទៅវិញវាអាចនឹងបង្កគ្រោះថ្នាក់ដល់បូរណភាពទឹកដី អធិបតេយ្យភាព ឯករាជ្យភាព និងសុវត្ថិភាពនៃប្រទេសកម្ពុជានាពេលអនាគត ហើយដែលអាចនឹងធ្វើឲ្យប្រទេសកម្ពុជាជាន់ដានប្រវត្តិសាស្រ្ត ឬក្លាយទៅជាជនរងគ្រោះនៅក្នុងប្រវត្តិសាស្រ្តជាថ្មីម្តងទៀតដូចជាករណីនៅក្នុងការបាត់បង់ទឹកដីកម្ពុជាក្រោម។

ជាគោលបំណងដែល អតីតនៃគណបក្សសង្រ្តោះចេញសេចក្តីថ្លែងការណ៍បែបនេះគឺដោយសារតែ ចង់ទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជា ត្រូវធ្វើស្ថិតិឡើងវិញឲ្យបានត្រឹមត្រូវច្បាស់លាស់ និងតម្លាភាព អំពីចំនួនពិតប្រាកដ នៃជនអន្តោប្រវេសន៍នៅក្នុងប្រទេសកម្ពុជា ហើយក៏ត្រូវអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីសញ្ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់ប្រកបដោយឯករាជ្យ ដើម្បីធានាមិនឲ្យបញ្ហាអន្តោប្រវេសន៍បង្កគ្រោះហានិភ័យដល់បូរណភាពទឹកដីអធិបតេយ្យភាព ឯករាជ្យភាព និងសុវត្ថិភាពនៃប្រទេសកម្ពុជា ជាពិសេសភាពឋិតថេរគង់វង្សនៃមាតុភូមិកម្ពុជា និងភាពសុខដុមរមនានៃប្រជាជាតិខ្មែរ។

ក្នុងហេតុផលនេះ អតីតគណបក្សសង្រ្គោះជាតិ បានបង្ហាញនូវការមិនគាំទ្រចំពោះចំណាត់ការរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងការផ្តល់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ដល់ជនអន្តោប្រវេសន៍ចំនួន ២០,១០៧គ្រួសារ ស្មើនឹង៦៩,៩៥៧នាក់ ដែលកំពុងរស់នៅខុសច្បាប់ក្នុងប្រទេសកម្ពុជា ដោយប្រើប្រាស់ឯកសារក្លែងក្លាយ និងខុសច្បាប់។

ស្របពេលជាមួយគ្នានេះ លោក ឡៅ ម៉ុងហៃ ដែលត្រូវបានមហាជនទូទៅស្គាល់ថាជាអ្នកវិភាគឯករាជ្យនៅកម្ពុជា។ នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២០នេះ លោកបានសរសេរសារមួយនៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់លោកដែលនេះទំនងជាការយល់ស្របចំពោះការលើកឡើងរបស់គណបក្សសង្រ្គោះជាតិទៅលើភាពមិនស្របច្បាប់របស់ជនជាតិវៀតណាមរស់នៅលើទឹកដីកម្ពុជា ដោយលោកបានលើកយកនូវហេតុផលចំនួន ៨ចំណុច។ លោកបានលើកឡើងនូវទស្សនៈរបស់លោកយ៉ាងដូច្នេះថា ជនជាតិវៀតណាមនៅប្រទេសកម្ពុជាអត់ស្របច្បាប់

១. ជនជាតិវៀតណាមនៅប្រទេសកម្ពុជាមុនឆ្នាំ១៩៧៥ ជាជនអន្តោប្រវេសន្ត- aliens – ។

២. រដ្ឋាភិបាលស្របច្បាប់លន់ នល់ បណ្តេញជនអន្តោប្រវេសន្តទាំងនោះទៅប្រទេសវៀតណាមខាងត្បូង ហើយរដ្ឋាភិបាលស្របច្បាប់វៀតណាមខាងត្បូងបានទទួលយកទៅឲ្យរស់នៅ នៅប្រទេសវៀតណាមខាងត្បូង ។

៣. ជំនាន់ខ្មែរក្រហម អត់មានជនជាតិវៀតណាមនៅប្រទេសកម្ពុជាទេ

៤. ជនជាតិវៀតណាមចូលមកនៅប្រទេសកម្ពុជាជាមួយកងទ័ពវៀតណាមចូលមកកាន់កាប់ត្រួតត្រាកម្ពុជា ជានិគមជន – settlers – គឺខុសច្បាប់អន្តរជាតិ ។

៥. និគមជនវៀតណាមត្រូវត្រឡប់ទៅប្រទេសវៀតណាមវិញ នៅពេលដែលកងទ័ពវៀតណាមដកថយចេញពីប្រទេសកម្ពុជា តាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ និគមជនជប៉ុន ដែលប្រទេសជប៉ុនបានឲ្យទៅរស់នៅ ភូមិភាគមួយនៃប្រទេសចិនដែលកងទ័ពជប៉ុនបានឈ្លានពាននិងបង្កើតជារដ្ឋមួយដែលខ្លួនត្រួតត្រា តែដែលអន្តរជាតិអត់ទទួលស្គាល់ គឺរដ្ឋម៉ាន់ជូគួ – Manchukuo – (រដ្ឋអាយ៉ងជប៉ុន) ត្រូវត្រឡប់ទៅប្រទេសជប៉ុនវិញ ក្រោយប្រទេសជប៉ុនចាញ់សង្គ្រាមលោកលើកទី២ និងដកទ័ពចេញពីប្រទេសដែលខ្លួនបានឈ្លានពាន ។ ខ្ញុំជាតំណាងភាគីសម្តេចសឺន សាន បានលើកបញ្ហានិគមជនវៀតណាមនៅប្រទេសកម្ពុជា នៅក្នុងសន្និសិទទីក្រុងប៉ារីសលើកទីមួយនៅឆ្នាំ១៩៨៩ ។ នៅពេលនោះភាគីរដ្ឋកម្ពុជាប្រកែកថា និគមជនទាំងនោះជាខ្មែរកម្ពុជាក្រោម ។ នេះគឺជាការលើកឡើងរបស់លោក ឡៅ ម៉ុងហៃ។ លោកបានបន្តថា៖

៦. ជនជាតិវៀតណាមដែលចូលមកប្រទេសទេសកម្ពុជា ខុសនឹងច្បាប់អន្តោប្រវេសន្តខ្មែរ គឺរស់នៅខុសច្បាប់ ។

៧. ជនជាតិវៀតណាម មានសញ្ជាជាតិខ្មែរ ខុសច្បាប់សញ្ញាតិខ្មែរេបស់ប្រទេសកម្ពុជា គឺខុសច្បាប់ ។

៨. ជនជាតិវៀតណាមមានសញ្ជាតិខ្មែរមុននិងជំនាន់អ៊ុនតាក់ គឺខុសច្បាប់ ដោយសាររដ្ឋាភិបាលដែលកងទ័ពវៀតណាមបានបង្កើតនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គឺជារដ្ឋាភិបាលអត់ស្របច្បាប់ គេអត់ទទួលស្គាល់ក្នុងឆាកអន្តរជាតិ ។

ដោយឡែកសម្រាប់លោក កែវ វ៉ាន់ថន អ្នកនាំពាក្យនាយករដ្ឋាននៃជនអន្តោប្រវេសន៍នៃក្រសួង​មហាផ្ទៃ បានឲ្យវិទ្យុស្ត្រីដឹងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះថា ចំពោះការផ្តល់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍នេះគឺជារឿងធម្មតាទេ ហើយមិនមែនមានតែប្រទេសកម្ពុជាទេ បណ្តាប្រទេសនានាក៏មានដូច្នេះដែរ។លោកបានច្រានចោលការលើកឡើងរបស់អតីតគណបក្សសង្រ្គោះជាតិ ដែល​បានរិះគន់ ដូចនេះ៖

—————សំលេង———————

ចំពោះ​ជន​ជាតិវៀតណាមនៅកម្ពុជា តែងតែមានការយកចិត្តទុកដាក់ ​ជាខ្លាំងពីថ្នាក់​ដឹកនាំវៀត​ណាម​ដែល​​បាន​ផ្ដាំផ្ញើថា្នក់ដឹកនាំកម្ពុជា ជួយមើលថែទាំពួកគេរស់នៅកម្ពុជា ដោយសុំជួយផ្ដល់ឯកសាររស់​នៅ ដោយ​ស្របច្បាប់៕

Share

ព័ត៌មានទាក់ទង

Image