loader

កំពង់ធំ៖ពលរដ្ឋឃុំឈូកខ្សាច់លើកបញ្ហាបីចំណុចឱ្យអាជ្ញាធរមូលដ្ឋាន ជួយដោះស្រាយ

កំពង់ធំ៖ ប្រជាពលរដ្ឋឃុំឈូកខ្សាច់បានលើកក្តីកង្វល់ដែលកំពុងកើតមានក្នុងសហ គមន៍ចំនួនបីចំណុច បង្ហាញដល់អាជ្ញាធរឃុំជួយដោះស្រាយដើម្បីសម្រួលដល់ជីវភាពកាន់តែល្អប្រសើរ។

សកម្មភាពកិច្ចប្រជុំឃុំដឹកនាំដោយអ្នកស្រី នង សី ដើម្បីស្តាប់ក្តីកង្វល់របស់ពលរដ្ឋឈានទៅរកដំណោះស្រាយ។

បញ្ហាទី១៖ ស្នើដល់អាជ្ញាធរឃុំជួយបើកផ្លូវចាស់ក្នុងឃុំឱ្យពលរដ្ឋអាចធ្វើដំណើរបាន បើទោះបីអាជ្ញាធរបានធ្វើផ្លូវថ្មីជូនពលរដ្ឋក្តី។ ទី២៖ ស្នើដល់អាជ្ញាធរជួយជួសជុលផ្លូវក្នុងឃុំឱ្យបានស្អាតល្អ កុំឱ្យមានកន្លុកពិបាកធ្វើដំណើរ។និងចុងក្រោយគឺសុំឱ្យអាជ្ញាធរជួយអន្តរាគមន៍ដល់រថយន្តដឹកដី ដែលសព្វថ្ងៃបើកបរបង្កឱ្យមានដីហុយលើផ្ទះប្រជាជនពលរដ្ឋ និងពេលខ្លះឡានដីទាំងនោះបើកបរលឿនហួសហេតុដែលអាចបង្កគ្រោះថ្នាក់ចរាចរណ៍។

ប្រជាពលរដ្ឋចូលរួមភាគច្រើនជាស្រ្តីៗ។

ការស្នើនេះ ធ្វើឡើងក្នុងកិច្ចប្រជុំមួយកាលពីដើមខែកក្តដាដែលដឹកនាំដោយអ្នកស្រី នង សី ក្រុមប្រឹក្សាឃុំឈូកខ្សាច់ និងមានការចូលរួមពីក្រុមយុវជន ក្រុមស្រ្តីឃុំបារាយណ៍ ព្រមជាមួយប្រជាពលរដ្ឋឃុំឈូកខ្សាច់សរុបជាង៤០នាក់។

ក្រុមប្រឹក្សាឃុំឈូកខ្សាច់បានសន្យាយកសំណើររបស់ប្រជាពលរដ្ឋជូនដល់ថ្នាក់ដឹកនាំដើម្បីជួយដោះស្រាយ និងស្វែងរកអង្គការដៃគូរជួយផងដែរ៕

អត្ថបទខ្លីសរសេរដោយ សេង សុភ័ក្ត្រ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

វិស័យទេសចរណ៍ជាការនាំចេញនឹងកន្លែងនិងជួយផលិតផលក្នុងស្រុក

ក្រសួងទេសចរណ៍បានឱ្យដឹងថា មានផលិតផលខ្មែរជាង៥០០[...]

WMCបើកវគ្គបណ្តុះបណ្តាលពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធជិត៤០នាក់

សិក្ខាកាមប្រមាណ ៤០នាក់(ស្រី១៧នាក់) ជាអ្នកប្រក[...]

ពលរដ្ឋវ័យចំណាស់ប្រមាណ៥០នាក់ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយពីWMC

សិក្ខាកាមប្រមាណ ៥០នាក់ដែលភាគច្រើនជាស្រ្តី(ស្រ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x