en     km
en     km

សម្ដេចហ៊ុនសែនប្រតិកម្មនឹងក្រុមប្រឆាំងថារាជរដ្ឋាភិបាលនឹងរំលំដោយសារកូវីដទើបកាត់ប្រាក់​ខែមន្ត្រីរា​ជការ

Share

សម្ដេចនាយករដ្ឋមន្ត្រី បានបន្តប្រតិកម្មដាក់ក្រុមប្រឆាំងដែលវាយប្រហារលើរាជរដ្ឋា ភិបាល ក្នុងការ​ស្ដារ​សេដ្ឋកិច្ច និងជួយទ្រទ្រង់ជីវភាពរបស់ប្រជាពលរដ្ឋ អំឡុងសម័យការរាតត្បាតជំងឺកូវិដដោយបាន​ច្រានចោល ការវាយប្រហារថារាជរដ្ឋាភិបាលនឹងរំលំដោយវិបត្តិសេដ្ឋកិច្ចដោយខ្វះលុយបើក​អោយ​មន្ត្រីរាជការ។​

លោក​ឡាក់ច័ន្ទតារារាយការណ៍៖

ថ្លែងនៅក្នុងពិធីមួយនៅ ខេត្តព្រៃវែងកាលពីព្រឹកថ្ងៃអង្គារទី១៤កក្កដា  សម្ដេចនាយករដ្ឋមន្ត្រីប្រ​តិកម្ម​បុរសម្នាក់​នៅខេត្តបន្ទាយមានជ័យ ដែលបុរសនេះនិយាយថា ជំនួយសហភាពអឺរ៉ុបបានធ្វើរាជរដ្ឋា​ប្រើ​ប្រាស់ជំនួយសម្រាប់ជួយពលរដ្ឋក្រីក្រដោយសារកូវិដ។ សម្ដេចហ៊ុនសែន ក៏បានច្រឡោតខឹងដាក់​បុរស​នេះ​ ដែលសម្ដេចហៅឈ្មោះថា ជ័យរដ្សុធី នៅខេត្តបន្ទាយមានជ័យ។ តែសម្ដេចអះអាង​ថារាជ​រដ្ឋាភិ​បាល បានបាត់កាត់ប្រាក់ខែមន្ត្រីរាជការឬបើកប្រាក់​ខែយឺយយ៉ាង​វនោះ​ទេ។សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ជំងឺកូវីដ-១៩ អាចបំផ្លាញប្រជាពលរដ្ឋកម្ពុជា តែមិនអាចធ្វើឱ្យប្រជាយពលរដ្ឋកម្ពុជាដាច់បាយបាននោះឡើយ ព្រោះជីបចរសេដ្ឋកិច្ចរបស់កម្ពុជា មិនមែនពាក់សុទ្ធសាធទៅលើវិស័យសេវា ទេសចរណ៍ សេវាដឹកជញ្ជូនផ្លូវអាកាស ផ្លូវទឹក ឬផ្លូវគោកនោះទេ ហើយកម្ពុជា ក៏មិនមែនពឹងពាក់តែលើឧស្សាហកម្មមួយមុខណានោះដែរ។ ជំងឺកូវីដ១៩ បានធ្វើឱ្យមានការផ្លាស់ប្តូរឥរិយាបថរស់នៅរបស់ប្រជាពលរដ្ឋមិនត្រឹមតែស្រុកខ្មែរនោះទេ គឺលើពិភពលោកតែម្តង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺកូវីដ១៩ ប៉ះពាល់គ្រប់ប្រទេសទាំងប្រទេសអ្នកមាន និងអ្នកក្រ។ ញ្ហាកូវីដ១៩ បានធ្វើឱ្យវិស័យឧស្សាហកម្មលើពិភពលោកប៉ះពាល់ជាងក

——————-សំឡេងសម្ដេចហ៊ុនសែន—-

សម្តេច ហ៊ុន សែន អះអាងបន្តថា ជំងឺកូវីដ-១៩ អាចបំផ្លាញប្រជាពលរដ្ឋកម្ពុជា តែមិនអាចធ្វើឱ្យប្រជាយពលរដ្ឋកម្ពុជាដាច់បាយបាននោះឡើយ ព្រោះជីបចរសេដ្ឋកិច្ចរបស់កម្ពុជា ​មិនមែនពាក់សុទ្ធសាធទៅលើវិស័យសេវា ទេសចរណ៍ សេវាដឹកជញ្ជូនផ្លូវអាកាស ផ្លូវទឹក ឬផ្លូវគោកនោះទេ ហើយកម្ពុជា ក៏មិនមែនពឹងពាក់តែលើឧស្សាហកម្មមួយមុខណានោះដែរ។ ជំងឺកូវីដ១៩ បានធ្វើឱ្យមានការផ្លាស់ប្តូរឥរិយាបថរស់នៅរបស់ប្រជាពលរដ្ឋមិនត្រឹមតែស្រុកខ្មែរនោះទេ គឺលើពិភពលោកតែម្តង។

ក្នុងអំឡុង កូវិដ រាជរដ្ឋាភិបាលបានសម្រេចបញ្ចេញកញ្ចប់ថវិកា ច្រើនរយលានដុល្លារ ជួយដល់វស័យឯកជន ទាំងវិស័យកាត់ដេរ និងធនាគារ។ ក្នុងនោះ រាជរដ្ឋាភិបាលប្រកាសដាក់ចេញនួវកញ្ចប់ថវិកាសម្រាប់សង្គមកិច្ច ជិត២៥លានដុល្លារក្នុងមួយខែជួយដល់ពលរដ្ឋកម្ពុជា ជិត៦០ម៉ឺនគ្រួសារ។ នៅក្នុងអំឡុងកូវិស  សហភាពអឺរ៉ុប និង សហរដ្ឋអាមេរិក ជប៉ុន ចិន និងប្រទេស​ផ្សេងៗទៀត ក៏បានផ្ដល់ជំនួយរាបសិបលានដុល្លារអោយកម្ពុជាដើម្បីជួយកម្ពុជា ទប់វិបត្តិសេដ្ឋកិច្ច។ តែយ៉ាងណា ក្រុមប្រឆាំងដែលដឹកនាំដោយលោកសមរង្ស៊ីតែងតែ រិះគន់មកលើរាជរដ្ឋាភិបាល ថាមិនបានជួយប្រជាជនក្រីក្រទាន់ពេលវេលា​និងមានតម្លភាពនោះទេ។ តែសម្រាប់សម្ដេចនាយករដ្ឋមន្ត្រីបានច្រាន ចោលរបស់ក្រុមប្រឆាំងដែលថាខ្វះឆន្ទៈជួយពលរដ្ឋក្រីក្រ៕  

Share

ព័ត៌មានទាក់ទង

Image