loader

បាត់ដំបង៖មន្រ្តីអង្គការWorld Visionនិងយុវជនភូមិស្ទឹងចកអប់រំពលរដ្ឋពីបញ្ហាអាហារូបត្ថម្ភកុមារ

បាត់ដំបង៖ កាលពីពេលថ្មីៗនេះ សមាជិកយុវជនឃុំកកោះសហការជាមួយមន្រ្តីអង្គការទស្សនៈពិភពលោក(World Vision)បានចុះអប់រំពលរដ្ឋក្នុងស្ទឹងចក ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ពីបញ្ហា«កង្វះអាហារូបត្ថម្ភចំពោះកុមារ»។

សកម្មភាពមន្រ្តីផ្នែកសុខភាពចុះអប់រំប្រជាពលរដ្ឋតាមលមនៅឋាននៅភូមិស្ទឹងចក។

លោក អុត សុភាព​ មន្រ្តីគម្រោងផ្នែកសុខភាពនៃអង្គការទស្សនៈពិភពលោក និងអ្នកស្រី ណុល គឹមឡាង ជាអ្នកសម្របសម្រួលក្នុងភូមិស្ទឹងចក បានពន្យល់ណែនាំដល់ពលរដ្ឋក្នុងសហគមន៍ពីអត្ថប្រយោជន៍នៃអាហារូបត្ថម្ភដែលផ្តល់ទៅកាន់កុមារតូចៗ។

សកម្មភាពមន្រ្តីពាក់ព័ន្ធចុះបង្រៀនពលរដ្ឋពីសារៈសំខាន់នៃអាហារូបត្ថម្ភ។

ក្រុមការងារណែនាំទៅកាន់ប្រជាពលរដ្ឋថា នៅពេលកុមារទទួលបានអាហារទទួលទានប្រចាំថ្ងៃដែលសម្បូរអាហារូបត្ថម្ភនោះកុមារនឹងមានសុខភាពរឹងមាំ ប្រាជ្ញាឈ្លាសវៃ រាង្គកាយមានភាពធុននឹងជំងឺនានាជាដើម។  ដោយឡែកកុមារដែលខ្វះអាហាររូបត្ថម្ភ អាចប្រឈមផលប៉ះពាល់ដល់រាង្គកាយដូចជា មិនសូវមានរាងកាយរឹងមាំ រៀនសូត្រមិនសូវចង់ចាំល្អ  បញ្ហាក្រិសក្រិនមិនសូវលូតលាស់ល្អផ្នែករាងកាយ។

របៀបធ្វើអាហារប្រចាំថ្ងៃដោយប្រើរូបមន្តមានអាហារូបត្ថម្ភសម្រាប់កុមារ។

ក្រុមការងារខាងលើបានបង្ហាញទៅកាន់ពលរដ្ឋប្រភេទអាហាដែលសម្បូរអាហាររូបត្ថម្ភដែលរួមមាន៖ពពួកបន្លែពណ៌បៃតង ត្រី សាច់ ស៊ុត ឈាម ឬថ្លើម ដំឡូង ល្ពៅ និងផ្លែចេកជាដើម។ល។

អ្នកភូមិអាចធ្វើអាហារដែលមានអាហារូបត្ថម្ភសម្រាប់កុមារ។

អ្នកស្រី ណុល គឹមឡាង ឱ្យដឹងថា សកម្មភាពចុះអប់រំពលរដ្ឋឱ្យយល់ដឹងពីអាហារូបត្ថម្ភនេះ ជាចំណែកមួយជួយដល់សង្គម ពិសេសកុមារក្នុងសហគមន៍ឱ្យទទួលបានសុខភាពល្អគ្រប់ៗគ្នា៕

អត្ថបទខ្លីសរសេរដោយ រឿប ស្រីម៉េត យុវជនខេត្តបាត់ដំបង ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

វិស័យទេសចរណ៍ជាការនាំចេញនឹងកន្លែងនិងជួយផលិតផលក្នុងស្រុក

ក្រសួងទេសចរណ៍បានឱ្យដឹងថា មានផលិតផលខ្មែរជាង៥០០[...]

WMCបើកវគ្គបណ្តុះបណ្តាលពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធជិត៤០នាក់

សិក្ខាកាមប្រមាណ ៤០នាក់(ស្រី១៧នាក់) ជាអ្នកប្រក[...]

ពលរដ្ឋវ័យចំណាស់ប្រមាណ៥០នាក់ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយពីWMC

សិក្ខាកាមប្រមាណ ៥០នាក់ដែលភាគច្រើនជាស្រ្តី(ស្រ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x